" កូនស្រីម្ដាយ ហុឹកហុឹក " ជីណាឈានជេីងមកជិតបម្រុង
ឱបក្រសោបតែនាងតូចថយក្រោយ" អ្នកជាអ្នកណា ហេតុអ្វីហៅខ្ញុំថាកូនស្រីរបស់អ្នក អ្នកអាច
ច្រឡំមនុស្សក៏ថាបាន " ម៉ាលីហ្សា" ម៉ាលីហ្សា នេះម៉ាក់ណាកូនស្រីម្ដាយ ម៉ាក់ជីណានោះអី "
ជីណាគ្រវីក្បាលមិនទទួលការពិតព្យាយាមបកស្រាយប្រាប់
រាងតូចថាខ្លួនជាម្ដាយរបស់នាង ទឹកចិត្ដម្ដាយឃេីញកូនស្រីខ្លួនមិនស្គាល់បែបនេះតេីអ្នកឈឺទេ កូនស្រីខំឱបលួងច្រៀង
បំពេរតាំងពីតូចក្រូចឆ្មាបាតជេីងក្រហមមកម្ល៉េះ នាងលះបង់
ខ្លួនដេីម្បីរកសុីយប់ទាំងគ្មានខ្មាស់អៀន ទាំងអស់នេះវាសុទ្ធ
តែដេីម្បីម៉ាលីហ្សាម្នាក់គត់" ខ្ញុំមិនដែលស្គាល់អ្នកទេ សុំទោស " រាងតូចនូវតែអះអាងខ្លួនថាមិនមែនជាកូននាងដដែល នាងអោនគំនាបសុំទោស
នាងពិតជាមិនដឹងថាស្រ្ដីកំពុងឈរចំពោះមុខនេះជាអ្នកណា
គេផង" ម៉ាលីហ្សាកូនស្រីនេះគឺម៉ាក់ណាកូន " ជីណាមិនរុញរា
ឡេីយនាងមិនជឿថាបែកគ្នាប្រាំឆ្នាំសោះកូនស្រីមិនស្គាល់
ខ្លួន វាចម្លែកណាស់ ជីណាឱបក្រសោបរាងតូចជាប់ទ្រូង"លែងខ្ញុំទៅលោកជួយជូនខ្ញុំចូលក្នុងផងឈឺក្បាលណាស់ "
ម៉ាលីហ្សាស្រែកជំនួយពីរាងក្រាស់ពេលនេះក្បាលនាងដូច
គេវៃច្រេីនដៃចឹងវាឈឺខ្លាំងណាស់" បាន ជីណាយេីងគំរាមនាងបេីសិនហ៊ានធ្វេីកាយវិការបែប
នេះទៀតនាងសុីរំពាត់មិនខាន " រាងក្រាស់ញញឹមសមចិត្ដ
ដោយឃេីញហេតុការណ៍លេីសពីការរំពឹងទុកបែបនេះវាជា
ការឈឺចាប់ផ្ដេីមបង្អស់ដែលត្រូវជួបប្រទះ ជុងហ្គុកដេីរទៅ
បេះដៃជីណាចេញទាញរាងតូចឲ្យឈរពីក្រោយខ្នង" ហុឹកហុឹក ហេតុអីនាងជាកូនខ្ញុំលោកមានសិទ្ធអីនិយាយបែបនេះ " ជីណា
" វាជាកំហុសរបស់នាង " ជុងហ្គុកលេីបីរាងតូចចូលក្នុងថែមបញ្ជាកូនចៅរាំងផ្លូវជីណាទៀតផង