ខ្លួនជាស្រីមិនគួរដេីរប្រៀបនេះទេ

313 12 0
                                    


"​ លោកខ្ញុំញុំារួចហេីយ​ ម៉ោះទៅម៉ង់ទៅតែថាពួកយេីងទៅ
កន្លែងណា​ "​ រាងតូចប្រុងអូសដៃរាងក្រាស់តែត្រូវឈប់សិន
ព្រោះនាងមិនទាន់ដឹងគោលដៅថាទៅណាផង
"​ លាងចានសិនចាំទៅ​ខ្លួនជាស្រីមិនគួរទុកចានបាយឲ្យគេ
ឯងលាងទេ​ "​ ជុងហ្គុក​ជ្រែងហារប៉ាវនិយាយញ៉ែតៗស្ដីឲ្យ
នាង​បេីនាយមិនបានទេីសម្ដង​ប្រហែលស្លាប់ខ្យល់
"​ ឆេីសតាប៉ែណាស់​"​ម៉ាលីហ្សា​ជ្រេញឬកងាកមុខចេញដេីរ
ទៅប្រមូលចានទៅលាង​ នាងលាងបណ្ដេីរច្រៀងបណ្ដេីរ
មិនខ្ជីខ្វល់អ្នកណាស់សំខាន់ចង់ស្រែក​ជំទាលខ្លាំងៗគ្រវីគូទ
ចុះឡេីងតាម​ចង្វាក់​បទចម្រៀង​
"​ អួយព្រះ​ ស្លាប់ហេីយមេីលចរិតកូនស្រីលាងចានចុះលោក
ស្រែកជំទាល​ចឹងៗយកមុខទៅទុកណាទេលោកអេីយខ្មាស់
អ្នកជិតខាងផង​ ម៉ាលីហ្សា​ "​ ជុងហ្គុក​
"​ នែលោកដូចជ្រុលពេកដឹង​ទេីសតាំងពីខ្ញុំលាងចានទៀត
ម៉េចម៉ាចាននឹងបោកចោលទៅបាច់លាងខ្មោចយ៍អីទេធុញ
ណាស់​ ជៀសផ្លូវ​ "​ រាងតូចសម្អាតដៃឲ្យស្អាត​ជូតកន្សែងដៃ
បម្រុងដេីរចេញទាំងចាននៅក្នុងពពុះសាប៊ូនៅឡេីយ​រាង
ក្រាស់បាំងផ្លូវដេីរ
"​ អត់​ត្រឡប់លាងវាឲ្យស្អាតបេីមិនចឹងនាងមានទោសគុណ
ជាពី​ "​ ជុងហ្គុក​
"​ ចង់មួយលានគុណទៀតក៏ខ្ញុំព្រឺក្បាលដែរ​ ចេញ​ "​
"​ មីក្មេងក្បាលរឹង​ ចរិតចេញមក​ពាលម៉ង់យេីងសុំសួរមួយ
ធ្លាប់វៃគ្នាត្រូវ​ប៊ូលីសចាប់ឃុំមួយយប់អត់​ "​ ជុងហ្គុក​
"​ ធ្លាប់​វៃកូន​នាយករដ្ឋមន្ត្រី​អាយះមុខ​ "​ ម៉ាលីហ្សា​
"​ ថីបានវៃគេដល់ថ្នាក់អាយះមុខ​ "
"​ មកពីមីមួយនឹងវាឈ្លេីយ​ ក្អេងក្អាង​ពេកវៃហ៊ានតម្លេីងឬក
ដាក់ក្រុមខ្ញុំមុន​ "
"​ គ្រាន់ប៉ុណ្នឹងសោះវៃគ្នាដែរ​ នាងពិតជាក្មេងឈាមរាវចិត្ដ
ឆេវឆាវ​ធ្វេីអ្វីតាមអារម្មណ៍មួយពេល​ គ្មានការគិត​ពិចារណា​
ឲ្យ​ល្អិតល្អន់សោះ​ មេីលយេីងជាគំរូសទៅ​"​ ជុងហ្គុក​និយាយ
ចុះឡេីងលេីកខ្លួនឯងមកសរសេីរ
"​ ឈប់​ ល្មមកាត់អាភាពជឿជាក់នឹងហេីយលោកពូ​ "​
"​ ក្មេងពេលមនុស្សចាស់និយាយការពិតថាយេីងជឿជាក់​លេីខ្លួនពេក​ ប្រដៅទូន្មានមិនចេះស្ដាប់សោះ​ កាលកំណេីត
ឯងម៉ាក់ឯងសុីអី​ ក្បាលរឹងដូចដែកថែបម៉ាកវីចឹង​ "​ ជុងហ្គុក​
"​ ឲ្យខ្ញុំទៅសួរគាត់តាមប្រឡោះណា​បេីម៉ាក់ខ្ញុំនៅខាងលេី
នឹង​អាលូវខ្ញុំសួរថាទៅឬអត់​ បេីទេខ្ញុំសុំគេង​ "​ ម៉ាលីហ្សា​
"​ ទៅតេី​ ម៉ោះ​ "​ ជុងហ្គុក​អូសដៃនាងឡេីងឡានបេីកសំដៅ
ទៅ​វីឡាក្បែរមាត់ភ្នំ​ទេសភាពធម្មជាតិស្រល់​បំព្រង​
"​ លោកនាំខ្ញុំមកទីនេះធ្វេីអី? ? "
"​ នោះឃេីញស្រូវទេ​ យេីងនាំនាងមកឲ្យជួយ​កសិករ​ច្រូតស្រូវ​ អ្នកមីងនាំនាងផ្លាស់ប្ដូរ​សម្លៀកបំពាក់​ទៅ​ "​ ជុងហ្គុក​
"​ ក្រាលទូល​ព្រះអង្គម្ចាស់​ "​ អ្នកមីងរីទីអោនគំនាបដឹកដៃរាង
តូចផ្លាស់ប្ដូរខោអាវ​ ជុងហ្គុក​ញញឹមញញែម​ដែលនឹករកវិធីធ្វេីបាបនាងទាល់តែបាន
"​ ហៃយ៉ា​ត្រូវ​ទំហំរូបរាងអ្នកនាងល្មមសំណាងខាងយេីងចេះ
រៀបចំទុកមុនកុំអីពិបាកដោះស្រាយមួយ​ព្រះអង្គម្ចាស់​ "
"​ ចា៎អរគុណអ្នកមីង​ "​ ម៉ាលីហ្សា​ញញឹមស្រល់ឱនមុខសម្លឹង
មេីលខោអាវអ្នកស្រែចំការ​វាប្លែកភ្នែកម្យ៉ាងដែរនាងចូលចិត្ដ
"​ នេះ​ឧបករណ៍​សម្រាប់ច្រូតស្រូវ​ "​
"​ តេីវាប្រេីយ៉ាងម៉េចទៅចា៎​ "​ រាងតូចកេះក្បាលឆ្ងល់ថាឲ្យ
ច្រូតស្រូវរប្រៀបម៉េចបេីនាងមិនដែលដឹងប្រេីប្រាស់វាម៉េច
ផងដូចដឹកគោមេីលកុន
"​ ខ្ញុំជួយបង្រៀនអ្នកនាងគឺគេធ្វេីបែបនេះ​ "​ អ្នកមីងបង្ហាញពី
រប្រៀប​ច្រូតស្រូវឲ្យ​ម៉ាលីហ្សា​ឃេីញ​ នាងក៏ធ្វេីតាមតែវា
រៀងឆ្គងបន្ដិច​ ជុងហ្គុក​ទប់មាត់អស់សំណេីច​កាយវិការ​នាង
ខុសពី​ទីងមោង​ទេ
"​ នែ​ម៉ាលីហ្សា​នាងកាន់ស្រូវខ្លាចវាបាក់មែនទេទេីបថ្នមអីក៏
ថ្នមម្ល៉េះ​ "​ រាងក្រាស់ស្រែកប្រាប់អ្នកម្ខាងទៀតកំពុងឱនឈ្ងោកចុះឈ្ងោកឡេីងបែកញេីសហូរប៉ុនគ្រាប់ពោត
"​ មិនជួយកុំទេីសអ្នកដទៃបិទមាត់ទៅ​ "​ ម៉ាលីហ្សា​
"​ អូខេៗ​ប្រឹងប្រែង​ឡេីង​ម៉ាលីហ្សា​ស៊ូៗណាដេីម្បីសន្សំលុយចូលស្ដីដណ្ដឹងយេីង​ "​ ជុងហ្គុក​និយាយលេងបន្លំមែន
អ្នកភូមិលឺសម្ដីដូច្នេះឱនមុខលួចសេីច​រាងតូចមុខក្រហមអៀន
ណាស់និយាយឆ្គួតឡប់អីមនុស្សច្រេីនដឹងនាងខ្មាស់គេអត់
"​ ម៉េចស្ងាត់ឈឹងចឹង​ឬមួយនាងអៀនយេីង​ ម៉ាលីហ្សា​ "
"​ ខ្ពេីមអៀបខ្ញុំរវល់ធ្វេីការ​ លែងតបហេីយ​ "​ ម៉ាលីហ្សា​
រសៀល​ឡេីង​កសិករ​នាំគ្នាសម្រាកការងារ​ រាងស្ដេីងយក
ផ្លិតឈេីធ្វេីពីស្លឹកត្នោតមកអង្គុយបក់​ក្ដៅក៏ក្ដៅ​បេីញេីសវិញ
ហូរសេីមដូចចាក់ទឹក​ ឃ្លានទឹកឃ្លានបាយ​នាងពេបមាត់រក
មេីលរាងក្រាស់អត់ឃេីញស្រមោលសោះកុំប្រាប់ថាទៅ
ចោលនាងណា​ ម៉ាលីហ្សា​ទឹកភ្នែក​រលេីងរលោងរកយំអីតិច
តែពេលលឺសម្លេងហៅនាងភ្លាម​ ម៉ាលីហ្សា​រត់ហក់អោបគេ
មួយទំហឹងស្ទេីរទប់លំនឹងមិនទាន់
"​ ហុឹកហុឹក​ លោកឯងទៅណា​ម៉េចទុកខ្ញុំចោលបេីណាគេ
រំលោភខ្ញុំទៅ​តេីឲ្យខ្ញុំគិតយ៉ាងម៉េចបន្ដ​ ហុឹកហុឹក​ "​
"​ យំអីក៏យំម្ល៉េះ​ អាវយេីងសេីមមួយ​កំណាត់ហេីយ​ ឈប់យំ
ទៅ​ "​ ជុងហ្គុក​ឈឺក្បាលនឹងក្មេងរំអួយម្នាក់នេះណាស់
"​ ចុះម៉េចទៅអត់ប្រាប់គេសិន​ ដឹងគេគិតអី​ផ្ដេសផ្ដាស​អីខ្លះ​ "
"​ អួយ​ពេបពៅពេប​ "​
"​ ហុឹកហុឹក​ អាឆ្គួត​ "
"​ ជេរចាប់ថេីបខ្មាស់គេអាលូវហេីយ​ ល្មមចុះពីចង្កេះយេីង
ហេីយ​ ធ្ងន់ណាស់មាឌដូចក្របីហក់អោបឯងកេីត​ "
"​ អត់ចង់ឱប​ "​ រាងតូចបន្ថែមកម្លាំងដៃឱបស្អិតដូចតុបតែ​ គេ
គ្រវីក្បាលឱបចង្កេះបោះជំហានទៅកន្លែងបង់អង្គុយ​កសិករ​
លេី​ថាសបាយម្ហូបដាក់លេីតុ​
"​ wow omg ទំនងម្ល៉េះ​ លោកប្រលែងដៃខ្ញុំចង់ញុំា​ "
"​ ទេអង្គុយចឹងហេីយចាំយេីង​បញ្ចុក​ "​ ជុងហ្គុក​
"​ ខ្ញុំមិនមែនក្មេងទេ​ លែងទៅ​ "​ ម៉ាលីហ្សា​
"​ ហាមជំទាស់បញ្ជា​ហារមាត់ទៅយេីងដួលឲ្យ​ "​ ជុងហ្គុក​
បញ្ចុកនាងមួយម៉ាតគេមួយម៉ាតរហូតដល់អស់​ នាងលូកដៃ
កាន់កែវទឹកផឹក​
"​ ឆ្ងាញ់ទេ​ "
"​ ឆ្ងាញ់ខ្ញុំមិនដែលភ្លក់ម្ហូបប្រភេទនេះឡេីយ​ "
"​ អញ្ចឹងយេីងនៅទីនេះពីបីថ្ងៃទៅចាំត្រឡប់ទៅវិញ​ "
"​ គ្មានកុហកទេណា​ ខ្ញុំចង់ដេីរលេងជុំវិញភូមិជួយជូនទៅតិច
មក​ "​
សុំទោសការសរសេរខុស​អក្ខរាវិរុទ្ធ​
សូមរង់ចាំ​ភាគបន្ដ
សរសេរដោយ៖ម៉ូ

🍂នរកស្នេហ៍​🍂 វគ្គ២  ចប់ ( រឿងខ្លី )Where stories live. Discover now