នាងពូកែតមាត់យេីងគ្រាន់បេី

336 15 0
                                    


"​ អ្វីដែលកូនស្រីរីករាយប៉ាយកវាមកឲ្យឯងណា​កូនស្រី​ "
"​ សង្ឈឹមថាឯងមិនចាំរឿងទាំងឡាយជារៀងរហូតទៅចុះ
ម៉ាលីហ្សា​ "​ នាយគិតក្នុងចិត្ដ

"​ លោកប៉ាតេីអ្នកម៉ាក់របស់កូននៅឯណាដែលតាំងពីកូន
ក្រោកមកមិនទាន់ឃេីញគាត់ទេ​តេីកូនរវល់នៅផ្ទះបាយមែន
ឬមួយអ្នកម៉ាក់ជាប់ការងារខាងក្រៅ​ "​ម៉ាលីហ្សា​និយាយសួរ
រកមនុស្សដែលផ្ដល់កំណេីតមកឲ្យខ្លួន​ យ៉ុនហ្គី​គ្រាន់ឮមួយ
សំនួរនេះភ្លាមធ្លាក់ថ្លេីម​ក្ដុកដល់កែងជេីង​វាជាសំនួរចាក់ដោត
បំផុតតាំងពី​យ៉ុនម៉ានៅក្មេងម្ល៉េះ

"​ នាងចាកចេញតាំងពីកូនទេីបកេីតមកម្ល៉េះ​ ម៉ាលីហ្សា​នាង
តស៊ូដេីម្បីបង្កេីតឯងមកមិនខ្វល់ពីជំងឺប្រចាំកាយ​ដូច្នេះនាង
កំពុងមេីលឯងពីខាងលេី​ "​ យ៉ុនហ្គី​និយាយញ័របបូរមាត់ទឹក
ភ្នែក​រលីងរលោង​អួលដេីមកស្ទះទ្រូងស្ទេីរធ្លាយនាយសឹង
ស្រែកយំចំពោះមុខរាងតូចទៅហេីយ

"​ ហុឹកហុឹក​ ហេតុអ្វីលោកប៉ា​ អ្នកម៉ាក់មិនគួរធ្វេីបែបនេះទេ​ "
ម៉ាលីហ្សា​

"​ ក្ដីស្រលាញ់​ដេីម្បីកូនស្រីមេីលឃេីញពន្លឺថ្ងៃនាងមិនរអ៊ូដែរនាងស្រឡាញ់ឯងណាស់កូនស្រីដូច្នេះរឹងមាំឡេីងឈប់
បន្ទោសខ្លួនឯងថាជាមនុស្សនាំបញ្ហាដល់អ្នកដទៃទៀតណា
កូនស្រីរបស់ប៉ា​ "​ យ៉ុនហ្គី​ជ្រេីសរេីសការកុហកប្រសេីរជាង
ឲ្យរាងតូចដេកត្រាំការឈឺចាប់ដែរ

"​ ចា៎កូនមិនធ្វេីឲ្យប៉ាខកបំណងឡេីយ​ កូនស្រឡាញ់លោក
ប៉ានឹងបងប្រុស​ "​ ម៉ាលីហ្សា​ជូតទឹកភ្នែកចេញស្អាតញញឹម
យ៉ាងស្រល់ដាក់​យ៉ុនហ្គី​

"​ ម៉ោះប៉ានាំកូនមេីលពពួកផ្កាទាំងនោះ​ "​ យ៉ុនហ្គី​ដឹងដៃរាង
តូចសំដៅទៅ​សួរច្បារ

"​ wow ស្អាតខ្លាំងណាស់​លោកប៉ាតេីអ្នកណាដាំពួកវាទៅ​ "
ម៉ាលីហ្សា​

"​ អ្នកថែសួរប៉ាបញ្ជាឲ្យគេដាំផ្កាទាំងអស់នេះវាជា​ចំណូលចិត្ត​របស់ម៉ាក់ឯងទេីបប៉ា​បង្កេីត​អនុស្សាវរីយ​ពាក់ពន្ធ័​នឹងរឿង
របស់នាង​ស្រឡាញ់ទីនេះទេ​ប៉ាឲ្យឯងមេីលថែ​ "​ យ៉ុនហ្គី​

🍂នរកស្នេហ៍​🍂 វគ្គ២  ចប់ ( រឿងខ្លី )Where stories live. Discover now