នាងកាន់តែប្រហេីនយេីងកាន់តែធ្វេីបាប

271 11 0
                                    


"​ ធ្វេីការងារបានល្អ​ ចាំមេីលម្ចាស់បងធ្វេីម៉េចទៀត​ ខ្ញុំធ្លាប់
ប្រមាថម្ដងហេីយថាកុំចង់ប្រលែងលេងជាមួយខ្ញុំ​ អរគុណសម្រាប់​មេីលថែកូនឃាតករកន្លងមក​ "​ ជុងហ្គុកញញឹមចុងមាត់រួចឈានជើង​ថយក្រោយកន្លែងមនុស្ស​អ៊ូអរ​ចាកចេញដោយមិនលាអ្នកណាទាំងអស់​ ទន្ទឹម​នឹងនោះរាងក្រាស់បន្សល់ទុកក្រដាស​ Note តូចមួយនៅលេីឡាន​យ៉ុនហ្គី​

ងឺត​ រាងក្រាស់ជាន់​ហ្វ្រាំង​ឡាន​កាច់​ពន្លត់​ម៉ាស៊ីន​ក្នុងចំណត
ឡានវិមាន​ពណ៍ស្វាយ​នាយទម្លាក់ជេីងជាន់លេី​បេតុង​បោះ
ជំហានយ៉ាង​ស្វាហាប់​មុខមាំគ្មានស្នាមញញឹម​អ្នកបម្រេីនាំគ្នា
អោនគំនាប​

"​ ឯណា​សារ៉ា​ "​ នាយផ្អាកដំណេីរបែរមុខមកសួរមេការក្នុង
វិមាន

"​ គេរង់ចាំទ្រង់នៅឯបន្ទប់​ទទួលភ្ញៀវ​ព្រះពរ​ "​មេការឈ្ងោក
មុខសម្លឹងចុុងជេីងខ្លួនឯងគេមិនហ៊ានប្រសព្វកែវភ្នែកចំៗមួយ
ជុងហ្គុក​ឡេីយ​ ចំណែក​ជុងហ្គុក​ក្រហឹមដេីមកទទួលដឹងឮ

#បន្ទប់ទទួលភ្ងៀវ​

"​ ស្រីនោះឯងទុកនាងនៅឯណា​ "​ ជុងហ្គុក​បោះសំនួរទៅ
កាន់ចំណិតភ្លាមព្រោះនាយជាមនុស្សចិត្ដក្ដៅមិនសូវចូលចិត្ដ​បត់បែន​ច្រេីន

"​ ខ្ញុំលេីនាងដាក់បន្ទប់ចៅហ្វាយហេីយទាន​ "​ សារ៉ា​

"​ ឯងធ្វេីការងារបានល្អទៅសម្រាកចុះ​ហាមឲ្យនរណាឡេីង
ទៅខាងលេីបេីគ្មានការ​អនុញ្ញាត​ពីយេីង​ "​ ជុងហ្គុក​

"​ ក្រាលទូល​ "​ សារ៉ា​

#Back

"​ ថោបទាប​គំនិតលោកឯងនេះ​ស្មោកគ្រោក​ម្ល៉េះ​ គួរយក
ពេលលាងខួរក្បាលចេញទៅ​ "​ ម៉ាលីហ្សា​សម្លក់មុខប្រឹង
សម្ដីខ្លាំងដាក់តែក្នុងចិត្ដភ័យស្ទេីររាកនោមដាក់ខោ

"​ wow បាត់5ឆ្នាំសោះសម្ដីខ្លាំងគ្រាន់បេីយេីងចូលចិត្ដ​ "
រាងក្រាស់ទះដៃ​អបអរសម្រាប់ស្រីតូចដែលក្លាហាយហ៊ាន
តតាំងសម្ដីមួយខ្លួន​នាងប្រែប្រួលណាស់តាំងពីពាក្យសម្ដីឬ
កាយវិការ​នាយបោះជំហានជេីងសន្សឹមៗមកក្បែរគ្រែគេង
ម៉ាលីហ្សា​រំកិលខ្លួនថយក្រោយបិះធ្លាក់គ្រែ​អ្នកកំលោះ​ស្រវា
ឱបក្រសោបចង្កេះ​មួយក្ដាប់ជាប់​កញ្ឆក់​បុកដេីមទ្រូងមួយទំ
ហឹងស្ទេីរបាក់ច្រមុះ

🍂នរកស្នេហ៍​🍂 វគ្គ២  ចប់ ( រឿងខ្លី )Where stories live. Discover now