ភាគទី10

231 11 0
                                    



"​ ដេក​ស្ពឹក​ទ្រមក់​ខ្ជិលច្រអូសខ្លួនជាស្រីដេកដល់ម៉ោងប្រាំពី
ព្រឹក​នេះឬទម្លាប់ដែលប៉ានាងបង្រៀននោះ​ម៉ាលីហ្សា​ "​
"​ លោកគ្មានសិទ្ធមេីលងាយប៉ាខ្ញុំឡេីយ​ "​ ម៉ាលីហ្សា​គំហក
ដាក់គេនាងស្អប់នរណានិយាយមេីលងាយឬពេបជ្រាយ
ដាក់លោកប៉ាដល់​អស្ចារ្យ​របស់នាង
"​ ប៉ានាងជាមនុស្សអាក្រក់សម្លាប់មនុស្ស​ព្រៃផ្សៃ​សូប្បីតែ
កូនក្មេងក៏វាមិនលេីកលែងដោយ​ វាជាអ្នកតាមសម្លាប់យេីង
នឹង​ជុងរ៉ាម៉ា​នៅទឹកជ្រោះដោយវាទេីបយេីងរស់នៅលាក់
ខ្លួនក្នុងព្រៃ​ គ្រប់យ៉ាងមកពីវាទាំងអស់​ "​ រាងក្រាស់ស្រែក
គំហកសម្លុត​ផាំងៗទាំងប្រេីក្រសែភ្នែកសុីសាច់ហូតឈាមឲ្យតែរំលឹកដល់ Kanwoo ក្នុងចិត្ដ​ជុងហ្គុក​តែងតែ​ពុះកញ្ជ្រោល​ចង់សម្លាប់វាជានិច្ច
"​ ទេមិនពិត​ លោកកុហក​ប៉ាគ្មានដៃប្រេីដៃ​ស្អាតស្អំ​ទៅធ្វេីវា
ឡេីយ​ "​ ម៉ាលីហ្សា​និយាយឆ្លេីយតបវិញដាច់ខាតនាងត្រូវ
ការពារ​កិត្តិយស​លោកប៉ានាងឲ្យបាន​ គេជាអ្នកណាម៉េច
មកនិយាយ​ដៀមដាម​មេីលងាយប៉ានាងម្ល៉េះ​ ប៉ានាងមីនដែរ
ទៅធ្វេីអីផង​ សម្លាប់សត្វល្អិតគាត់មិនហ៊ានផងចុះទម្រាំមនុស្សទៀត​ ពូកែ​កុហកមែន
"​ ស្អាតស្អំ​ ហាសហា​ មួយជីវិតនេះយេីងទេីបតែលឺពាក្យនឹង
ទេ​ម៉ាលីហ្សា​នាងហ៊ានអះអាងទាំងមិនទាន់ដឹងការពិតច្បាស់
គួរឲ្យ​សង្វេគ​ "​ រាងក្រាស់សេីចចំអកនាងតូច
"​ លោកកំពុងនិយាយអី​ លោកប៉ារបស់ខ្ញុំ​ យ៉ុនហ្គី​ ហ្វាំងយ៉ា
ត្រា​ជា​អគ្គនាយក​ក្នុងក្រុមហ៊ុនច្នៃម៉ូត​សំលៀកបំពាក់​ប្រេន
ល្បី​លោកឯង​មួល​បង្ខូច​កេរ្តិ៍ឈ្មោះ​គាត់​ខ្ញុំមានសិទ្ធិប្ដឹងលោក
បាន​ "​ ម៉ាលីហ្សា​
"​ ប្ដឹង​ អូហូស្រីតូចនាងមានស្លាបដុះចេញហេីយទេីបហ៊ាន
ប្រហេីនប្ដឹងស្ដេចដូច្នេះ​ នាងចំជាល្ងង់មែន​ "​ ជុងហ្គុក​
"​ ស្ដេចឬអត់វាមិនសំខាន់ទេ​ ពេលនេះដោះលែងខ្ញុំភ្លាម​ "
"​ គំរាម​ "​ ជុងហ្គុក​
"​ មែនខ្ញុំគំរាមលោកបេីមិនចង់មានបញ្ហាធំឆាប់ដោះលែងខ្ញុំ
ភ្លាម​ "​ ម៉ាលីហ្សា​
"​ ពិចារណា​សិន​ នាងដេកលេងទីនេះចុះហាមមានគំនិតផ្ដេសផ្ដាសលួចរត់ចេញបេីមិនចឹងប៉ានាងស្លាប់​ "​ ជុងហ្គុក​
និយាយបម្រាមទុកមុនព្រោះបេីនាងហ៊ានរត់គេអាចធ្វេីដូច
សម្ដីអញ្ចឹង​ រាងក្រាស់ដេីរចេញចាក់សោបន្ទប់ឃុំឃាំងរាង
តូចក្នុងនោះគេបេីកឡានចេញទៅណាបាត់ទុកឲ្យរាងតូច
ស្រែកឡូឡាម្នាក់ឯង
"​ អាមនុស្សឆ្គួត​ "​ រាងតូចពេបមាត់ខឹងចិត្ដដែលនិយាយមិន
ឈ្នះនាយ​ អាគាត់នេះចូលចិត្ដប្រេីអំណាច​គំរាមអ្នកដទៃណាស់គួរឲ្យឈឺចិត្ដមែនទែន
"​ ហុឹម​ លោកប៉ាពេលនេះមិនដឹងតាមរកខ្ញុំយ៉ាងណាទេ​ "
រាងស្ដេីងអស់សង្ឈឹម​ ដកដង្ហើម​ធំទម្លាក់ខ្លួនលេីពូកសម្លឹង
មេីលពិដាន​ មិនគួរណាមកចាញ់អំណាចអាបុិមុខងាប់នេះ
សោះ​
-​ Kanwoo -
" ឯងប្រាកដទេ​ថា​ម៉ាលីហ្សា​ត្រឡប់មកប្រទេសយេីងវិញ​ "
"​ មួយរយភាគរយទាន​ ខ្ញុំឃេីញអ្នកនាងតូចទៅចូលរួមវិធី
មង្គលការ​របស់លោក​ហ៊ូស៊ុក​ "
"​ ចុះពេលនេះនាងស្នាក់នៅឯណាឯងដឹងដែលឬទេ​ "
"​ វិមានពណ៍ស្វាយ​ "​
"​ ឯងថាម៉េច​ "​ kanwoo លាន់មាត់ភ្ងាក់ផ្អេីល​ម៉េចក៏នាង
ស្នាក់នៅទីនោះ​ តេី​ជុងហ្គុក​យកនាងធ្វេីជាកូនអុកធ្វេីបាបគេ
ដែលឬទេ​ មិនបានទេត្រូវនាំនាងមកទីនេះវិញ
"​ ឯងរៀបចំកូនចៅទៅយេីងសម្រុកចូលនាំកូនស្រីយេីងមក
វិញ​ លេីកនេះកុំសង្ឈឹមថាដូចមុខឲ្យសោះ​ "​
"​ បាទចៅហ្វាយ​ "
-​ ជុងហ្គុក​ -
"​ ចៅហ្វាយ​រនុកក្នុង​បានផ្ញេីសារមកថា​ Kanwooកំពុងរៀប
ចំកូនចៅដេីម្បីសម្រុកចូលក្នុងវិមាន "​ សារ៉ារៀបរាប់គ្រប់
យ៉ាងប្រាប់ដល់រាងក្រាស់ថែមទាំង​និយាយតិចៗព្រោះមួយ
រយះនេះមាន​ដង្កូវ​ក្នុងសាច់
"​ មិនបាច់ប្រេីកម្លាំងច្រេីនគេមករកយេីងឯងៗ​ "​ ជុងហ្គុក​
"​ ចៅហ្វាយ​គួរដាក់អ្នកយាមបន្ថែមទេទាន​ ឬ​ ដក​អង្គរក្ស​
ចេញដេីម្បីឲ្យពួកវាបានចិត្ដសិន​ "​ សារ៉ា​
"​ ដកមនុស្សចេញឲ្យអស់ទុុកពីបីយាមបានហេីយចំណែកអ្នកនៅសល់លាក់ខ្លួនលួនរង់ចាំបញ្ជាយេីងទៅបានហេីយ​ "
"​ បាទខ្ញុំរៀបចំជូនអញ្ចឹងសុំលាសិនហេីយចៅហ្វាយ​ "
"​ ទៅចុះ​ "​ "​ សត្វកំពុង​ជាប់​អន្ទាក់​អ្នក​ប្រមាញ់​ហេីយ​ "
+វិមានពណ៍ស្វាយ​
មនុស្សឈុតខ្មៅនាំគ្នាសម្រុកចូលក្នុងបានយ៉ាងស្រួលវាពិត
ជាចម្លែកណាស់ហាក់បីដូចជាអន្ទាក់យ៉ាងអញ្ចឹង
"​ សូមស្វាគមន៍ Kanwoo រីករាយដែលបានជួបគ្នាសារជាថ្មី
លោកសម្រុកចូលវិមានយេីងដូច្នេះដូចខ្វះ​សុជីវធម៍ពេកទេ
ដឹង​ "​ ជុងហ្គុក​
"​ ឯងយកកូនស្រីយកទៅលាក់កន្លែងណាឆាប់ប្រគល់នាង
ឲ្យយេីងភ្លាមបេីមិនចង់ស្លាប់​ "​ kanwoo
"  ពាក្យនេះគួរតែយេីងជាអ្នកនិយាយទេីបសម​ សារ៉ា​នាំកូន
ស្រីរបស់ម្ចាស់បងចុះក្រោមមក​ ថាម្នាក់ដែលកំពុងប្រកាស
ក្ដាំងៗនេះជាឪពុកបង្កេីតរបស់នាងដែលទេ​ "​ ជុងហ្គុក​
"​ បាទចៅហ្វាយ​ "
មួយសន្ទុះក្រោយ​ម៉ាលីហ្សា​ដេីរពីក្រោយ​សារ៉ា​រួចគេប្រាប់
ឲ្យនាងទៅជេីងជិតរាងក្រាស់
"​ លោកអោយកូនចៅហៅខ្ញុំមានការអី​ "​ សម្ដី​គំរោះគំរើយ​
អត់ជាតិពីបបូរមាត់រាងតូច​ នាងម៉ួម៉ៅក្ដៅក្រហាយក្នុងទ្រូង
ទាន់បាត់ផង​ឃុំឯងដាច់បាយដាច់ទឹកអាឡូវមកតាំងអូសមក
ទៀត​ សាំមែនទែន
"​ ប្រុសម្នាក់នោះគេមកស្រែកថានាងជាកូនស្រីរបស់គេ​ "
រាងក្រាស់និយាយធ្វេីពេីប្រាប់​ម៉ាលីហ្សា​
"​ លោកឯង​សំអាងអីថាអ្នកជាប៉ារបស់ខ្ញុំ​នែ​ លោកប៉ាខ្ញុំមិន
មែនប្រភេទមនុស្សផ្លូវងងឹតដូចលោកឯងទេ​ ចប់​ទេ​ លោក
ខ្ញុំឃ្លាន​ "​ ម៉ាលីហ្សា​
"​ សារ៉ា​នាំនាងទៅញុំាបាយទៅ​នាងទៅតាមគេទៅចំណែក
ទីនេះទុកឲ្យយេីង​ "​ រាងតូចងក់ក្បាលតិចៗដឹងលឺបន្ទាប់មក
ដេីរទៅតុអាហារទាំងគ្មានស្ដាយ​ស្រណោះ​ឱពុកពិតប្រាកដ
ឡេីយ
"​ លឺហេីយមែនទេអញ្ចឹងអញ្ជេីញចេញព្រោះយេីងខ្ជិលឲ្យ
កូនចៅ​ជីករណ្ដៅកប់សាកសពណាស់​ "​
សុំទោសការសរសេរខុស​អក្ខរាវិរុទ្ធ​
សូមរង់ចាំ​ភាគបន្ដ
សរសេរដោយ៖ម៉ូ

🍂នរកស្នេហ៍​🍂 វគ្គ២  ចប់ ( រឿងខ្លី )Where stories live. Discover now