EP29 | Departure

132 12 1
                                    

ហេស្វៀលមិនអានធ្វើអ្វីបានក្រៅពីឈរស្ងៀមៗមើលអេណាយំ។ ក្រៅពីហេស្វៀលនៅមានមនុស្សម្នាក់ទៀត ដែលឈរស្រក់ទឹកភ្នែកនៅខាងក្នុងបន្ទប់។

អេនឌ្រេដ៍ស្ដាប់ឮទាំងអស់ ស្ដាប់ឮទាំងពាក្យដែលោកប៉ានិយាយនៅក្នុងសន្និសីតសារព័ត៌មាន ស្ដាប់ឮទាំងស្រដីឈឺខ្លោចផ្សារបស់អ្នកម៉ាក់។

"ម៉ាក់ម៉ាក់..." កម្លោះតូចបើកទ្វាររត់ទៅរកម្ដាយទាំងយំ តែហេស្វៀលចាប់គេជាប់ខ្លាចគេរត់ជាន់អំបែងមានរបួស។ មិនអ៊ីចឹងម៉ៃឌ្រេដ៍ច្បាស់ជាកាច់បំបាក់កអេណាមិនខាន។

"អេន..."

"ម៉ាក់ម៉ាក់!" អេនឌ្រេដ៍ដង្ហើយហៅម្ដាយទាំងហូរទឹកភ្នែកសស្រាក់។

"កុំចូលមកកូន ប្រយ័ត្នមុតអំបែង"

"ម៉ាក់ម៉ាក់ ម៉ាក់ម៉ាក់ ឱ្យអេនសុំទោស អ្ហឹកៗ..."

អេណាខ្លោចចិត្តខ្លាំងណាស់ នាងឈួលពីបេះដូងដល់ចុងច្រមុះសឹងតែស្រែកយំតែនាងមិនអាចធ្វើវានៅចំពោះមុខកូនប្រុសឡើយ...

កន្លះម៉ោងក្រោយមក

អេនឌ្រេដ៍ឈរនៅខាងក្រៅបន្ទប់ក្បែរហេស្វៀល គេត្រូវរងចាំគ្រូពេទ្យចេញមកសិនទើបអាចចូលទៅបាន។

"តើខ្ញុំ គួរធ្វើអ្វីទៅ?" លើកនេះគេចុះទុនសុំយោបល់ពីហេស្វៀល ដោយសង្ឃឹមថាមានវិធីល្អ។ អេនឌ្រេដ៍អស់ជម្រើសហើយ គេមិនដឹងធ្វើបែបណាទើបធ្វើឱ្យម្ដាយមិនឈឺចាប់នោះទេ។

"រឿងរ៉ាវរបស់មនុស្សធំស្មុគស្មាញណាស់ ទុកឱ្យមនុស្សធំជាអ្នកដោះស្រាយទៅ"

"បើអេណាជាម្ដាយបង បងនឹងមិននិយាយបែបនេះទេ"

"..."

អេនឌ្រេដ៍បើកទ្វារចូលទៅខាងក្នុងស្របពេលគ្រូពេទ្យរុំរបួសឱ្យអេណារួចរាល់ល្មម។

"ម៉ាក់ម៉ាក់" អេនឌ្រេដ៍ស្ទុះទៅឱបម្ដាយវឹង!

"ម៉ាក់អស់អីហើយ" នាងអង្អែលខ្នងកូនថ្នមៗ។

អេនឌ្រេដឈួលក្នុងទ្រូងឡើងក្រហមចុងច្រមុះ។ គេរងចាំដល់គ្រូពេទ្យចេញទៅបាត់ទើបឡើងលើគ្រែកើយភ្លៅអេណាហើយផ្ទប់មុខនាងពោះរាបស្មើ ដែលជាកន្លែងដែលគេធ្លាប់នៅអស់៩ខែ១០ថ្ងៃ។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now