EP09+10 | ការដាស់តឿនដ៏គ្រោធគ្រាត

179 12 4
                                    

"បើនាងព្រមចាកចេញ យើងនឹងឱ្យនាង១០លាន"

អេណាគ្រវីក្បាលញាប់ស្មេរ ទាំងខ្លួនមើលមិនយល់។ ភ្នែកនាងក្រហមអស់ហើយ សក់ក៏រញ៉េរញ៉ៃអស់ដែរ តែពេលនេះមានតែកូនប៉ុណ្ណោះដែលនាងខ្វល់។

"ខ្ញុំសុំធ្វើអ្នកបម្រើ ខ្ញុំសុំត្រឹមបានឃើញកូន ខ្ញុំអត់ត្រូវការអ្វីទេ" នាងរាដៃញាប់ៗធ្វើកាយវិកាយយ៉ាងគួរឱ្យអាសូរ។

រីលីនយំឡើងគាំង ព្រោះរូបភាពអនោចអធមចំពោះមុខ។ ព្រះអើយ ម្ដេចក៏ឃោរឃៅម្ល៉េះ?

តុៗ!

"ចូលមក"

"អ្នកប្រុស..." ម៉ាកបើកផ្លូវឱ្យគ្រួសារដែលមានសមាជិក៥ដាក់ដើរចូលមក។

ហេនរី ស្វៀឌីហ្វីន (Henry Sweadifin) កាន់ដៃភរិយារបស់គេ គឺ ហ្សាប៊េឡា សាហ្វារី ស្វៀឌីហ្វីន (Zabella Safari Sweadifin) យ៉ាងជាប់ នៅខណៈពេលដែលកូនស្រីពៅរបស់គេ ហេស្វីន ស្វៀឌីហ្វីន (Heswin Sweadifin) ឈ្មៀតអឺតកមកពីក្រោយដើម្បីចូលមកខាងក្នុងដែរ តាមដោយបងប្រុសរបស់នាង គឺ ហេស្វៀល ស្វៀឌីហ្វីន (Hesweal Sweadifin)។ កូនៗទាំង២របស់ហេនរីគឺជាកូនភ្លោះ ហេស្វៀលជាបង ឯហេស្វីនជាប្អូន តែមានបុគ្គលិកលក្ខណៈបញ្ច្រាស់គ្នា។

"ហ៊ឹម? កូនង៉ែត!!" ហេស្វីនរត់ប្រុចទៅអើតមើលទារកទើបចាប់កំណើត។

ម៉ៃឌ្រេដ៍បន្ទន់ជង្គង់ចុះឱ្យនាងតូចបានមើលមុខប្អូនកាន់តែច្បាស់។

"វ៉ាវ! មុខដូចពូម៉ៃដល់ដល់ហើយ" ហេស្វីនសើចកក្អឹកហើយចាប់ដៃកូនតូចថ្នមៗ។

"ពូម៉ៃ កូនពូឈ្មោះអី?"

សំណួររបស់នាងតូចហេស្វីនធ្វើឱ្យគ្រប់គ្នារងចាំស្ដាប់ការសម្រេចចិត្តរបស់ម៉ៃឌ្រេដ៍។ ហ្សាប៊េឡាបានត្រឹមមើលមុខអេណាពីចម្ងាយ នាងមិនអាចបង្ហាញកិរិយាស្និតស្នាលដូចកាលពីមុនឡើយ ឯហេនរីវិញគេរក្សាភាពនឹងធឹងធម្មតា។ បើនិយាយពីលោកកូនច្បង គេស្អប់អេណាយកតែម្ដង។ ហេស្វៀលអត់មានក្រឡេកមើលអេណាសូម្បីតែបន្តិច តែអេណាចាំបានថាកាលមកពិនិត្យផ្ទៃពោះលើកចុងក្រោយ នាងបានឃើញក្មេងប្រុសម្នាក់នេះ។

អេណាសម្លឹងមើលមនុស្សចំណូលថ្មី នាងអត់មានស្គាល់អ្នកណាឡើយ នាងចាំតែហេស្វៀលព្រោះធ្លាប់ជួបប្រហែល១ខែមុន។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now