EP46 | I'm sorry

163 13 7
                                    

"នេះជាពូកដែលយើងស្រលាញ់ជាងគេ"

"ចុះតើស្រលាញ់ខ្ញុំទេ?" អេណាងើកក្រោយងើយសួរគេត្រង់ៗ។

"អត់ទេ"

"..." នាងច្បូញមាត់ខកចិត្ត តែត្រូវម៉ៃឌ្រេដ៍សង្គ្រប់ថើបបបូរមាត់ទន់ៗនោះជាថ្មី។

មាត់ជញ្ចក់ថើមមាត់ក្រពុំទន់ផ្អែម ឯដៃលូករាវចូលអាវគេងសាច់រលោងលេងភ្នំសាច់ទាំងគូរ។ គេមិនចូលចិត្តអាវក្នុងរបស់នាងទេ ទើបពន្លិះទាញចេញរហូតដល់ម្ចាស់កាយង៉េមង៉ាម មិនដឹងថាគេកំពុងតែចង់ធ្វើអ្វី?

មុននេះនាងសួរគេថាស្រលាញ់នាងឬអត់ គេឆ្លើយថាអត់ តែគេថើបនាង ដៃគេបំបោសអង្អែលដងខ្លួនាង។ គំនិតរបស់គេជ្រៅពេកណាអេណាគ្មានសម្ថភាពស្វែងយល់ទេ តែបើនេះជាអ្វីដែលគេចង់បាននាងនឹងឱ្យគេ ព្រោះជីវិតរបស់នាងគឺជារបស់គេស្រាប់ហើយ។

ប្រឹប!

អាវក្នុងដ៏ទើសទាល់ត្រូវគេបោះចេញទៅម្ខាង ទៅដល់ណាហើយក៏មិនដឹង ដឹងត្រឹមថាអេណាពេលនេះឆ្ងល់ខ្លាំងណាស់។

"លោកប្រធានាធិបតី"

"ហ៊ឹម" គ្រហឹមតបបណ្ដើរ ដៃគេឈ្លីកំពូលភ្នំសាច់បណ្ដើរ។

"លោកមិនខ្ពើមខ្ញុំទេ?"

"..." គេមិនតប។

"រាល់របស់ដែលខ្ញុំប៉ះពាល់នឹងត្រូវបោះចោល តើលោកនឹងបោះចោលពូកនេះដែរមែនទេ? វាជារបស់ដែលលោកស្រលាញ់ជាងគេ"

"..." គេនៅតែស្ងាត់។

អេណាស្មានថាគេគេងលក់ក៏បែរក្រោយម្ដងទៀត។ នាងងើយមើលទៅគេ ស្រាប់តែត្រូវគេសង្គ្រប់ថើមទៀត នាងមិនដឹងថាត្រូវគេថើបយ៉ាងក្ដៅគគុកបែបនេះអស់ប៉ុន្មានដងនោះទេ នាងដឹងត្រឹមថានាងពេញចិត្ត។

លើកនេះគេមិនត្រឹមតែថើបបបូរមាត់ទេ គេថើបថ្ងាស់ ថើបសៀតផ្កា ថើបច្រមុះ ថើបភ្នែក ថើបមាត់ ថើបចង្ការ ហើយក៏បង្អូសមកដល់ដើមក និងបន្តថើបដល់ឆ្អឹងដងកាំបិត ទើបសន្សឹមទាញនាងឱ្យបែរក្រោយ។ គេឱនផ្អឹបមុខសង្ហារនៅជាប់ដើមករបស់នាង ដូចដែលនាងចូលចិត្តធ្វើដាក់គេ។ ពេលនេះទើបគេដឹងថា ធ្វើបែបនេះកក់ក្ដៅណាស់ ដូច្នេះទើបនាងចូលចិត្ត? ដៃមាំដូចដង្កាប់លូកឱបក្រពាត់ចង្កេះតូចមួយជុំយ៉ាងងាយព្រោះរាងនាងតូចណាស់ គេឱបនៅសល់ប្រឡោះទៀត។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now