EP24 | ម៉ាក់ម៉ាក់! មកវិញមក អ្ហឹកៗ! អេនមិនអាចគ្មានម៉ាក់ម៉ាក់បានទេ អ្ហឹកៗ

162 15 1
                                    

"ម៉ាក់ម៉ាក់ ចាំពួកយើងជួបគ្នានៅថ្ងៃចុងសប្ដាហ៍ណា៎" អេនឌ្រេដ៍យំបណ្ដើរ សៀតសក់ម្ដាយទៅសៀតនឹងត្រចៀកនាងបណ្ដើរ។ កូនប្រុសម្នាក់នេះស្រលាញ់ម្ដាយខ្លាំងណាស់ ស្រលាញ់ស្មើជីវិត តែបុព្វហេតុជីវិតមិនអំណោយផលសម្រាប់ពួកគេ។

"អឹម..." អេណានិយាយអ្វីមិនចេញឡើយ នាងបានត្រឹមងក់ក្បាលខណៈទឹកភ្នែកកំពុងហូរ។

"ម៉ាក់ម៉ាក់ យប់នេះអេនចង់គេងឱបម៉ាក់ម៉ាក់"

"..." ហេស្វៀលឈរស្រក់ទឹកភ្នែក នៅពីមុខទ្វារបន្ទប់របស់អេណា។ គេស្ដាប់ឮអស់ហើយ លើកនេះគេនឹងប្អូនៗត្រូវឃ្លាតពីអេណាទៀតហើយ...

គេថយក្រោយមួយជំហាន ហើយដើរត្រឡប់ទៅបន្ទប់របស់ប្អូនៗ។ ហេស្វៀលជូតដានទឹកភ្នែកឱ្យស្ងួតទើបឡើងគេងលើគ្រែគេងក្បែរហេស្វីន ហើយក្រសោបប្អូនភ្លោះ ជាប់មកទាំងប្អូនពៅចូលមកក្នុងរង្វង់ដៃ។

"ស្វៀលស្វៀល" ហេស្វីនភ្ញាក់ពីគេងបន្ទាប់ពីត្រូវបងប្រុសឱបពីក្រោយខ្នង។

"អេណាទៅចោលពួកយើងទៀតហើយ"

"..." ហេស្វីនពេបមាត់ហូរទឹកភ្នែកម៉ាត់ៗ ហូរតាមកន្ទុយភ្នែក។

(ហេតុអីចេះតែដើរវៀងគ្នាបែបនេះ?)

"..." ហេស្វៀលមានអារម្មណ៍ដូចស្អែកនេះជាថ្ងៃដ៏អាក្រក់បំផុត វាអាក្រក់ដូចថ្ងៃមួយនៅឆ្នាំនោះ ថ្ងៃដែលអេណាលើកកាំភ្លើងបម្រុងបាញ់ពួកគេ ទាំងដែលពួកគេស្រលាញ់នាងដូចម្ដាយ។

កាលនោះ គេតក់ស្លុតខ្លាំងណាស់ តក់ស្លុតដល់ថ្នាក់យំមិនចេញ។

តើស្ត្រីម្នាក់នោះធ្វើបានដោយរបៀបណា? ចុះបើពេលនោះម៉ៃឌ្រេដ៍ទៅមិនទាន់ តើ២នាក់បងប្អូនគេត្រូវស្លាប់ក្រោមកាំភ្លើងរបស់អេណាមែនទេ?

ព្រៃផ្សៃណាស់! ខ្លាចផ្សារពេកហើយ...

ប៉ុន្តែ មនោសញ្ចេតនាមួយនេះជ្រាលជ្រៅមើលមិនឃើញបាត គេនៅតែមិនអាចធ្វើចិត្តចងគំនុំនឹងអេណាបាន។ ហេស្វៀលនៅតែមើលឃើញពន្លឺស្មោះត្រង់ចេញពីកែវភ្នែករបស់នាង ក្នុងនាមនាងជាស្ត្រីដែលគេសឹងតែចាត់ទុកជាម្ដាយទី២។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now