EP34 | Mom, I wanna hug you

147 11 2
                                    

អេនឌ្រេដ៍ឱបជង្គង់បែរខ្នងដាក់ព្រះអាទិត្យដែលកំពុងរះ បើបានជួបអេណាម្ដងទៀត គេនឹងមិនតោងទាមម្ដាយឱ្យម្ដាយមានសម្ពាធទៀតទេ...

ព្រឹកនេះហេស្វៀលមានចេតនាចុះមកញ៉ាំអាហារពេលព្រឹកឱ្យបានមុនប្អូនៗដើម្បីមានពេលជជែកជាមួយលោកប្រធានាធិបតី។

"ស្ថានភាពរបស់គេមិនស្រួលនោះទេ"

"ពូដឹងហើយ" ម៉ៃតបបណ្ដើរអានសៀវភៅបណ្ដើរ។

"ខ្ញុំមិនយល់ទេ តើពូកំពុងតែគិតអ្វី?" ហេស្វៀលលើកទង់សហើយ។ គេធ្លាប់ស្មានចិត្តគ្រប់គ្នាបានយ៉ាងងាយ តែគេមើលស្មានមិនដឹងថាម៉ៃឌ្រេដ៍ចង់ធ្វើអ្វីឱ្យប្រាកដនោះទេ។ មួយជំហានៗរបស់ម៉ៃឌ្រេដ៍គ្មានដានជើងទុកជាតម្រុយទាល់តែសោះ។

"អាបងកណ្ដាល យប់មិញអូនយល់សប្ដិឃើញមេឃភ្លៀង"

សំឡេងរបស់កូនពៅកាត់បណ្ដាច់ចង្វាក់សន្ទនារបស់ហេស្វៀលទៅកាន់ម៉ៃឌ្រេដ៍។

"ហាស? ភ្លៀងមកពីណា? នេះជារដូវរងារ" ហេស្វីនបើកភ្នែកធំៗ។

"..." អេនឌ្រេដ៍ដើរពីក្រោយពួកគេទាំងមិននិយាយអ្វីសូម្បីមួយម៉ាត់។

"អូនមិនដឹងទេ សុខៗយល់សប្ដិឃើញមេឃភ្លៀង ហើយឃើញឡានបុកបន្តកន្ទុយគ្នា មិនតិចជាង១០គ្រឿងទេ"

"...\..." ពេលនេះសូម្បីតែម៉ៃឌ្រេដ៍និងហេស្វៀលក៏ឆ្ងល់ដែរ។ ហេស្វៀលតែងតែមើលឃើញអនាគតជាមុន តែលើកនេះដូចជាប្លែកណាស់ អ្វីដែលនាងសុបិនឃើញវាមិនសមាមាត្រនឹងស្ថានភាពបច្ចុប្បន្នសោះ។ ឬនោះគឺជាបាតុភូតកម្រ?

"អរុណសួស្ដី ពូម៉ៃ និង ស្វៀលស្វៀល"

"អរុណសួស្ដី ពូម៉ៃ ​និងអាបងធំ"

"..." អេនឌ្រេដ៍ស្ងៀមឈឹង គេទាញកៅអីអង្គុយញ៉ាំអាហារយ៉ាងស្ងៀម ស្ងៀមបែបនេះអស់មកច្រើនថ្ងៃហើយ នេះគឺជាថ្ងៃទី២១។

3:00 PM

"ហ៊ឹម? ភ្លៀងឬ?" លោកពូរត់តាក់ស៊ីម្នាក់រហ័សចុះពីឡានដើម្បីមើលឱ្យបានច្បាស់ថាមេឃពិតជាភ្លៀងមែន ឬនេះគឺជាព្រិល?

តក់! តក់!

មេឃពិតជាភ្លៀងមែន គឺភ្លៀងនៅកំឡុងរដូវរងារធ្លាក់ព្រិលគ្របដណ្ដប់ទីក្រុង។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now