💞ស្អប់ព្រោះស្រលាញ់💞

3.2K 141 13
                                    

ភាគ13

Villa Wang~~

ម្នាក់ៗដើរចូលផ្ទះដូចគ្មានវិញ្ញាណក្នុងខ្លួនជាពិសេសកូនប្រុសពៅប្រចាំគ្រួសារតែម្ដងពេលនេះគេក្លាយជាមនុស្សស្ងៀមស្ងាត់មិននិយាយស្ដីមុខអ្នកណាក៏គេមិនមើលគេដើរសំដៅទៅបន្ទប់របស់ខ្លួន....ទៅដល់ក៏ដាក់ខ្លួនលើពូកទាំងមានអារម្មណ៍ ស្រាលខ្ញើក....បេះដូងរបស់គេពេលនេះគឺឈឺដូចអ្នកណាយកកាំបិតមកវះយកវាចេញពីទ្រូងចឹង....ទឹកភ្នែកកម្លោះម្ចាស់កាស៉ីណូហូរមករឹមៗទាំងម្ចាស់វាកំពុងភ្លឹកមើលអ្វីមិនដឹង...

«ពេលនេះអូនទៅហើយ»Jungkook ពោលតិចៗ បបូរមាត់ក្រៀមស្លេកញញឹមទាំងមិនសម ឈឺចាប់ណាស់ដឹងទេពេលដែលបាត់បង់មនុស្សដែលយើង ស្រលាញ់នាយកម្លោះទម្លាក់ខ្លួនលើពូកបិតភ្នែកជិតឈឹងតែទឹកភ្នែកកំពុងហូរតាមកន្ទុយភ្នែកមិនឈប់

(អ្នកណាយល់អារម្មណ៍មួយនេះ)

Night ~

Deagu ~

Jinnie កំពុងអង្គុយលើដំបូងផ្ទះម្នាក់ឯង(នាងប្ដូរមកនៅកន្លែងធ្វើការហើយ)ភ្នែកសម្លឹងទៅលើមេឃ ចិត្តនឹកដល់អ្នកនៅសេអ៊ូល

«បងទី 1បងទី5 តើពួកបងកំពុងតាមរកខ្ញុំឬក៏អត់ មាន នឹកដល់ខ្ញុំទេ ខ្ញុំនឹកពួកបងណាស់»Jinnie ពោលតិចៗនឹងសម្លឹងទៅលើមេឃមិនឈប់(នាងមិននឹកដល់ Jungkook ទៀតទេ)

Skip ~~

Morning ~~

ព័ត៌មានន័យការស្លាប់របស់កូនស្រីពៅដែលត្រូវជាកូនចិញ្ចឹមរបស់គ្រួសារ Wang បានចុះផ្សាយលើទំព៏រទីមួយតែម្ដង

[Kim Jinnie (Wang)កូនស្រីពៅរបស់គ្រួសារ Wang បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្ត Deagu ការស្លាប់របស់អ្នកនាងតូចបានធ្វើអោយគ្រួសារ នឹងមិត្តរបស់អ្នកនាងតូចមានការសោកស្ដាយយ៉ាងខ្លាំង ដែលនាងចាកចេញទាំងវ័យក្មេងបែបនេះ] Jinnie អានការសែតចប់ភ្លាមទឹកមុខចាប់ផ្ដើមភ័យ«ហេតុអីក៏ទៅជាចឹង ម៉េចក៏ព័ត៌មានចុះផ្សាយបែបនេះ»នាងតូចចាប់ផ្ដើមភ័យប្រញាប់យកកាសែត ទុកយ៉ាងលឿនមុននឹងមានអ្នកណាមកឃើញព័ត៌មានមួយនេះ

«Jinnie អា៎លាងកែវហើយឬនៅនឹង»Lee ស្រែកពីខាងក្នុង

«ចា៎....ចាស៎ទៅអីឡូវហើយ»Jinnie ប្រញាប់បត់កាសែតទុកនឹងលើកែវទៅអោយ Lee នៅខាងក្នុង

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now