" ចាសខាងខ្ញុំនឹងជួយសូមព្រះអង្គម្ចាស់អញ្ជេីញអង្គុយរង់ចាំ
ពួកយេីងមិនអាចឲ្យទ្រង់យាងចូលទៅខាងក្នុងឡេីយ " អ្នកគ្រូពេទ្យនិយាយហាមឃាត់បម្រាមទុកជាមុនកុំឲ្យរាងក្រាស់
បំពាន គេដកដង្ហេីមធំទម្លាក់ខ្លួនអង្គុយរង់ចាំដូចសម្ដីគ្រូពេទ្យ
នរណាមិនស្គាល់ ព្រះអង្គម្ចាស់មួយនេះទាំងសង្ហា ទាំងមាន
សមត្ថភាពខ្លាំងខ្លាក្នុងការបំពេញរាជកិច្ចកែវភ្នែកពណ៍ត្នោត
ដិតបញ្ចេញសភាពកំណាច ត្រេកត្រអាលអំណាចក្នុងសង្គម
ហេីយទ្រង់មានប្រវត្ដិរូបល្អជាងគេក្នុងខ្សែរាជវង្ស ទ្រង់នៅ
លីវទៀតផងធ្វេីឲ្យក្រមុំក្នុងប្រទេសជ្រុលជ្រេីមដាក់ពាក្យធ្វេី
ជាក្សត្រិយ៍ប៉ុន្ដែគួរឲ្យស្ដាយទ្រង់មិនងាយចាប់ចិត្ដលេីនរណាម្នាក់ឡេីយលេីកលែងតែមនុស្សពិសេសប៉ុណ្ណោះ ។
" អឹម " រាងក្រាស់ក្រហឹមដេីមកទម្លាក់ខ្លួនអង្គុយលេីកៅអី
ពេទ្យកន្ទុយភ្នែកចេះតែដៀមមេីលបន្ទប់សង្រ្គោះបន្ទាន់ជា
រឿយៗអារម្មណ៍គេពេលនេះមិនស្ងប់សោះ ចេះតែគិតថា
នាងកេីតអ្វីធ្ងន់ធ្ងរលេីសពីការគិតប៉ុណ្នឹង
រយះពេល ៤ ម៉ោងក្រោយមកគ្រូពេទ្យបេីកទ្វាចេញមកធ្វេី
ឲ្យជុងហ្គុករហ័សរហួនមកចាប់ប្រអប់ដៃគ្រូពេទ្យសួរនាំអំពី
ជំងឺរាងតូចដែលនៅក្នុងបន្ទប់នោះ
" លោកគ្រូពេទ្យតេីនាងកេីតអ្វីដែលទេ " រាងក្រាស់សួរគាត់តែបញ្ចេញអាការះឆ្លេឆ្លាត្រហេបត្រហបខុសពីធម្មតា
នាយជាមនុស្សដែលមានឬកពារណាស់ក្នុងការនិយាយស្ដី
ដោយក្មេងស្រីតូចនោះទេីបធ្វេីអោយគេស្ទេីរក្លាយជាមនុស្សឆ្គួតមួយរំពេច ។
" មិនអីទេ អ្នកជំងឺគ្រាន់គិតច្រេីនបន្ដិចទេីបធ្វេីឲ្យការចងចាំពី
មុនសម្រុកចូលប្រព័ន្ធខួរក្បាលទាំងបង្ខំទេីបបណ្ដាលឲ្យអ្នក
ជំងឺទ្រាំទ្រមិនបានសន្លប់ដូច្នេះ ព្រះអង្គម្ចាស់មិនគួរនិយាយអ្វី
ដែលប៉ះពាល់លេីនាងឡេីយ អូមួយទៀតទ្រង់មេីលថែក្មួយ
ទ្រង់ឲ្យដិតដល់ផងនាងមានព្រះសុខភាពខ្សោយណាស់ព្រះ
ពរ អស់រាជកិច្ចទូលបង្គំហេីយ ក្រាលទូលលាព្រះពរ " គ្រូ
ពេទ្យនិយាយរៀបរាប់អំពីជំងឺរបស់ស្រីតូច រួចរាល់ហេីយគ្រូ
ពេទ្យក៏ ឱនលំទោនគោរពលាតាមឋានះរបស់គេ ជុងហ្គុក
ងក់ក្បាលក្រហឹមដេីមក ដឹងលឺអ្វីដែលគ្រូពេទ្យសុំអនុញ្ញាត
ខ្លួន ដៃម្ខាងលូកចូលហាវប៉ាវយកទូរសព្ទតេទៅនរណាម្នាក់
( អាឡូ ជុងហ្គុកខ្យល់ព្យុះអីបានឯងតេមកយេីងដូច្នេះ ) អ្នក
ម្ខាងទៀតនិយាយបញ្ឈឺឌឺដងអ្នកកំលោះពីព្រោះតាំងពីយូរ
ណាស់គេសឹងតែភ្លេចថាមានប្អូនម្នាក់នេះឡេីយ
" មកយកកូនចិញ្ចឹមបងទៅមេីលថែទៅ ម្ចាស់បង " ជុងហ្គុក
មិននិយាយសាំញុំាច្រេីនគេនិយាយចូលសាច់ការតែម្ដងពី
ព្រោះមនុស្សដូចជាគេមិនចូលចិត្ដប្រេីប្រាស់ពេលវេលា
ឥតប្រយោជន៍នោះទេ ។
( ឯងនិយាយអោយស្រួលបួលមេីល កុំចេញមកកំបុតចុង
កំបុតដេីមអាណាយល់ ) នាយមិនយល់ន័យដែលរាងក្រាស់កំពុងនិយាយទេ កូនចិញ្ចឹមតេីជាអ្នកណាគេ ?
" បាច់យល់ទេបាយ ខ្ញុំតេទៅអ្នកដែលយល់ក៏បានខ្ជិលហារ
មាត់និយាយតាប៉ែមួយណាស់ " អ្នកកំលោះចុចផ្គាច់ប្រព័ន្ធ
ទូរសព្ទ័បាត់ ខណះអ្នកជាបងកំពុងអង្គុយអេះក្បាលមិនយល់
សេចក្ដីអ្វីសោះ
" អាមួយនេះខ្មោចចូលទេអី បែកៗ " ថេយ៉ុងរអ៊ូង៊ូវៗម្នាក់ឯង
_______
" ឆេីស ខំមានចិត្ដតេមកយកនាងហេីយធ្វេីឯងមិនដឹងអុីចឹង
ពេលឈឺសាច់កុំបន្ទោសខ្ញុំ"ជុងហ្គុកបោះទូរសព្ទចោលលេី
សាឡុងប្ដូរពីអង្គុយធម្មតាទៅជាគងអន្ទាក់ខ្លា ដៃផ្ដុំចូលគ្នាទ្រ
ចង្កោកែវភ្នែកសម្លឹងមេីលអ្នកនូវលេីគ្រែ ញោចស្នាមញញឹម
ភ្លាមវាមិនមែនរឿងល្អនោះដែលគេនាយបញ្ចេញសកម្មភាព
បែបនេះ អាចថាមានរឿងពីខាងក្រោយក៏ថាបាន ។
" ការចងចាំបន្ដិចបន្ទួចធ្វេីអោយយេីងរំភេីបមិនតិចទេ ម៉ា
លីហ្សា ដំបូងឡេីយយេីងថាបញ្ជូននាងទៅម្ចាស់បងយេីង
វិញ តែមានឃេីញគេទទួលឯងទេស្រីតូច នាងពិតជាកម្សត់
ណាស់ ហាសហា " ការនិយាយប្លែកៗពីបបូរមាត់របស់រាង
ក្រាស់ប្រសិនបេីគេឯងឃេីញអាចថាម្នាក់នេះឆ្គួតឬវិកល
ចរិតក៏ថបាន ប៉ុន្ដែម្នាក់នោះមិនមែនគេឡេីយ ជុងហ្គុកគ្រាន់
តែសេីចអបអរអ្វីមួយជិតមកដល់តែប៉ុណ្ណោះ ។
ពីថ្ងៃក្រោយមកជុងហ្គុកនាំម៉ាលីហ្សាត្រឡប់មកវិមានពណ៍
ស្វាយវិញពេលនេះគេបង្ហាញភាពសោះកក្រោះសម្ដីគំរោះ
គំនេីយខ្លះស្រែកគំហកសម្លុតនាងខ្លាំងៗក៏មានដែរ នាងងឿងឆ្ងល់ពិតមែនហេតុអ្វីគេ ផ្លាស់ប្តូរដូច្នេះ ?
" ចូលផ្ទះ ហាមមានគំនិតរត់ដាច់ខាតបេីមិនចង់ឈឺសាច់ "
" លោកទៅណា " រាងតូចនិយាយសួរចង់ដឹងអំពីរឿងគេថា
ទៅណានេះមិនទាន់ចូលផ្ទះក្ដៅគូទផង គេប្រញាប់ប្រញាល់
ទៅខាងក្រៅ នាងសង្ស័យថាឬមួយគេទៅរកស្រី តែម៉េច
ក៏ទ្រូងខាងឆ្វេងនាងចាប់ផ្ដេីមឈឺចឹង នាងស្រឡាញ់ប្រុស
ចាស់ម្នាក់នេះឬ ម៉េចនិងអាចទៅ វាមិនសមទេ ?
" ពាក់ពន្ធ័អីនាងដែរ យេីងចង់ទៅចាំបាច់បរិយាយប្រាប់សព្វ
គ្រប់ឬ នាងម្ដាយយេីង? " ជុងហ្គុកនិយាយគំហកសម្លក់មុខ
រាងស្ដេីងថ្មែគេស្អប់បំផុតមនុស្សរញ៉េរញ៉ៃជីវិតផ្ទាល់ខ្លួនគេ
" ទេខ្ញុំគ្រាន់បារម្ភពីសុវត្ថិភាពរបស់លោក " ម៉ាលីហ្សាឱនមុខមិនហ៊ានប្រសព្វភ្នែកគេចំៗនោះទេ នាងខ្លាចរអាទង្វេី
នឹងសម្ដីសម្ដៅគេហេីយ
" ទុកការបារម្ភរបស់នាងទៅ យេីងមិនត្រូវការ " រាងក្រាស់
និយាយប៉ុណ្នឹងគេឡេីងឡានបេីកចេញទៅបាត់ទុកឲ្យរាង
តូចចិត្ដតូចថ្លេីម ដេីរចូលក្នុងទាំងទឹកមុខស្រពោន សូប្បីតែ
អ្នកបម្រេីសួរនាំក៏នាងមិនឆ្លេីយតបដែរ ។ ជីណាសម្លឹងមេីល
ផែនខ្នងកូនស្រីផុតដាច់ក្រសែភ្នែកទេីបរហ័សធ្វេីការងារតាមទម្លាប់
" ហុឹកហុឹក ខ្ញុំគ្រាន់តែបារម្ភ ចាំបាច់ស្រែកដែល ហុឹកហុឹក "
- ជុងហ្គុក -
រាងក្រាស់បេីកឡានសម្ដៅទៅក្លិបទីកន្លែងប្រចាំរបស់គេ ថ្ងៃ
នេះបងប្អូនគេណាត់ជួបគ្នា ខណះនោះជុងហ្គុកបេីកឡានមិន
ប្រយ័ត្នប៉ះទៅស្រីស្រល់ម្នាក់កំពុងឈរនិយាយទូរសព្ទ័ដួល
ផ្គាប់មុខនឹងសុីម៉ង់ នាយឃេីញចឹងរហ័សដកខ្សែក្រវ៉ាត់ចុះ
ចេញពីឡាន
" អ្នកនាង តេីមានរបួសត្រង់ណាទេ " ជុងហ្គុកដេីរមកក្បែរ
រួលុតជង្គង់មកសួរអ្នកកំពុងដួលដេកលេីដី
" អត់ទេ លោកបេីកឡានយ៉ាងម៉េច មានមេីលមនុស្សអត់ "
" យេីងសុំទោសអម្បាញ់មិញស្រវាំងភ្នែកមួយពេលទេីបប៉ះ
អ្នក ចឹងមានរបួសអីប្រាប់យេីងមក យេីងជូនទៅមន្ទីរពេទ្យ "
ជុងហ្គុកនិយាយប្រាវៗខ្ជិលអូសបន្លាយពេលច្រេីន
" មិនទេ អរគុណសម្រាប់ការជួយ "
" ចឹងបេីអស់អីហេីយយេីងសុំលា " ជុងហ្គុក
" លោក ... "
" យ៉ាងម៉េច " ជុងហ្គុក
" តេីខ្ញុំអាចស្គាល់ឈ្មោះលោកបានទេ "នាងធ្វេីពេីជាចង់សួរឈ្មោះគេដេីម្បីនៅក្បែរបុរសម្នាក់នេះឲ្យបានយូរតាមអ្វីដែលអាចធ្វេីទៅបាន
" ប្រហែលនាងដឹងហេីយចាំបាច់ធ្វេីពេីធ្វេីអី " ជុងហ្គុកបោះមួយប្រយោគនេះភ្លាមធ្វេីឲ្យស្រីស្រល់ដែលកំពុងអង្គុយលេីបេតុងនោះគាំងមួយរំពេចគ្រាន់អូសក្រឡាលេបខៃបន្ដិចមិនបានទេឬនាងធ្លាប់លឺគេល្បីតគ្នាថាអ្នកអង្គម្ចាស់រូបនេះមុខ
មាំរាបស្មេីជានិច្ច ពិសេសគឺកែវភ្នែកទ្រង់សម្លឹងមកគឺទទេស្អាតដូចគ្មានអ្វីជ្រាបចូលសោះឡេីយទោះបីខំប្រឹងសំយ៉ែងខ្លួនប៉ុណ្ណាក៏ទ្រង់មិនយកភ្នែកមេីលដែរ ពេលនេះនាងដឹងហេីយ ស្រីស្រល់លេបទឹកមាត់ក្អឹកៗមិននឹកស្មេីថាទ្រង់ជា
មនុស្សឆ្លាតវៃតាមទាន់ជាន់កែងនាងទេ ។
" គឺខ្ញុំគ្រាន់ចង់ដឹងឲ្យប្រាកដចិត្ដប៉ុណ្នឹងទេចា " ស្រីស្រល់និយាយរដាក់រដុបរកលេសស្ទេីរតែមិនចង់ឃេីញសំណាងនាងចេះគ្រលាស់អណ្ដាតទាន់កុំអីមិនហ៊ានស្រមៃថាប្រុសមុខងាប់ម្នាក់នេះធ្វេីអ្វីរូបខ្លួននោះឡេីយ ។
" ចន ជុងហ្គុក " រាងក្រាស់និយាយឈ្មោះខ្លួនឯងដោយសំឡេងរាបស្មេីជែសទឹកមុខគ្មានស្នាមញញឹមបន្ដិចសោះឡេីយនាយកំលោះជ្រែងហាវប៉ាវសម្លឹងមុខនាងទាំងធុញទ្រាន់មនុស្សស្រីអីគ្មានមាយាទបន្ដិចសោះ ចូលចិត្ដដេីរទាក់គេឯងគ្មានរប្រៀបរបបសោះអុីចឹង គេចង់ចាកចេញពីទីនេះ
ឲ្យកាន់តែឆាប់ ពីព្រោះបេីបន្ដប្រាកដណាស់ពួកស្រីៗ
ប្រមូលគ្នារោមគេធ្វេីមេីលតែស្ករត្នោតទៅហេីយសាំម៉ង់ ។
" ពេលនេះនាងដឹងហេីយអុីចឹងសុំលាយេីងគ្មានពេលកំដរ
និយាយគ្នាទេ " ជុងហ្គុកបែរខ្លួនបម្រុងនឹងឡេីងឡានទៅ
ហេីយតែនាងហៅទៀតដូចចង់តោងទាមគេខ្លាំងម្ល៉េះ ឬមួយនាងចង់ខាំគេមិនលែងបែបនេះ
" ឈប់សិនតេីទ្រង់អាចជួយលេីខ្ញុំម្ចាស់បន្ដិចបានទេ ខ្ញុំម្ចាស់គិតថាវាគ្រិចកជេីងហេីយព្រះពរ " នាងទាមទារឲ្យជុងហ្គុកមកមេីលខ្លួនសារជាថ្មីខណះរាងក្រាស់កំពុងផ្ទុះកំហឹងតិចៗក្នុងចិត្ដគេមិនចង់ប្រេីប្រាស់អំណាចកៀបសង្កត់អ្នកដទៃនោះទេពីព្រោះនាយជាស្ដេចបេីធ្វេីអ្វីខុសបន្ដិចប្រាកដ
ជាផ្អេីលប្រទេសមិនខាន ។
" ហឹម នាងរំខានពេលវេលាយេីងណាស់ដឹងទេ"ជុងហ្គុកនិយាយទាំងមុខក្រញ៉ូវហុចដៃឲ្យនាងចាប់ងេីបឡេីង ថ្ងៃនេះស៊យពិតមែនមនុស្សកំពុងម៉ួម៉ៅមកជួបរឿងតាប៉ែចឹងទៀត
" រាជទានទោសព្រះពរ" នាងនិយាយទាំងញញឹមសឹងរហែកថ្ពាស់ហេីយងាយទេដែលមានមនុស្សឋានះខ្ពស់បង្ហាញមុនចឹង នាងត្រូវចាប់ឪកាសនេះឲ្យបានដំណែងប្រពន្ធហ្នឹងធ្លាក់ក្នុងដៃនាងមិនខាននោះទេ ។
" យេីងជូននាងទៅពេទ្យ " ជុងហ្គុកជួយគ្រាស្រីស្រល់ចូលឡានរួចទាញកាស bluetooth ដាក់ត្រចៀកចុចតេទៅនរណាមិនដឹង នាងអង្គុយនៅស្ងៀមសម្លឹងមុខរាងក្រាស់មិនព្រិចភ្នែក កាន់តែមេីលកាន់តែលង់
" អាឡូ សារ៉ាមកជួបយេីងក្បែរហាងកាហ្វេបងថ្លៃបន្ដិច "
" បាទទាន "និយាយប៉ុណ្ណឹងរាងក្រាស់ចុចទូរសព្ទផ្ដាច់ប្រព័ន្ធទំនាក់ទំនង ភ្នែកសម្លឹងមេីលការបេីកបរមិនដាក់ បរិកាសក្នុងឡានស្ងប់ស្ងាត់ដូចវាលកប់ខ្មោចអុីចឹង ស្រីស្រល់ខាំមាត់ចង់និយាយអ្វីមួយមកកាន់ជុងហ្គុក ។
" តេីទ្រង់សព្វព្រះទ័យលេីខ្ញុំម្ចាស់ទេព្រះពរ " នាងប្រហេីន
ហ៊ាននិយាយពាក្យអស់នេះទាំងគ្មានកេរ្ដិ៍ខ្មាសបន្ដិចសោះឡេីយ មេីលនាងចុះខំប្រឹងទាញជ្រាយអាវស្ទេីរដាច់ឡេវអស់ហេីយ
" នាងគិតថារាល់ស្រីដែលឡេីងឡានយេីងនេះសុទ្ធពេញចិត្ដឬ " ជុងហ្គុក
" អាចដែលព្រះពរ "
" ចុះទៅ ចំណិតយេីងជូននាងទៅពេទ្យ " ឡានអែបគៀនថ្នល់បន្ដិចដេីម្បីដេញស្រីមុខក្រាស់ម្នាក់នេះចេញពីឡានខ្លួន គិតមេីលទៅនាងហ៊ានហារមាត់និយាយស្រដីគួរឲ្យស្អប់ទៅរួច ។
" តែខ្ញុំម្ចាស់ចង់ឲ្យទ្រង់ជូនទៅព្រះពរ " នាងលេីដៃដាក់លេី
ទ្រូងហាប់ណែលស្ទាបអង្អែលថ្នមៗមិនក្រែងចិត្ដម្ចាស់សោះនោះទេ ។
" ដកដៃ "
" មិនទេព្រះពរ "
តុក តុក សំឡេងគោះកញ្ចក់ឡានបន្លឺឡេីង រាងក្រាស់រហ័ស
ចុចទម្លាក់កញ្ចក់ចុះ រួចខ្សឹបប្រាប់រឿងម្យ៉ាងឲ្យចំណិតជួយ
ចាប់ការអោយរួចស្រេច នាយខ្ជិលអោយដៃប្រឡាក់ឈាម
ស្មោកគ្រោកនេះណាស់ ។
" ចុះតាមចំណិតយេីងទៅចាំបន្ដិចទៀតជួបគ្នាណាស្រីស្អាត
យេីងមិនក្រឡាស់ស្រដីឡេីយ ទុកចិត្ដបាន " ជុងហ្គុក
" ក៏បានទូលបង្គំចាំទ្រង់ " នាងក៏ព្រមចុះតាមអ្វីដែលរាងក្រាស់បាននិយាយរួចឡេីងឡានទៅជាមួយចំណិតគេបាត់
" ស្រីអាសដូចនាងសមទៅនរកច្រេីនជាង " ជុងហ្គុកញញឹម
ចុងមាត់រួចបង្វិលចង្គួតឡានបេីកចេញសំដៅទៅក្លិប ។
- club
" ខ្យល់ព្យុះមិនខានទេដែលព្រះអង្គម្ចាស់យាងមកក្លិបរបស់
ទូលបង្គំដូច្នេះ " ណាមជុននិយាយញ៉ោះរាងក្រាស់លេងវា
អាចថាចង់មួយរយឆ្នាំទេដឹងដែលចូលក្លិបគេនេះ វាមិនគួរឲ្យ
ជឿតាំងពីឡេីងដំណែងមក ជុងហ្គុកប្ដូរសឹង៨០ដឺក្រេមិនថា
ស្រីស្រាល្បែងគេបញ្ឈប់ទាំងអស់តែនេះអីគេកុំប្រាប់ថាគេ
ត្រឡប់ទៅចរិតដេីមវិញណា ។
" ព្យុះកំហឹងបញ្ជាកូនចៅរុករេីផ្លាកយីហោរបស់លោកគីម
ចោលប៉ុណ្នឹងទេបាទ " ជុងហ្គុក
" កុំលេងសេីចមួយយេីងចឹងអានេះ កេីតថីបានមកអង្គុយផឹក
ស្រាទាំងថ្ងៃអុីចឹងតិចអាលួយក្រពេះ " ណាមជុនទាញកៅអី
ក្បែរនេះមកអង្គុយគេបកដៃបញ្ជាកូនចៅយកស្រាឲ្យខ្លួន។
" អាលួយចាំព្យាបាលតាមក្រោយលុយមាន " ជុងហ្គុក
" អឺចឹងទៅក៏ចឹងទៅ " គេអស់វាចាជាមួយលោកប្អូនហេីយ
មួយម៉ាត់ណាក៏ swag របស់វាដែលជឿជាក់សន្លប់
- ម៉ាលីហ្សា
ឡានទំនើបៗសារីចុងក្រោយបង្អស់បេីកចូលបរិវេណវិមាន
មួយនេះប្រហែលបួនប្រាំគ្រឿង នាងតូចងឿងឆ្ងល់ថាអ្នក
ណាហ៊ានបេីកចូលវិមានប្រុសកំណាចម្នាក់នេះ នាងក្រោក
ពីសាឡុងដេីរទៅមេីលឃេីញប៉ាបងប្រុសនឹងអ្នកផ្សេងកំពុង
ចុះពីលេីឡាន នាងរត់ទៅឱបយ៉ុងហ្គីទាំងនឹករលឹក ។
" កូននឹកលោកប៉ាខ្លាំងណាស់សុំឱបឲ្យឆ្អែត " រាងស្ដេីងឱប
រឹតកំលោះកូនមួយមិនប្រលែងសោះ ផ្ដួលក្បាលផ្អឹបទ្រូងរឹង
មាំពារពេញដោយសាច់ដុំចាស់តែអាយុប៉ុន្ដែមុខមាត់ប៉ានាង
ស្រល់សង្ហាជាងមនុស្សប្រុសពេញវ័យទៀតផង
" ប៉ានឹកដូចគ្នា ជុប " យ៉ុងហ្គីបោះត្រាមួយខ្សឺតលេីថ្ងាល់ស្រី
តូចអង្អែលក្បាលទាំងក្ដីស្រឡាញ់ពេញក្រអៅបេះដូងតែម្ដង
" ចុះបងឯងមិនឱបទេឬ "
" ខ្ជិលនឹកណាស់ " រាងស្ដេីងលានអណ្ដាតបញ្ឈឺ
" នាំគ្នាចូលក្នុងសិនទៅចាំនិយាយគ្នាតាមក្រោយ " យូណា
- បន្ទប់ទទួលភ្ងៀវ
" យ៉ាងម៉េចដែរនៅជាមួយប្រុសតូចគេមានធ្វេីបាបឯងទេ "
" អត់ទេលោកប៉ាគាត់ជាប្អូនប្រុសលោកប៉ាឬ ម៉េចកូនមិន
ដែលដឹងអុីចឹង " ម៉ាលីហ្សា
" ឯងទៅដឹងមកពីប្រឡោះណាបេីមួយថ្ងៃៗគិតរៀនយក
ស្លាប់យករស់អុីចឹងនោះ " កូនប្រុសយ៉ុងហ្គីឆ្លៀតនិយាយដុត
នាង គេនិយាយនេះគឺត្រឹមត្រូវណាស់រាងតូចពូកែរឿងរៀន
សូប្បីពេលទំនេរក៏យកសៀវភៅពីបណ្ណាល័យមកអានដែរ។
" គេបានសួរយេីងទេ កុំមកឆ្លេីយ " ម៉ាលីហ្សា
" នេះឬដែលឯងនិយាយថាជាកូនស្រីនោះ "
" បាទមាតា ម៉ាលីហ្សាសំពះលោកយាយទៅកូន "
" ជំរាបសួរលោកយាយ " ម៉ាលីហ្សាលេីដៃសំពះស្ដ្រីចំណាល់ដែលកំពុងអង្គុយទល់មុខខ្លួន ដោយការញញឹមយ៉ាងស្រទន់ ។
" អ្នកទាំងអស់គ្នាមកទីនេះធ្វេីអី " ម្ចាស់សំឡេងគ្រលរធំបន្លឺ
ឡេីងចោទសួរអ្នកខាងក្នុងទាំងមិនពេញចិត្ដ ម៉េចចូលវិមានគេគ្មានដំណឹងឬការអនុញ្ញាតដូច្នេះ មានទុកមុខម្ចាស់វិមាន
នេះដែរទេ ។
រង់ចាំភាគបន្ដ
សរសេរដោយ៖ម៉ូ