ភាគទី ១ : ទៅបោកគេយ៉ាងម៉េច ទើបគេដេញកាប់ ?

8.9K 441 7
                                    

រាងក្រាស់ Joen JungKook ស្ពាយកាតាបចេញពីរៀនគួរជីវវិទ្យា ដើរតាមផ្លូវទៅផ្ទះដោយថ្មើរជើង ព្រោះប៉ាគេ បានដកម៉ូតូគេទុក ហើយដាក់ពិន័យឲ្យជិះឡានក្រុងទៅវិញទៅមក ទាល់តែចប់ថ្នាក់ទៅ 11 នេះ !

« មេឃថ្ងៃនេះ ! មិនយល់អារម្មណ៍អញសោះ ! ក្ដៅចង់ធ្លាយក្បាល ! ហើយគ្រូនឹងទៀត មកបង្រៀនស្អីម៉ោង 11 - 12 ! ធុញ !!! ប៉ាអើយ ឲ្យម៉ូតូកូនវិញមក !» Jungkook ដើរស្រែកជំទាល ម្នាក់ឯង ទាំងមុខស្អុយ !
« មើលគេចុះ !?» នាយិការ ដែលអង្គុយនៅក្នុង ទីចាត់ការ មើលទៅ Jungkook ដែលចេញទៅជាមួយមិត្តភក្តិគេ ទាំងក្រវីក្បាលហួសចិត្ត !

ដើរបានបន្តិច មិត្តភក្តិគេបានទាញកាតាបគេមកក្រោយវិញ សឹងដាច់ផ្ងារ
« អួយ ! ហើយវាស្អីឯង ! អា Jack ?» Jungkook វាយក្បាល Jack មួយដៃ
« អួយ ! យើងពឹងឯងជួយញ៉ែ អូន Yaឲ្យយើងបន្ដិចមក ! » Jack ធ្វើមុខ Sad ដាក់មិត្ត
« ទេ មិនលេងចូលទេ ! ខ្លាចសង្សារនាងវ៉ៃអាយះក្បាល !» Jungkook ដើរទៅមុខវិញ តែ Jack ក៏រត់ទៅឈរពាំងពីមុខ
« ណាណា ! មិត្តណា !» Jack ធ្វើមុខ កំសត់ម្ដងទៀត
« ហឺយអា៎...អា៎ បាន ចាំបន្ដិច !!» Jungkook !

Jungkook ក៏ដើរទៅក្បែរ Viriya ដែលឈរនៅជាមួយមិត្តភក្តិនាង សើចផងអីផង !

« Viriya !» Jungkook
« យ៉ាងម៉េច ?» Man មិនដឹងជាមកពីណា មកឆ្លើយជំនួសសាមីខ្លួនគេ យ៉ាងគម្រោះគម្រើយ !
« បាទ គ្មានអីទេ ! លាសិនហើយ !» Jungkook ក៏ប្រញ៉ាប់ដើរទៅក្បែរ Jack វិញ !

« ដូចយើងនិយាយដែរទេ ! អា Jack » Jungkook ធាក់ Jack មួយជើង ចង់វៀចក្រលៀន 😹
« អូយ ! យើងស្មានតែ សង្សារនាងមិនមកទេ ! ទើបឲ្យឯងទៅញ៉ែឲ្យយើងនោះ !» Jack
« ហើយឯងមិនទៅញ៉ែនាងខ្លួនឯង ! អាឡប់ !!! » Jungkook ដើរនិយាយជាមួយ Jack ...
« បានហើយ Good bye ! ដល់ផ្ទះយើងហើយ !» Jack ក៏ដើរចូលផ្ទះខ្លួន !
« អឺ Good bye !» Jungkook ក៏ដើរទៅបន្ត ថ្ងៃនេះ ជាប់រៀនគួរ ទើបមកមិនទាន់ឡានក្រុង ទើបគេដើរតាមផ្លូវកាត់ ឆាប់ដល់ផ្ទះ !

ភឹប !!!

« អួយ ! អាហ្គុក !? ម៉េចហែងដើរថ្ងៃនឹង ?» TaehYung កម្លោះតូចរត់ មិនប្រយ័ត្នទៅមុខ Jungkook ធ្វើឲ្យដួលខ្លួនឯងឡើងចង់វិលខួរហើយ នៅឆ្លៀតសួរគេទៀត !
« ថ្ងៃនឹង ! យើងទៅមិនទាន់ឡានក្រុង ! មក !» Jungkook ហុចដៃឲ្យ TaehYung តោងឡើងឈរ ព្រោះមិញនេះ គេរត់បុកខ្លួន ហើយដួល !
« ហើយប្រញ៉ាប់ទៅណា ? បានជារត់មិនមើលបែបនេះ នេះបើមិនរត់បុកយើងទេ ម៉្លេះបុកជញ្ជាំងបាត់ហើយ ! ហ៊ឹស !» Jungkook អស់សំណើចពេលពោលពាក្យចុងប្រយោគចប់ បើបុកមែន គេស្រមៃមិនចេញ មុខរាងតូចទេ !!!
« គឺ....អ៊ឹប !» TaehYung ផ្ដេកខ្លួនលើជញ្ជាំង ទាញ Jungkook មកថើប ដោយយកដៃក្រសោបមុខ Jungkook មិនឲ្យឃើញមុខខ្លួន !
« វាទៅណាហើយ ! ចំមែនហើយ !» Man¹ ក៏រត់ទៅមុខបន្ដ
« ហីយ៉ា ! ផ្អែមល្ហែមដល់ហើយ !» Man² នៅឈរមើល TaeKook ថើបគ្នា ទាំងលិទ្ធមាត់ ! -,-
« នែ៎ ! ឯងនៅធ្វើអី ? ពេលនេះ អាក្មេងនោះ មិនដឹងរត់ដល់ណាហើយទេ ! ឆាប់មក !» Man¹ ងាកមកហៅ គ្នីគ្នារបស់ខ្លួនវិញ មុននឹងរត់បន្ដទៅមុខបន្ដ !

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now