ភាគទី​១៦

256 12 0
                                    


"​ មាតា​ "​ អ្វីគេលឺនេះតេីពិតមែនទេដែលមាតាសែនជាទី
គោរពរបស់គេហ៊ានយកឋានះមក​កៀបសង្កត់​នោះ​ នាយ
កំលោះបន្លឺទាំងហួសចិត្ដដោយសារកូនស្រីឃាតករម្នាក់ធ្វេី
ឲ្យគាត់និយាយបែបនេះចំពោះគេ​ រាងក្រាស់សម្លឹងសម្លក់
ស្រីតូចស្ទេីរជ្រុះគ្រាប់ភ្នែកមុននិយាយបន្ដ​ "​ ល្អៗការស្អែក
ទៅខ្ញុំព្រម​ ប៉ុន្ដែកុំសង្ឈឹមថានាងម្នាក់នេះរស់នៅបានសុខ​ "
ជុងហ្គុក​ញោចញញឹមចុងមាត់​សង្កត់សំឡេងចុងក្រោយលឺ
ច្បាស់ៗកុំសង្ឈឹមថានាងស្គាល់រសជាតិ​សុភមង្គល​ដូចអ្នក
ដទៃ​ ឆេីសបង្ខំមែនទេបានតេីគេយល់ព្រមតាមដំណេីរតែ
ស្រីដែលជាអនាគតប្រពន្ធគេនេះត្រូវត្រៀមខ្លួនទទួលយក
ទារុណកម្ម​ឲ្យហេីយទៅ ។
"​ ឯងនិយាយដូច្នេះកុំប្រាប់ថាឯងមានបំណងអាក្រក់​ "​ ជីមីន
សង្កេតឃើញ​ទឹកមុខញញឹមញញែតលាក់គំនួចរបស់នាយ
ភ្លាមចាប់ផ្ដេីមមិនស្រួល​ មនុស្សពារពេញដោយអំណាច​ មហិច្ឆតា​ចិត្ដខ្លាំងយកឈ្នះរៀងខ្លួនដូចជាជុងហ្គុកនេះព្រម
ទទួលការរៀបការនោះ​ ប្រាកដរឿងពីក្រោយខ្នងមិនខាន។
"​ ស្លាប់ហេីយនរណាហ៊ានធ្វេីបាបប្រពន្ធសាច់សខ្ចីដូចម៉ាលី
ហ្សានោះបងកុំព្រួយបារម្ភពេកអីខ្ញុំហ៊ាន​ធានាណា​ "​ជុងហ្គុក​
និយាយទាំងលេីកចិញ្ចេីមម្ខាងនេះប្រុងមិនទុកចិត្ដគ្នាម៉ង់ហីគេក៏ជាប្អូនប្រុសដែលណាមិនមែនសាច់ឆ្ងាយឯណាទេកុំបុិនសង្ស័យគេពេក ប្រយ័ត្នចាប់ស្ងោរទៅ​
"​ លឺឯងចេះគិតអុីចឹង​ បងផ្ញេី​ម៉ាលីហ្សា​មួយរយះសិនទម្រាំថ្ងៃ​ការមកដល់​ ម៉ាលីហ្សា​កូនស្នាក់នៅជាមួយបងសិនទៅ
ណាប៉ារវល់ចាប់ចែងរឿងការកូនឯង​ "​ យ៉ុនហ្គី​បែរមុខមក
ប្រាប់រាងស្ដេីងកំពុងអង្គុយក្បែរគេ​ នេះគេហ៊ានផ្ញេីចំណីលេី
មាត់ខ្លាហេីយមិនយូរទេខ្លាចលេបត្របាក់ចំណី​ទំពារខ្ទេចខ្ទី
មិនខាន​ ។ យ៉ុនហ្គី​ក្រោកឈរពេញកម្ពស់ថ្ងៃហ្នឹងសុំចេញ
ទៅមុនហេីយគេមានការប្រញាប់ត្រូវដោះលែងមុនពេលថ្ងៃ
មង្គលការ​កូនស្រីចិញ្ចឹមមកដល់​ រាងក្រាស់ឃេីញបងប្រុស
ហ្នឹងអ្នកផ្សេងចេញទៅអស់​ គេរហ័សបាញ់ក្រសែភ្នែកពិ
ឃាដដាក់រាងតូច​ មិនសុីម៉ោងយូរគេនិយាយឆៅៗតែម្ដង
"​ នាងញ័រចង់បានខ្ញុំធ្វេីប្ដីណាស់មែនទេតែវាមិនប្រាកដថា
នាងបានលេីសនាមប្រពន្ធនោះឡេីយ​ ម៉ាលីហ្សា​ "​ នាយ
កំលោះ​ពោះម៉ាយ​កូនមួយស្រែកសម្លុតនាងតូចខ្លាំងៗមិន
ដឹងវាអីណាស់ណាទេ​ ញ័រចង់បានប្ដីអាយុចំណាល់ប៉ានាង
ទៅហេីយ​ គេស្អប់បំផុតឈាមក្នុងរាងកាយមួយនេះ​ស្អប់ស្រី
ជាម្ដាយនាងនាយស្អប់ខ្ពេីមពីនាក់ណាស់​ មិនចង់លឺសូប្បីតែ
ឈ្មោះរំលឹកនរណាហ៊ានល្មេីសកាតអណ្ដាតបោះពួកគេទៅ
អាងក្រពេីចប់ហេីយ​ ។ ជុងហ្គុក​ច្របាច់ដៃនាងសឹងប្រេះឆ្អឹង
ជាពីទៅហេីយគេចង់ច្របាច់ដៃនាងបាក់ឬ​ គេពិតគ្មានមេត្ដា
មែននាងស្អប់មនុស្សប្រភេទគេណាស់
"​ ហុឹកហុឹក​ លែងខ្ញុំលោកឆ្គួតជ្រូកអីទៀតហេីយខ្ញុំនេះឬចង់បានលោកធ្វេីប្ដីនោះ​ "ម៉ាលីហ្សា​ប្រឹងប្រមូលកម្លាំងទាញដៃជុងហ្គុកចេញនេះគេច្របាច់ដៃមិនអាសូរចិត្ដម្ចាស់ទេឬ​ ។
"​ បេីនាងមិនចង់បានម៉េចក៏មាតាបង្ខំយេីងវាមកពីនាងចាក់រុកគាត់ប៉ុណ្ណោះ​ "​ រាងក្រាស់គំហកសម្លុតមួយទំហឹងស្អប់ឈាមក្នុងខ្លួននាង​ គេស្អប់អ្នកដែលបង្កេីតនាង​ ហេតុអ្វីមាតាចង់ចង
ចិត្ដគេហ្នឹងនាងម្ល៉េះ​ម្យ៉ាងទៀតសម្បុរអ្នកកាន់ជេីងនាងគ្រាន់
បេីចាំមេីលថាគេ​ទារុណកម្ម​នាងល្អិតនេះឲ្យសមតម្លៃម្ដង​
"​ លោកដែលមេីលខ្ញុំផ្លូវល្អខ្លះទេ​ "​ នាងក្រមុំសួរគេថាដែលមេីលនាងវិជ្ជមានទេ​ ឬគេតែងតែតាមចាប់កំហុសតូច
មួយនាង​ ចុះអំពេីល្អទាំងប៉ុន្មានគេមេីលរំលងឬ​ នាងសម្រក
ទឹកភ្នែកចុះ​ នាងឈឺនូវពេលឃេីញគេធ្វេីរឿងបែបនេះ​ បេះដូងនាងចុកៗទាំងមិនដឹងថាគេជាផ្នែកសំខាន់អ្វីក្នុងជីវិតនាង
នោះទេត្រឹមសុំគេម្នាក់នេះក្បែរយល់ចិត្ដស្ដាប់ហេតុផលឲ្យតម្លៃនាងសប្បាយចិត្ដពេកហេីយ។
"​ ទេ​ "​ មួយម៉ាត់ចេញពីក្រអូបមាត់រាងក្រាស់វាយប្រហារសាច់ដុំតូចមួយនេះឲ្យខ្ទេចខ្ទីលែងសល់ជា​ទម្រង់នៃក្ដីស្រឡាញ់នោះហេីយ​ នាងសម្លឹងមុខគេទាំងញញឹមចំអកលឺទេ​ ម៉ាលីហ្សា​ គេមិនដែលឃេីញនូវអ្វីដែលឯងធ្វេីល្អនោះទេ​ ឯងសមចិត្ដឬនៅ​
"​ អរគុណ​សម្រាប់រឿងរៀបការចាំខ្ញុំដោះស្រាយវាដោយ
ខ្លួនឯង​ លោកមិនបាច់ខឹងក្រោធទៀតនោះទេ​ សុំទោសដែលខ្ញុំសួរសំនួរ​ឥតប្រយោជន៍​បែបនេះទៅកាន់លោក​ "​ រាងស្ដេីងប្រឡេះដៃគេចេញបែរខ្នងបោះជំហានចេញឲ្យឆ្ងាយបុរសចិត្ដខ្មៅមួយនេះ​ មិនមែនតែចិត្ដទេសូប្បីបេះដូងគេក៏ពណ៍ខ្មៅដែរ​ ទឹកសំណេីមហូរតាមកន្ទុយភ្នែកមិនដាច់
នេះខំជូតប៉ុណ្ណាក៏មិនងាយស្ងួត​នាងហត់ចង់ត្រឡប់ទៅក្បែរ
លោកប៉ានិងបងប្រុសវិញ​ ។
ថ្ងៃថ្មីរាងតូចតែងតែដេីរគេចមុខជុងហ្គុកជានិច្ច​នាងមិនចង់ធ្វេីជាមនុស្សទេីសទែសសម្រាប់គេនោះទេណាមួយនាងហត់មាត់ឈ្លោះរឿតឥតបានការណាស់​ នាងជាមនុស្សមានសាច់មានឈាមដូចអ្នកផ្សេងដែរ​ ម៉េចក៏វៃប្រហារផ្លូវចិត្ដ
នាងដោយពាក្យ​ប្រយោលអុីចឹង​ នាងខុសអី​ នាងបានធ្វេីអីគេ​ ទាំងតាំងពីដេីមនាងក្រោមការមេីលថែប៉ា​យ៉ុនហ្គី​តេីហី​ នាងស្គាល់គេពីតូច​ វាជារឿងអី​ ម៉េចក៏​អាថ៍កំបាំង​ម្ល៉េះ​
"​ ខ្ញុំត្រូវដឹងរឿងនោះឲ្យបាន​ "​ ម៉ាលីហ្សា​និយាយចង់សំដៅ
រឿងនាងកាលនៅក្បែរពេលលឺរាងក្រាស់ប្រកែកជាមួយ
ម្ចាស់យាយរឿងសិទ្ធិធំជាងតូចជាង​ អ្វីលឺច្បាស់ជាងគេនោះគឺនាងរស់នៅទីនេះតាំងពីតូច​ ម៉េចនាងអត់ចាំអុីចឹង​ ហេតុអីប្រព័ន្ធខួរក្បាលនាងទទេស្អាតអុីចឹង​ពួកគេកុហកឬគ្រាន់
លេីករឿងឲ្យនាងគិតឈឺក្បាលម្នាក់ឯង​ រាងតូចដេីរបណ្ដេីរគិតបណ្ដេីររហូតដល់សួនច្បារខាងក្រោយមានស្រ្ដីបីនាក់កំពុង​មមាញឹក​សម្អាតស្លឹកឈេីដែរជ្រុះធ្លាក់ចេញពីដេីម​នាងក្រឡេកឃេីញស្រីម្នាក់ដែលមក​អះអាង​ថាខ្លួនជាម្ដាយបង្កេីត​ ។ នាងពិតជាចង់សួរនាំគាត់ផ្ទាល់ណាស់ប៉ុន្ដែរៀងរអៀស​ខ្លួន​ទង្វេីមិនសមរម្យកាលពីមុន​ម៉ាលីហ្សា​ដេីរ​រេរា​ចិត្ដមួយចង់
ឈានជេីងទៅឯចិត្ដមួយទៀតប្រាប់ថាថយជំហាយទៅនាងធ្វេីខុសដូច្នេះ​តេីស្ដ្រីម្នាក់ហ្នឹងព្រមនិយាយមួយដែរ​ ។
ម៉ាលីហ្សា​ចង់ស្រាយចម្ងល់មួយនេះឲ្យបានទោះបីនរណា
ររាំងនាងក៏ដោយ​ នាងសម្រេចចិត្ដថាទៅសួរជីណាទៅចុះ
មិនអីទេនាងសុំទោសបន្ដិចអាចចប់មិនខាន​ ណាមួយនាងក៏
អាចដឹងរឿងទាំងនោះផងដែរ​ ។
"​ អត់ទោស​ តេីខ្ញុំសួរមីង២ឬ៣សំនួរបានដែរទេ​ "​ ជីណាចង់
ភ្ញាក់បន្ដិចសុខៗឃេីញកូនស្រីឈរចំពោះមុខនូវទឹកមុខមិន
សូវស្រល់បោះជីណាចាប់ផ្ដេីមព្រួយចិត្ដនរណាធ្វេីឲ្យកូន
ស្រីនាងមិនសប្បាយចិត្ដទៅ​ នាងចង់ឱប​លួងលោម​ថាកូន
ស្រីម្ដាយមិនអីទេ​បំភ្លេចរឿងរ៉ាវ​នោះចោលទៅកុំទុកបៀម
ក្នុងចិត្ដនាំតែ​ស្មុគស្មាញ​នោះទេ​ នាងចង់ធ្វេីបែបនេះណាស់
ប៉ុន្ដែវាមិនអាច​ បានត្រឹមរៀបរាប់ក្នុងចិត្ដប៉ុណ្ណោះ​ ។
សរសេរដោយ៖ម៉ូ

🍂នរកស្នេហ៍​🍂 វគ្គ២  ចប់ ( រឿងខ្លី )Where stories live. Discover now