💞ស្អប់ព្រោះស្រលាញ់💞

2.9K 122 6
                                    


1ខែកន្លងផុតទៅ

1ខែមកនេះទំនាក់ទំនងរវាង Soobin នឹង Jinnie កាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃហើយ Soobin កាន់តែស្រលាញ់នាងពីមួយថ្ងៃទៅមួយថ្ងៃរឹតតែខ្លាំងឡើងតែសម្រាប់ Jinnie វិញនាងមិនទាន់ប្រាកដចិត្តទេថាខ្លួនស្រលាញ់ Soobin វិញឬអត់ទេព្រោះបេះដូងរបស់នាងមិនទាន់អាចបំភ្លេច Jungkook បាននៅឡើយទេ ហើយមួយរយះក្រោយនេះគេឧស្សាហ៍ដេកយល់សប្តិឃើញ Jungkook ស្ទើតែរាល់យប់

«Jinnie ahh ឯងកើតអីមែនទេ»Mina សួរព្រោះគេមើលទៅឃើញនាងដូចជាភ្លឹកៗយ៉ាងម៉េចមិនដឹង

«ខ្ញុំមិនបានកើតអីទេ»Jinnie តបទៅវិញទាំងញញឹម

«ហឺម មិនកើតអីល្អហើយ ព្រោះមើលទៅឯងមួយរយះនេះដូចជាមិនសូវសប្បាយចិត្តសោះ ឈ្លោះគ្នាជាមួយលោក Bin ឬ»Mina សួរទៅនាងតូចទាំងបារម្មណ៍ព្រោះឃើញទឹកមុខមិនសូវល្អរបស់នាង

«អត់ទេខ្ញុំនឹងលោក Bin មិនបានឈ្លោះគ្នាទេ»Jinnie តបទាំងប្រឹងញញឹមដើម្បីកុំអោយ Mina បារម្មណ៍

«ហឺមបើចឹងញញឹមបន្តិចទៅកុំស្រពោនពេក»Mina នាងញញឹមនឹងគោះស្មារបស់ Jinnie តិចៗជាកម្លាំងចិត្ត

«ហឺមដឹងហើយ»Jinnie ញញឹម

«Jinnie មានភ្ញៀវចង់ជួបឯង»Lee ដើរមកនិយាយជាមួយ Jinnie ទាំងញញឹមខុសពីរាល់ដង

«អ្នកណាទៅ»Jinnie សួរវិញទាំងឆ្ងល់

«ខ្ញុំម៉េចនឹងដឹងថាជាអ្នកណាទៅ»Lee អោបដៃនឹងធ្វើមុខរបៀបមិនដឹងរឿង

«បើមិនដឹងម៉េចបានឯងដឹងថាគេមករក Jinnie »Mina សួរបកទៅវិញ

«ក៏ ក៏គេប្រាប់មកបែបនឹង»Lee តបទាំងរដាក់រដុបទាំងទឹកមុខប្លែកៗ

«តែភ្ញៀវមិនសមនឹងស្គាល់ Jinnie ទេ»Mina រឹតតែឆ្ងល់ភ្ញៀវមកពីណាដែលស្គាល់ឈ្មោះបុគ្គលិកច្បាស់មេះ

«ណែយើងគ្រាន់តែមកប្រាប់មិនទៅហីទៅ យើងមិនខ្វល់បើគេរករឿងថាគ្មានអ្នកទៅទទួលភ្ញៀវកុំមកបន្ទោសយើង»Lee បើកភ្នែកធំ គំហកដាក់ Jinnie Mina នឹងសម្លក់ទាំងទឹកមុខខឹង

«តែ Jinnie ជាអ្នកគិតលុយមិនមែន-»Mina មិនទាន់និយាយចប់ផងនាងតូចក៏កាត់

«មិនអីទេៗចាំខ្ញុំទៅ Mina បានហើយ»Jinnie មិនចង់អោយមានបញ្ហាក៏ព្រមទៅតាមដែលភ្ញៀវហៅ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now