EP32 | I bring her back

159 12 1
                                    

"ច្បាស់ជា... ច្បាស់ជាមិនមែនម៉ាក់ម៉ាក់ឡើយ..." ដៃតូចក្ដាប់ជាយក្រណាត់សន្សឹមទាយចេញយឺតៗ ទាំងអួលច្របល់ពេញបេះដូង។

"អាយ៎!!! អត់ទេ!! អ្ហឺកៗអ្ហឺ..." អេនឌ្រេដ៍ស្រែកបែកសំឡេង គេមិនហ៊ានបើកក្រណាត់មើលទេ គេឈឺទ្រូងខ្លាំងណាស់ គេទទួលយកមិនបាន កូនបាត់មេ ជីវិតល្ហល្ហេវដូចចតទូកកណ្ដាលមហាសាគរ។

"..." ម៉ៃឌ្រេដ៍ឈរស្ងៀមក្បែរនេះ គេបានត្រឹមឈរស្ងៀមៗដោយមិនអាចធ្វើអ្វីបាន។

រឿងអាក្រក់ៗបានកើតឡើង តែមិនប្រាកដថាវាកន្លងផុតទៅនោះទេ វាស្ថិតនៅក្នុងដួងចិត្តយើងជារៀងរហូត...

លោកប្រធានាធិបតីនិងកូនប្រុសត្រូវត្រឡប់ទៅសេតវិមានវិញពេលមេឃកំពុងចាប់ផ្ដើមភ្លឺស្រាងៗ។ អេនឌ្រេដ៍អង្គុយសម្លឹងទៅបង្អួចកញ្ចក់ គេមើលតំណក់ព្រិលយ៉ាងក្រាស់ដែលកំពុងតែធ្លាក់ចុះមក ។

អេនឌ្រេដ៍អង្គុយស្ងៀមៗ តែទឹកភ្នែកហូរតក់ៗ ហូរបន្តកន្ទុយគ្នា មួយដំណក់ហើយមួយដំណក់ទៀត ដើម្បីស្រែកជំនួសមាត់គេថា ពេលនេះបេះដូងរបស់គេពិតជាឈឺខ្លាំងណាស់។

(គ្រប់យ៉ាងសុទ្ធតែជាកំហុសរបស់ខ្ញុំទាំងអស់ ប្រសិនបើ ខ្ញុំមិនកើតមក ម៉ាក់របស់ខ្ញុំនឹងចាកចេញពីប៉ាដោយមិនស្ទាក់ស្ទើរ ប្រសិនបើ ខ្ញុំមិនចចេះមិនព្រមលែងដៃម៉ាក់ ម៉ាក់អាចចាកចេញដោយមិនអាឡោះអាល័យ ប្រសិនបើ ខ្ញុំមិនឆេវឆាវ ធ្វើតាមអារម្មណ៍ខ្លួនឯងមិនវិភាគឱ្យច្បាស់ ម៉ាក់ខ្ញុំនិងមិនស្លាប់ទេ គ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំ)

(ម៉ាក់ម៉ាក់... អេនសុំទោស...)

ទម្រាំពួកគេមកដល់សេតវិមានមេឃភ្លឺបាត់ទៅហើយ តែពេលមកដល់ឃើញហេស្វៀលនិងហេស្វីនលុតជង្គង់នៅពីមុខ Executive Residence។ អេនឌ្រេដ៍មិនរួញរានឹងលុតជង្គង់សារភាពទោសជាមួយពួកគេ ព្រោះអ្នកទាំង៣សុទ្ធតែមានចំណែកធ្វើឱ្យអេណាស្លាប់។ ម៉ៃឌ្រេដ៍មិនហាមឃាត់ទោះឃើញទឹកមុខក្មេងៗស្លេកស្លាំងយ៉ាងណាក៏ដោយ។

"លោកប្រធានាធិបតី" លោកមេការរហ័សចេញមកស្វាគមន៍លោកប្រធានាធិបតីសង្ឃឹមថាអាចបញ្ឈប់ក្មេងៗមិនឱ្យហាលខ្លួនកណ្ដាលវាលព្រិលបែបនេះ។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now