EP05 | យប់យូរសុបិនច្រើន ឆាប់បែកឆាប់បំភ្លេច

170 16 3
                                    

"យើងត្រូវការជួបអ្នកពរពោះពិតប្រាកដ" គេបង្គាប់ដោយទឹកមុខត្រជាក់ល្ហឹម។

"លោក... លោកដឹងរឿងនេះ?" ដុកទ័រវីនប្រាកដចិត្តណាស់ថាផែនការគេឥតខ្ចោះ ម៉េចក៏ត្រូវម៉ៃឌ្រេដ៍មើលធ្លុះ?

គេឆ្លាតយ៉ាងនេះ?

"ម៉ៃឌ្រេដ៍..."

"បិទមាត់" គេបង្គាប់យ៉ាងសាហាវហើយងាកទៅសម្លឹងនាងភ្ជង់ដោយក្រសែភ្នែកពិឃាត។

អ៊ីរីកាភ័យណាស់ នាងប្រញាប់ឱនមុខចុះយ៉ាងលឿន។ ម៉ៃឌ្រេដ៍ពេលខឹងគួរឱ្យខ្លាចខ្លាំងណាស់។

"ចេញទៅ"

"ច... ចេញ?" អ៊ីរីកាផ្ទួន។ នាងត្រូវចេញមែនទេ?

"..." គេមិនតបមានន័យថាពិតជានាងមែន។

ទោះអ៊ីរីកាមិនចង់ចេញក៏ត្រូវតែចេញ បញ្ជាររបស់ម៉ៃឌ្រេដ៍មិនអាចមិនគោរព។

ពេលនេះនៅទីនេះមានតែម៉ៃឌ្រេដ៍និងដុកទ័រវីនទេ។

"អេណា រ៉ូតានមែនទេ?"

"ហ៊ឹម? ម៉េចក៏លោកដឹងទៀតហើយ?" ដុកទ័រវីនសឹងតែដាច់ផ្ងារព្រោះម៉ៃឌ្រេដ៍ទាយត្រូវទាំងអស់។

"យើងត្រូវការចាក់ស្ពែម យកកូនប្រុស"

"ហាស?" លើកនេះមិនមែនសឹងតែដាច់ផ្ងារទេ ដុកទ័រវីនផ្ងារក្រោយទ្រេតលើកៅអីបង្វិលតែម្ដង។

អាយឃ្យូលោកដុកទ័រខ្ពស់លំដាប់មិនធម្មតា ​តែហេតុអីគំនិតរបស់ម៉ៃឌ្រេដ៍គេមើលមិនធ្លុះសូម្បីតែមួយអ៊ីចឹង?

ម៉ៃឌ្រេដ៍លើកសំណុំឯកសាពណ៌គគីមួយច្បាប់ឡើង ធ្វើពុតជាអង្គុយអានទាំងដែលគេបានអានសំណេរនៅក្នុងនោះឡើងលំអិតអស់ទៅហើយ។

"អេណា រ៉ូតាន មានលក្ខខណ្ឌរាងកាយពិសេស ក្មេងដែលកើតចេញពីនាងប្រាកដជាមានសុខភាពល្អខ្លាំង"

"មិនខុសទេ នាងមានលក្ខខណ្ឌពិសេស ជានារីកម្រ"

"ដូច្នេះយើងនឹងផ្ញើរកូនយើងនៅក្នុងពោះនាង" ម៉ៃឌ្រេដ៍ទម្លាក់ឯកសារទាំងនោះចោលក្នុងធុងសម្រាម ដូចគេចាត់ទុកអេណាជាសម្រាម។

"លោកហាក់ដូចជាមិនឱ្យតម្លៃនាងទេ ហេតុអីលោកចង់ឱ្យនាងពរពោះកូនរបស់លោក?"

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now