EP42 | He hurts me

144 13 2
                                    

"ហាច់ឈីស!! អ្ហៃ..." អេណាឈរមាត់បង្អួចកណ្ដាស់ឡើងក្រហមចុងច្រមុះដូចកូនឆ្មា។ ព្រឹកនេះនាងមិនត្រូវបានអនុញ្ញាតឱ្យទៅញ៉ាំបាយជុំគ្នាទេ ម៉ៃឌ្រេដ៍ថានាងផ្ដាសាយខ្លាចចម្លងដល់ក្មេងៗ។ ពេលនេះមានតែឈរនៅមាត់បង្អួចតែមិនហ៊ានបើកកញ្ចក់ទេ ខ្លាចកណ្ដាស់ទប់មិនឈ្នះ។ អេណាឈរសុខៗក៏នឹកឃើញដើរមើលក្នុងសេតវិមាន។ តាំងពីនាងមកទីនេះ បើមិនមើលក្មេងៗ កំដរក្មេងៗលេង ក៏គ្រុនផ្ដាសាយដែរ។ នាងមិនដែលបានគយគន់ទិដ្ឋភាពក្នុងសេតវិមានបានពេញៗភ្នែកនោះទេ។

អេណាដើរបណ្ដើរកណ្ដាស់បណ្ដើរយ៉ាងតឹងទ្រូងបំផុត។ នាងស្មានថាបាត់ផ្ដាសាយដោយសារថ្នាំវេទមន្តរបស់លោកប្រធានាធិបតីទៅហើយ ព្រឹកនេះបែរជាលាប់មកវិញទៀត។ ខណៈនោះកែវភ្នែកស្អាតក៏ក្រឡេកទៅចំរូបថតជាច្រើនផ្ទាំងរបស់អតីតប្រធានាធិបតីជំនាន់មុនៗ។ ក្នុងចំណោមនោះក៏មានរូបថតរបស់លោកប្រធានាធិបតី ហេនរី ស្វៀឌីហ្វីន ដែរ។ ពេលកំពុងមើលសុខៗស្រាប់តែឮសំឡេងធ្លាក់របស់ទាំងដែលទីនេះមានតែនាង គ្មានអ្នកបម្រើ ខ្យល់ក៏គ្មាន អ្វីក៏គ្មាន។ ចុះតើរបស់ធ្លាក់ដោយសារអ្វី?

នៅចាំអីទៀត? អេណាភ័យឡើងរត់បាតជើងសព្រាត នាងរត់ឡើងតាមកាំជណ្ដើរសឹងតែផ្កាប់មុខ ព្រោះភ័យពេក។

យប់នេះម៉ៃឌ្រេដ៍បិទឯកសាររៀបចូលគេងរៀងលឿន តែខណៈនោះគេស្រាប់តែឃើញអេណាទម្លុះទ្វារចូលមកខាងក្នុងទាំងមុខស្លេកដូចមាន់ស្ងោ។

"ម៉េចមិនគោះទ្វារ?"

"ខ្ញុំ... ខ្ញុំ..."

គាំង!!

"អ្ហៃ៎!!!" អេណាស្ទុះទៅឱបជើងគេយ៉ាងជាប់។

ម៉ៃឌ្រេដ៍ចងចិញ្ចើមដូចចចក យប់នេះអាកាសធាតុប្រែប្រួល ស្រាប់តែមានភ្លៀងធ្លាក់ជាលើកទី២នារដូវរងារ តែយ៉ាងណាក៏នាងមិនគួរខ្លាចដល់ថ្នាក់នេះដែរ។

"លែង" គេឱនចុះក្រោម តែអេណាគ្រវីក្បាលញាប់ៗយ៉ាងណាក៏មិនព្រមលែង។

"លែងឬមិនលែង?" ម៉ៃឌ្រេដ៍សួរម្ដងទៀត។

"ខ្ញុំ... ខ្ញុំខ្លាច..." ម៉ៃឌ្រេដ៍សម្លឹងចំកែវភ្នែកនាងទើបដឹងថាការពិតអេណាខ្លាចខ្មោច នាងមិនមែនខ្លាចផ្គររន្ទះនោះទេ។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now