EP 12+13 | ភ័យខ្លាច

161 9 2
                                    

9:00PM

ហ្សាប៊េឡាអង្គុយមើលផ្កាយនៅមាត់បង្អួច មើលផ្កាយបណ្ដើរក្រេបទឹកក្ដៅឧណ្ឌៗបណ្ដើរ។

"អេស៎" នាងភ្ញាក់ដោយសារបាតដៃត្រជាក់ក្រសោបឱ្យកាយខ្លួនពីក្រោយ។

ហេនរីលើកហ្សាប៊េឡាឡើង ហើយគេអង្គុយម្ដងសឹមដាក់នាងឱ្យអង្គុយភ្លៅគេជំនួសវិញទើបគេអាចឱបនាងពេញៗដៃ។

"ហ៊ឹម ជិតចូលដល់រដូវរងារទៀតហើយ"

"មួយឆ្នាំទៅមួយឆ្នាំពិតជាដើរលឿនណាស់ ហេនរី បងថាទៅលើកនេះអាចពន្លត់ភ្លើងក្នុងបេះដូងកូនប្រុសពួកយើងបានទេ?"

ភ្លើងក្នុងបេះដូងហេស្វៀលឬ?

គ្រប់យ៉ាងពិតជាមិនមែនជាការចៃដន្យ...

ហេនរីមិនយល់ស្របនឹងហ្គដេស៍រឿងបញ្ជូនអេណាទៅឱ្យម៉ៃឌ្រេដ៍ទេ ព្រោះគេចឹងច្បាស់ថាម៉ៃឌ្រេដ៍ស្អប់ជនក្បត់ដល់ថ្នាក់ណា តែហ្គដេស៍នៅតែជំនះដដែល។ ពេលនេះហេនរីជឿហ្គដេស៍ហើយ របួសខ្លះពិតជាមិនអាចយកថ្នាំធម្មតាមកព្យាបាលនោះទេ។ ហេនរីព្យាយាមចងចំណងឱ្យម៉ៃឌ្រេដ៍និងអេណា គេគ្រាន់តែសង្ឃឹមថាត្រកូល រ៉ូតានលែងជាឧបករណ៍ប្រើប្រាស់របស់ពួកក្រាស៍តទៅទៀត។ អេលីមានទីបញ្ចប់អាក្រក់ម្នាក់ទៅហើយ បើអេណាមានទីបញ្ចប់ដ៏អាក្រក់ម្នាក់ទៀត នោះត្រកូលរ៉ូតានពិតជាអាណោចអាធមពេកហើយ។ ត្រកូលរ៉ូតានត្រូវបានចិញ្ចឹមឡើងដើម្បីតែឱ្យពួកក្រាស់ប្រើប្រាស់ជាច្រើនជំនាន់មកហើយ។

អេនឌ្រេដ៍ ឌីហ្វីនឌ័រ គឺជាក្ដីសង្ឃឹមចុងក្រោយ គេជាជំនាន់ក្រោយដែលមានឈាមរបស់ត្រកូលរ៉ូតានដែលបង្ហាញខ្លួនដំណាងឱ្យជំនាន់ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ពួកក្រាស៍។

ហេនរីបញ្ជូនកូនៗទាំង៣របស់គេទៅផ្ញើរនឹងម៉ៃឌ្រេដ៍រយៈពេលមួយឆ្នាំមិនមែនសុខៗគេនឹកឃើញឡើយ។ ហេនរីគិតអស់យូរណាស់ ដោយសង្ឃឹមថាបញ្ហាគ្រប់យ៉ាងនឹងត្រូវបានដោះស្រាយដោយសន្តិវិធី។ គេចង់ឱ្យហេស្វៀលយល់ពីអេណា ហើយត្រឡប់មកដូចកាលពីមុនវិញ។ ពួកក្រាស៍ប្រៀបដូចជាស្មៅដែលដុះហើយអាចដុះឡើងវិញ អ្វីដែលត្រូវធ្វើដំបូងបង្អស់គឺដោះស្រាយទំនាស់ផ្ទៃក្នុង។ ហេស្វៀលនៅមានភារៈជាច្រើនទៀត ហេនរីត្រូវប្រាកដចិត្តថាកូនប្រុសរបស់គេលាងជម្រះដួងចិត្តដែលហ្មងសៅ ទើបប្រសិទ្ធភាពការងារឈានទៅមុខបាន។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now