EP35 | Changed

138 12 1
                                    

ហេស្វីន និងហេស្វីស៍ភ័យណាស់ពេលរកឃើញអេនឌ្រេដ៍ តែពេលនេះគេកំពុងតែយំ ទឹកភ្នែកគេស្រក់តក់ៗមិនឈប់ឈរខណៈម្ចាស់ទឹកភ្នែកអង្គុយធ្មឹងដូចមនុស្សបាត់បង់វិញ្ញាណ។

ហេស្វៀលមិនចម្លែកចិត្តឡើយ ព្រោះមុននេះ គេក៏មើលឃើញ អេនណាដែរ...

ពិភពលោកនេះព្រៃផ្សៃណាស់!

ហាងភ្លៅមានបំពង

អេណាត្រឡប់មកពីផ្សារវិញ នាងយួររបស់របរទៅកន្លែងចង្ក្រាន។ ពេលកំពុងធ្វើម្ហូបសុខៗក៏នឹកឃើញកូនប្រុស។

កូនប្រុសរបស់នាងចូលចិត្តតាមនាងណាស់ ម្ដាយគេធ្វើអ្វីគេធ្វើហ្នឹង បើ​ធ្វើមិនបានក៏អង្គុយញញឹមលើកទឹកចិត្តដែរ។

កូនប្រុសរបស់នាងឆ្លាតណាស់ គេរៀនពូកែ ឆាប់ចេះ ចងចាំបានល្អ។

កូនប្រុសរបស់នាងចិត្តល្អចំពោះនាងជាងគេនៅក្នុងលោកនេះ។

កូនប្រុសរបស់នាងមិនដែលគឺជាសាច់ញាតិតែម្នាក់របស់នាង...

អេណាស្រក់ទឹកភ្នែកតក់ៗ តែក៏រហ័សជូតចេញវិញ។ ជិតដល់កំណត់១ខែហើយ នៅពេលដល់ថ្ងៃកំណត់ម៉ៃឌ្រេដ៍នឹងមកផ្ដល់ចម្លើយ។

"យំទៀតហើយ?" លោកយាយខេលេណាលុញម្សៅធ្វើនំក្រសង់បណ្ដើរ ស្រដីសំដៅអ្នកខ្លះបណ្ដើរ។

"លោកយាយ ខ្ញុំមិនយល់សោះ"

"នាងមិនយល់អ្វី?"

"ខ្ញុំគ្រាន់តែចង់រស់ក្បែរកូនប្រុស ខ្ញុំអត់មានប្រាថ្នាឱ្យលោកប្រធានាធិបតីស្រលាញ់ខ្ញុំទេ ធ្វើបែបនេះ គាត់នឹងកាន់តែស្អប់ខ្ញុំ"

លោកយាយពន្លែងដៃពីម្សៅនំ ហើយងើបមុខឡើងមើលទៅអេណា។

"យាយប្រាប់នាងទៅចុះ បើម៉ៃឌ្រេដ៍មិនស្រលាញ់នាង នាងគង់តែបែកពីកូនប្រុសទៀតទេ នាងបែកម្ដងហើយម្ដងទៀត អ្នកដែលរងគ្រោះពិតប្រាកដមិនមែននាងទេ តែជាចៅតួតរបស់យាយ"

"តែ... ​ខ្ញុំមិនដឹងថាត្រូវយកបេះដូងគេដោយរបៀបណាទេ" អេណាទប់ទឹកភ្នែកលែងជាប់ វាហូរបន្តកន្ទុយគ្នាឥតឈប់ឈរ។

បើគេពិតជាអាចស្រលាញ់នាងម្ដងទៀតបានគេស្រលាញ់យូរហើយ មិនមែនទើបតែពេលនេះទេ។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now