" ភាពក្លាហានពួកឯងបាត់ទៅណា យេីងមិនត្រូវការកូនចៅកំសាកញីដូចពួកឯងទេ " Kanwooនាយស្រែកជេរកូនចៅពារពេញដោយកំហឹងក្នុងទ្រូងមានម្ដងណាដែលធ្វេីឲ្យគេសមបំណងដែរទេគ្មានទេនាំតែភាពបរាជ័យជាជានិច្ចចិញ្ចឹមបង្ហិនបាយគួរឲ្យធុញ"ម៉ោះពួកយេីងបេីគេដេញក្បាលហេីយនូវប្រឹងធ្វេីមុខ
ក្រាស់ដ៏ណាទៀត ប្រយ័ត្នចៅហ្វាយគាត់ប្ដូរចិត្ដអាយះក្បាលដេរពីថ្នេរទៅ " ជុនហាន់កេះខ្នងគ្នាគ្នីប្រញាប់ចាក
ចេញមេីលតាមទឹកមុខចៅហ្វាយកំពុងម៉ួម៉ៅអាចជះកំហឹងវៃទាត់ធាក់លេីពួកគេបាន មនុស្សមិនមែនប្រាវខ្សាច់ទេ#skip
" ចៅហ្វាយថ្ងៃត្រង់ណាត់ជាមួយMr.Wangនិយាយពីរឿង
ចូលភាគហ៊ុនទាន " សារ៉ាខ្សឹបខ្សៀវក្បែរត្រចៀករាងក្រាស់កំពុងអង្គុយឈ្ងោកមុខត្រួតពិនិត្យឯកសារ" ហុឹម " រាងក្រាស់ក្រហឹមដឹងឮសម្ដីចំណិតខ្លួនរួចគេលេីដៃ
បក់ដៃឲ្យកូនចៅចេញគេសំងំធ្វេីការងារ" នៅរឿងមួយខ្ញុំមិនទាន់ជំរាបចៅហ្វាយ" សារ៉ាឃេីញកាយ
វិការដូច្នេះទេីបគេរហ័សឆាប់បកស្រាយរឿងសំខាន់មុនទៅ" អ្វី " ជុនហ្គុកហារមាត់និយាយមួយម៉ាត់គត់នាយម្នាក់នេះគេខ្ជិលសួរដេញដោលច្រេីនច្រត់ដៃផ្គុំក្នុងគ្នាដាក់ចង្កាពីលេី
រង់ចាំស្រដីសារ៉ានិយាយប៉ុណ្ណោះ" អ្នកនាងស៊ូអុីចង់បញ្ឈប់កុងត្រាថតផ្សព្វផ្សាយរបស់ពួក
យេីងទាន " " នាងថែមទាមទារបញ្ឈប់មុនកំណត់ទានតេី
ចៅហ្វាយចង់ធ្វេីយ៉ាងម៉េច " សារ៉ារៀបរាប់ប្រាប់ចៅហ្វាយ" នាងគិតថាកន្លែងនេះចង់ចូលគឺចូលអញ្ចឹងឬ ប្រាប់នាងវិញ
ប្រសិនបេីបុគ្គលណាប្រព្រឹត្ដខុសគោលការណ៍ត្រូវសងទ្វេ
ដេីមលេីម្ចាស់ក្រុមហ៊ុន បេីនាងមិនសងទេឡេីងតុលាការ
ប្រាប់នាងទៅយេីងមិនចូលចិត្ដមនុស្សបាតដៃខ្នងដៃទេ"រាង
ក្រាស់និយាយម៉ាត់ៗត្រជាក់ស្រេបចាក់ដោតក្នុងទ្រូងជំនួស
ស្មានគេមិនដឹងល្បិចកំប៉ិកកំប៉ុកម៉ូដែលតូចតាចដូចជាស៊ូអុី
នោះអាងល្បីល្បាញឈ្មោះបន្ដិចតាំងក្រអឺតក្រទម
