💞ស្អប់ព្រោះស្រលាញ់💞

3K 155 14
                                    

ភាគ14........

Taehyung office.....

Taehyung អង្គុយធ្វើការទាំងអារម្មណ៍មិនស្ងប់មុន នេះគេមិនបានគិតទើបនិយាយបែបនោះចេញទៅដោយសារគេស្មុកពេក ហើយគេក៏មិនមានចេតនាដែល

«ហ៉ើយយើងគួរតែទប់អារម្មណ៍ខ្លះ»Taehyung ដកដង្ហើមធំហើយក៏ដើរចេញទៅក្រៅដើម្បីនិយាយជាមួយសង្សារបស់ខ្លួន

ពេលទៅដល់ក៏មិនបានឃើញនាងនៅនឹងតុធ្វើការទេទើបគេងាកទៅសួរបុគ្គលិកដែលធ្វើការក្បែរនោះ

«មានឃើញ Suhyung ទេ»Taehyung ដើរទៅសួរបុគ្គលិកស្រីដែលអង្គុុយធ្វើការ

«ចាស៎លោកប្រធានឃើញទៅបន្ទប់ទឹកយូហើយចាស៎»Girl ឆ្លើយតបទៅចាហ្វាយនាយ

«អរមិនអីទេ ធ្វើការបន្តចុះ»Taehyung និយាយរួចក៏ដើរសំដៅទៅបន្ទប់ទឹក

Suhyung ដើរចេញពីបន្ទប់ទឹកទាំងទឹកមុខ ស្លេកស្លាំងព្រោះតែក្រោយពីយំហើយគឺថែមទាំងក្អួតទៀតផង ទើបអោយស្រីតូចវិះនឹងដួល

«Su អូនកើតអីឬអត់»Taehyung ប្រញាប់ទៅទប់កាយតូចរបស់នាងតូចពេលដែលរៀបនឹងដួល

«មិនអីទេ ខ្ញុំគ្រាន់តែវិលមុខបន្តិចតែប៉ុណ្ណោះ»Suhyung រើខ្លួនចេញពីដៃរបស់រាងក្រាស់ព្រោះមិនចង់អោយគេប៉ះ

«Su មុខអូនស្លេកណាស់»Taehyung អោបកាយតូចជាប់នឹងអោនមុខនាងទាំងបារម្មណ៍

«ខ្ញុំគ្រាន់តែភ្លេចថែម make up តែប៉ុណ្ណោះ លែងខ្ញុំទៅ»Suhyung តបទាំងសំលេងធុញទ្រាន់ទៅរាងក្រាស់

«Su អូន-»Taehyung រកនិយាយតែនាងក៏ស្រែក ដាក់គេតិចៗ

«Tae ប្រាប់ថាអោយលែងណា ខ្ញុំប្រាប់ថាមិនបានកើតអីគឺមិនបានកើតហើយ»Suhyung ស្រែក ដាក់ បន្តិចមិនខ្លាំងទេនឹងរុញដៃគេចេញ

«Su»Taehyung ទឹកមុខភ្ញាម់ផ្អើលពេលដែលឃើញរឹកពានឹងទឹកមុខរបស់មនុស្សជាទីស្រលាញ់ប្រែទៅជាបែបនេះ

«ហឹស»Suhyung ខាំមាត់ដើរចេញពីគេបាត់ ទុកអោយអ្នកកម្លោះឈរម្នាក់ឯងទាំងមានអារម្មណ៍ថាថប់ទ្រូងខាងឆ្វេងព្រោះតែរឹកពារបស់នាង

«អូនប្លែកណាស់ ឬក៏ខឹងបង»Taehyung និយាយ ម្នាក់ឯងតិចៗម្នាក់ឯងគេនៅឈរធ្វើមុខស្លឺនៅមុខ បន្ទប់ទឹកនៅឡើយ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now