"ម៉ៃ... ម៉ៃឌ្រេដ៍" អេណាសម្លឹងមើលមាឌធំក្រអាញឈរបែរខ្នង។ កែវភ្នែកនាងរលីងរលោងពេលនឹកឃើញដល់សកម្មភាពដែលគេធាក់នាងមួយទំហឹងនៅថ្ងៃនោះ តែនាងមិនចាំថាព្រោះហេតុអីនោះទេ។ ម៉ៃឌ្រេដ៍ឈរអានសៀវភៅបែរមុខទៅទូរសៀវភៅ ហាក់គ្មានប្រតិកម្មនឹងការដឹងខ្លួនរបស់នាងឡើយ។ "នាងចងចាំយើង?" គេបើកសៀវភៅទៅមុខមួយសន្លឹកទាំងមិនខ្ចីងាកមើលនាង។ តើនាងអាចចងចាំគេដោយរបៀបណា បើនាងត្រូវអង្គភាពចចកដកការចងចាំអស់ទៅហើយ? "ខ្ញុំមិនដឹងទេ ក្នុងខួរក្បាលខ្ញុំទទេស្អាត តែ... តែខ្ញុំចងចាំលោក ចងចាំតែលោកម្នាក់ប៉ុណ្ណោះម៉ៃឌ្រេដ៍" អេណាចុះពីគ្រែហើយព្យាយាមក្រោកដើរមកជិតគេ តែគេ តែគេខិតចេញ។ "យើងមិនចូលចិត្តមនុស្សចង់បានចំណាប់អារម្មណ៍ទេ កុំធ្វើទន់ខ្សោយនៅនឹងមុខយើង"
37 parts