💞ស្អប់ព្រោះស្រលាញ់💞

2.4K 126 14
                                    

ភាគ27

មួយអាទិត្យ________

        Jinnie លើកថាសអាហារយកមកអោយបងប្រុសដែលឃុំខ្លួនឯងនៅតែក្នុងបន្ទប់ មិនព្រមចេញទៅណាទាំងដែលនេះមានរយះពេលមួយអាទិត្យទៅហើយ

តុកៗ

«បងទី 5 នេះគឺអូនណា»Jinnie គោះទ្វាបន្ទប់របស់ Taehyung តែគ្មានការឆ្លើយតបទេ«អូន យកអាហារមកអោយ អូនចូលទៅហើយណា»នាងតូចរៀបនឹងបើកទ្វាចូលតែក៏ត្រូវទ្វារបើកឡើង Taehyung ទាញដៃរបស់នាងចូល មួយទំហឹង

ប្រាវ ថាសអាហារធ្លាប់បែករាយប៉ាយពេញនឹង

«អាយ៎បងប្រុស»Jinnie ស្រែកទាំងភ័យពេលត្រូវអ្នកជាបងក្រវែងទៅលើពូកមួយទំហឹង

«Suhyung អូនមករកបងហើយ»Taehyung ញញឹមនឹងដើរទៅរករាងតូចទាំងមាត់ទន្ទេញឈ្មោះមនុស្សស្រីដែលខ្លួនស្រលាញ់មិនដាច់ទឹកមុខរបស់គេគួរអោយខ្លាច

«ទេៗ បងប្រុសអូនមិនមែន Suhyung ទេ អូនគឺJinnie ណា»Jinnie ឆ្ឦើយទៅបងប្រុសទាំងញ័រមាត់គេមិនដែលឃើញរឹកពាបែបនេះពីមុនមកទេ វាគួរអោយខ្លាច

«Suhyung បងស្រលាញ់អូនហេតុអីទៅចោល»Taehyung ស្រែកដាក់រាងតូចយ៉ាងខ្លាំង គេមើលទៅគ្រប់គ្រងខ្លួនឯងលេងបានហើយ

«អាយ៎ ហឹកៗ ជួយផងៗ»Jinnie ស្រែកយំនឹង
រំកិលខ្លួនរហូតដល់ក្បាលគ្រែ តែត្រូវ Taehyung ទាញជើងមកបិញ នឹងឡើងទ្រោបពីលើហើយថើបញីញក់ ក របស់នាងទាំងគួរអោយខ្លាច

«Jinnie »Jungkook ចុចបើកកុងតាក់ភ្លើងធ្វើអោយឃើញ Taehyung កំពុងចាប់បង្ខំ Jinnie

«ហ៉ឺៗជួយអូនបងប្រុស»Jinnie យំយ៉ាងខ្លាំងព្រោះតែភាពភ័យខ្លាច

«នែ៎ចេញទៅ ឌឹប»Jungkook ទាញ Taehyung ចេញនឹងដាល់មួយដៃធ្វើអោយ Taehyung ដួលទៅលើការ៉ូ ហើយក៏ស្ទុះមកអោប Jinnie ដោយក្ដីបារម្ភ«Jinnie Jinnie អស់អីហើយ»នាយកម្លោះអោបកាយតូចយ៉ាងណែន

«ហឹកៗបងប្រុសអូនខ្លាច»Jinnie អោប Jungkook ណែនមុននេះនាងភ័យខ្លាំងណាស់ Taehyung គួរអោយខ្លាច នាងមិនដែលឃើញគេពីមុនមកទេក្នុងសភាពបែបនេះ

«Suhyung Suhyung របស់យើង»Taehyung ងើបទាំងពិបាកមុខមាត់របស់គេមិនខុសពីមនុស្សមិនបានដេកទេ ភ្នែកស្លក់មុខមាតឭស្លេកខ្លួនស្គម សក់នឹងពុកមាត់ ដោះវែង មើលទៅមិនដូច Wang Kim Taehyung អីបន្តិចទេ វាដូចជាមនុស្សផ្សេងយ៉ាងចឹង នេះគ្រាន់តែមួយអាទិត្យតែប៉ុណ្ណោះ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now