EP44 | I lost memory but I still love you

138 10 5
                                    

អេណាបានដើរតាមម៉ៃឌ្រេដ៍ត្រឡប់ទៅវិញកាត់បន្ទប់ជាច្រើនដោយមិនយកអាវរងារនោះមកតាមនោះទេ។ នាងពិតជាក្លាហានណាស់ដែលហ៊ានជំទាស់នឹងបញ្ជាររបស់គេ។

ទឹប!

ដៃរបស់នាងចាប់ផ្ដើមញ័រទទ្រើកពេលគេទុចដំណើរហើយបែរក្រោយមើលមកនាងយឺតៗ។

"ម៉េចមិនយកអាវរងារមក?"

"ហាច់ឈីស!!" អេណាមិនតបទេព្រោះរវល់តែកណ្ដាស់ឡើងចង់ដាច់ខ្យល់។

"..." គេមិនមានប្រតិកម្មគេរងចាំនាងតបសំណួរយ៉ាងត្រជាក់ល្ហឹម។

"ខ្ញុំ... ខ្ញុំមិនចង់រំខានដល់លោកប្រធានាធិបតីនោះទេ" អេណាឱនមុខចុះទាំងភ័យបុកពោះស្ទើរលាស់ព្រលឹង។ អ្វីដែលធ្វើឱ្យនាងកាន់តែគាំងដល់ថ្នាក់រកទំនុកមកនិយាយមិនចេញគឺគេចាប់ភ្ងើយចង្ការនាងឡើង ហើយឱនមកជិតសម្លឹងចំកែវភ្នែកយ៉ាងកាច។

"លោក... លោកប្រធានាធិបតី" នាងញ័រខ្លាំងណាស់ គេអាចមានអារម្មណ៍ដឹង។

"យើងចូលចិត្តពេលនាងហៅយ៉ាងថាលោកប្រធានាធិបតី ដឹងថាហេតុអីទេ?"

"..." អេណាគ្រវីក្បាលតិចៗ។

"កិត្តិនាមនេះវាបង្ហាញអំពីគម្លាតរវាងពួកយើង ហើយវាក៏បង្ហាញពីកិត្យានុភាពរបស់យើងដែរ នាងដឹងហើយមែនទេ? ថានាងគួរតែអ្វី? ហើយមិនគួរធ្វើអ្វី?"

"..." អេណាញ័រខ្លួនចំប្រក់ពេលស្ដាប់យល់ន័យគម្រាមយ៉ាងសាហាវរបស់គេ។ ទឹកភ្នែកនាងស្រក់តក់ៗ ទាំងដែលនាងព្យាយាមឃាត់កុំឱ្យវាស្រក់ចុះមក។

ម៉ៃឌ្រេដ៍ប្រាប់នាងដោយប្រយោលថានាងនិងគេមិនអាចទៅរួចនោះទេ ហើយគេមិនចូលចិត្តនឹងការដែលនាងចាប់ផ្ដើមចេះប្រឆាំងតវ៉ានឹងគេឡើយ។ របស់ខ្លះ ទោះជាគេយកទៅវិញ គេយកទៅដុតចោល ឬបោះចោលក្នុងធុងសម្រាមក៏នាងត្រូវតែធ្វើតាមតួនាទីយករបស់នោះទៅឱ្យគេ។

គ្មានសិទ្ធិប្រកែក...

អេណាឱនគំនាបម៉ៃឌ្រេដ៍បន្តិច ទើបបកក្រោយទៅយកអាវរងារនោះមកវិញ។ ម៉ៃឌ្រេដ៍ឈរស្ងៀមមើលនាងហុចអាវរងារនោះទៅឱ្យគេ។

"ព្រឹកមិញនាងឃើញ?" គេសួរចំៗដោយមិនពង្វាងច្រើន ខណៈដែលនៅមិនទាន់រាទទួលអាវរងារពីអេណានៅឡើយទេ។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now