💞ស្អប់ព្រោះស្រលាញ់💞

2.7K 120 4
                                    

ភាគ25

Yoongi អង្គុយគិតពីសម្ដីរបស់ម៉ាក់គេ ហើយក៏ពិបាកចិត្តក្នុងការសម្រេចចិត្តព្រោះមិនដឹងថាត្រូវធ្វើបែបណា បើគេជួយ Taehyung ចុះគេនឹង Yejii គិតយ៉ាងម៉េចទៅ

«លោក Min កើតអីមែនទេ»Yejii ប៉ះដៃរបស់គេតិចៗពេលឃើញគេកំពុងភ្លឹកគិតអ្វីក៏មិនដឹង

«ហឺម មានអីមែនទេ»Yoongi ភ្ញាក់បន្តិចហើយក៏ងាកមកសួរនាងព្រោះមុននេះមិនបានចាប់អារម្មណ៍នឹងសម្ដីរបស់នាងទេ

«ខ្ញុំសួរថាលោកកើតអី ព្រោះមើលទៅលោកភ្លឹកៗ»Yejii សួរទាំងឆ្ងល់

«បងគិតរឿងតិចតួច អូនកុំបារម្ភអី»Yoongi ស្រាលអង្អៃលនាងតិចៗនឹងទាញនាងមកអោបក្នុងទ្រូងរបស់ខ្លួន ខ្លាចថានាងបារម្ភពីខ្លួន

«មានរឿងអីទៅ Su ប្រាប់ខ្ញុំបានទេ»Yejii នៅតែមិនអស់ចិត្តនាងមិនចង់អោយគេលាក់បាំងនាងទេមិនថារឿងអីក៏ដោយព្រោះយ៉ាងណាពួកគេក៏ជិតរៀបការហើយ បន្តិចទៀតពួកគេនឹងក្លាយជាប្ដីប្រពន្ធហើយ ទើបនាងមិនចង់អោយគេលាក់នឹងនាងឡើយ

«Jii ស្រលាញ់បងទេ»Yoongi នៅសុខៗគេស្រាប់តែសួរបែបនេះធ្វើអោយនាងតូចមើល មុខគេទាំងឆ្ងល់

«ហេតុអីសួរបែបនេះ»Yejii ធ្វើមុខឆ្ងល់ពេលដែលរាងក្រាស់សួរនាងបែបនេះ នៅមានទឹកមុខរបស់គេទៀត

«បងខ្លាចថាបើអូនមិនស្រលាញ់បង ពេលរៀបការដូចជាបង្ខំអូនទើបបងសួរ»Yoongi ខ្លាចថានាងខឹងទើបប្រញាប់បកស្រាយហើយអ្វីដែលគេនិយាយសុតតែជាការពិត គេខ្លាចថានាងមិនស្រលាញ់គេ គេមិនចង់បង្ខំនាងទេ

«ខ្ញុំពេញមិនមានការបង្ខំអីឡើយ ហេតុអីនិយាយបែបនេះ ឬក៏លោកមិនបានស្រលាញ់ខ្ញុំ»Yejii សម្លឹងមុខរបស់រាងក្រាស់ទាំងទឹកភ្នែករលីងរលោង បេះដូងចាប់ផ្ដើមឈឺតិចៗភ័យខ្លាចថាចម្លើយរបស់រាងក្រាស់ធ្វើអោយនាងឈឺចាប់

«បងស្រលាញ់​អូនណាស់ Yejii »Yoongi ទាញកាយតូចមកអោបម្ដងទៀតទាំងបិតភ្នែកនាងស្រលាញ់គេស្រលាញ់នាង​ គេមិនអាច បញ្ឈប់មង្គលការត្រឹមនេះបានទេ​ ត្រូវហេីយ
ម៉ាក់គេនិយាយត្រូវគេអាត្មានិយមតែដេីម្បីក្ដីសុខខ្លួនឯងគេសុខចិត្ត​ (កុំខឹងនឹង Yoongi អី)

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now