ភាគទី​១៥

260 8 0
                                    


"​ អ្នកទាំងអស់គ្នាមកទីនេះធ្វេីអី​ "​ ម្ចាស់សំឡេងគ្រលរធំបន្លឺ
ឡេីងចោទសួរអ្នកខាងក្នុងទាំងមិនពេញចិត្ដ​ ម៉េចចូលវិមានគេគ្មានដំណឹងឬ​ការ​អនុញ្ញាត​ដូច្នេះ​ មានទុកមុខម្ចាស់វិមាន
នេះដែរទេ​ ។ ខ្វះ​សុជីវធម៌​ពិតមែន​ ចុះ​ឧទាហរណ៍​នាយកំពុង
សម្លាប់មនុស្សបាញ់ឈាមហូរពេញដីហេីយអ្នកផ្ទះមកលេង
ពេលឃេីញចឹងមិនគាំងបេះដូងងាប់អស់ហេីយទេអី​
"​ ឥឡូវ​ អនុញ្ញាត​ជាមុនទេីបមកបានឬប្រុសពៅ​ "​ យ៉ុនហ្គី
និយាយរៀងតម្លេីងសំឡេងបន្ដិច​ ក្រោធខឹងរាងក្រាស់តិច
តួច​ នេះបងប្អូនត្រូវការ​អនុញ្ញាត​នាយដែរឬក្នុងការចេញចូល
វិមានមួយនេះវាសមទេ​ បងប្អូនឯងសោះស្មានធ្វេីមេីលអ្នក
ដទៃឬអ្នកជិតខាងទៅលោកអានេះសាច់ឈាមឯងសោះ​ ។
"​ ណ្ហើយ​ ខ្ជិលប្រកែកជាមួយបង​ គ្រាន់សួរថាមកធ្វេីអីនៅទី
នេះ​ វិមានខ្ញុំមិនមែនផ្សារត្រីលេីទ័ពមកម្ដងទាំងពូជទេ​ "​ រាង
ក្រាស់បោះជំហានវែងៗសំដៅទៅសាឡុងទម្លាក់ខ្លួនអង្គុយ
ទាញ​ក្រវ៉ាត់កទាំងកាយវិការ​ហត់នឿយ​ជាពន្ធពេក​ មួយរយះ
នេះការងារបុកសម្រុកមកឥតហែ​ល
"​ យេីងមកយក​ម៉ាលីហ្សា​ត្រឡប់ទៅវិញ​ "​ យ៉ុនហ្គី
"​ មិន​អនុញ្ញាត​នាងជាមនុស្សរបស់ខ្ញុំតាំងពីដេីមម្ល៉េះប៉ុន្ដែមាន
អ្នកខ្លះ​ដណ្ដេីមកូនឃាតករមួយនេះទៅបាត់​"​ ជុងហ្គុក​ញញឹម
ចុងមាត់និយាយ​បញ្ជិត​បញ្ជៀស​ភ្នែកចោទកន្ទុយសម្លឹងមេីល
ទឹកមុខបងប្រុស​ ។
"​ ឯង​សំអាងអីថាមនុស្សរបស់ឯង​ "​ យ៉ុនហ្គីនិយាយខឹង​ច្រឡោតទប់កំហឹងក្នុងទ្រូងនេះគេកំពុងមាន​ចេតនា​ ដៀមដាម​
លេីគេហេីយ​
"​ ម៉ាលីហ្សា​រស់នៅក្នុងវិមាននេះតាំងពីតូច​ នេះជា​ភស្តុតាង​"
"​ ដោះលែងនាងទៅ​ជុងហ្គុក​ យេីងសុំឯងទៅចុះ​ ណា​ "​ ជីន
ស្ងប់ស្ងាត់​ជាយូរបន្លឺឡេីងថាសុំចិត្ដគេចុះ​ ដោះលែងស្រីតូច
ម្នាក់នេះទៅ​ នរណាក៏ដឹង​អតីតកាល​ម៉ាលីហ្សា​រស់នៅទីនេះ
ដែរ​ប្រៀបដូចឋាននរកនាងអុីចឹង​ វៃធ្វេីបាប​ ឃុំបន្ទប់ក្រោមដី​ ...​ ។
"​ ទេ​ ដាច់ខាតនាងត្រូវក្រោមអំណាចខ្ញុំ​ "​ ជុងហ្គុក​រហ័ស
ប្រកែកដាច់ខាតស្រីឈាមថោកម្នាក់នេះត្រូវស្ថិតក្រោមគេ
រហូតដល់ស្លាប់​ គ្មានថ្ងៃទទួលបានម្ចាស់ថ្មីនោះឡេីយ​
"​ មាតាសុំបុត្រចុះ​ ប្រុសហ្គុក​ មាតាមិនដែលហារមាត់សុំបុត្រទេ​ ប៉ុន្ដែពេលនេះមាតាសុំម្ដងចុះ​ ដោះលែងក្មេងស្រីនោះទៅ​ យ៉ាងណានាងក៏ជា​ម្ចាស់ក្មួយរបស់ឯងដែរ​ "​ គាត់
ដាច់ចិត្ដហារមាត់សុំដោះលែង​សេរីភាពឲ្យរាងតូចមេីលទឹក
មុខរាងស្ដេីងចុះនាងមិនសមជាប្រភេទមនុស្សដូច​ជីណាទេ
"​ មាតា​ ខ្ញុំគ្មានក្មួយឈាមជ័រ​តិរច្ឆាន​ដូចជាស្រីម្នាក់នោះទេ"
សម្ដីទាំងប៉ុន្មានធ្វេីឲ្យ​ម៉ាលីហ្សា​ឈឺចុកក្នុងប្រអប់ទ្រូងខាង
ឆ្វេង​ ឈាមថោប​ ឈាម​តិរច្ឆាន​ឬ​ ហេតុអីថានាងដូច្នេះម៉េច
ក៏​ការចងចាំ​នាងទទេស្អាតអុីចឹង​ នរណាម្នាក់ក៏បានដែលតេី
អាចពន្យល់បានទេថានាងជាកូនអ្នកណាឲ្យពិតប្រាកដចុះ
សម្ដីប្រុសម្នាក់នេះចំពោះមុខនាងនិយាយការពិតដែរទេ​ ។
នាងសឹងចង់ស្រែកយំឲ្យខ្លាំងៗ​ ថាម៉េចនាងកេីតមកមានតែ
សេចក្ដីស្អប់​ជាប់ខ្លួនអុីចឹង​ពេលណាគ្មានអ្នកមេីលងាយមេីល
ថោបស្អប់ខ្ពេីមនាងដូចពេលនេះ​ ខណះនោះ​លោកស្រីគីម
ញញឹមចុងមាត់លាក់គំនួចមានល្បិចបេីមិនដោះលែងគាត់
មានវិធីទប់ទល់ជាស្រេច​ ។
"​ អុីចឹង​បុត្រនិង​ម៉ាលីហ្សា​ត្រូវរៀបការជាមួយគ្នានៅថ្ងៃខានស្អែក​ "​ នេះហេីយជាវិធីទប់ទល់នោះគាត់ហ្នឹងគម្រាមគេ
រៀបការពេលនោះគេប្រកែកជាក់ជាមិនខាន​
"​ ទេខ្ញុំមិនព្រមសាច់ឈាម​ឃាតករ​ធ្វេីប្រពន្ធឡេីយមាតា​ ខ្ញុំ​បធិសេធ​ "​ រាងក្រាស់ក្រោកពេញកម្ពស់ស្រែកមួយទំហឹង
ថាទេវាគ្មានថ្ងៃកេីតឡេីងឡេីយ​ ឲ្យនាយរៀបការដូចចង់ខ្សែមកចងកសម្លាប់ខ្លួនឯងអុីចឹង​ នាងជាកូនសត្រូវ​ណា​ ។
"​ ជុងហ្គុក​ កុំ​ច្រឡោតមេីលមាតាធ្វេីបែបនេះដេីម្បីឲ្យឯងល្អនោះទេ​ ណា​ "​ ជីននិយាយធ្វេីជាសំឡេងស្រទន់ថាធ្វេីចឹង
ឲ្យគេល្អពីព្រោះស្រីតូចរស់នៅទីនេះ​ ប្រាកដមានអ្នក​និន្ទា​
ឈ្នានីស​បញ្ចេញ​ព័ត៌មាន​មិនល្អចំពោះនាយមិនខានទេ​ ។
"​ បងទៅដឹងអី​ ល្អត្រង់ណា​ ខ្ញុំមិនរៀបការ​ "​
"​ មាតាហ្នឹងដក​តំណែងឯងចេញ​ "
"​ មាតា​ "​ អ្វីគេលឺនេះតេីពិតមែនទេដែលមាតាសែនជាទី
គោរពរបស់គេហ៊ានយកឋានះមក​កៀបសង្កត់​នោះ​ នាយ
កំលោះបន្លឺទាំងហួសចិត្ដដោយសារកូនស្រីឃាតករម្នាក់ធ្វេី
ឲ្យគាត់និយាយបែបនេះចំពោះគេ​ រាងក្រាស់សម្លឹងសម្លក់
ស្រីតូចស្ទេីរជ្រុះគ្រាប់ភ្នែកមុននិយាយបន្ដ​ "​ ល្អៗការស្អែក
ទៅខ្ញុំព្រម​ ប៉ុន្ដែកុំសង្ឈឹមថានាងម្នាក់នេះរស់នៅបានសុខ​ "
<គេព្រមការមិនប្រាកដថាគេព្រមទទួលនាងជាប្រពន្ធនោះ
ទេ​ >
សុំទោស​សម្រាប់​ការសរសេរខុស​អក្ខរាវិរុទ្ធ​
រង់ចាំ​ភាគបន្ដ​
សរសេរដោយ៖ម៉ូ

🍂នរកស្នេហ៍​🍂 វគ្គ២  ចប់ ( រឿងខ្លី )Where stories live. Discover now