💞ស្អប់ព្រោះស្រលាញ់💞

3.2K 140 3
                                    

ភាគ12

Jimin and Jungkook ដើរចូលមន្ទីពេទ្យទាំងប្រញាប់ប្រញាល ទៅដល់ក៏សួរទៅប៉ូលិសដែលឈរចាំស្រាប់

«ឆាប់នាំពួកយើងទៅរកប្អូនយើងភ្លាម»Jimin និយាយទាំងសំលេងកាច

«ខាងនេះលោក»Police ក៏នាំពួកគេទៅបន្ទប់ដាក់ សាកសព្វរបស់ Jinnie

«អញ្ចើញលោក»Police បើកទ្វានាំកម្លោះសង្ហារពីរ នាក់ចូលទៅខាងក្នុងបន្ទប់ដែលមានសាកសពមើល មិនយល់គ្រប់ដោយក្រណាត់ ស នៅគ្រែអ្នកជំងឺ

«នេះ»Jimin ដើរទៅជិតសាកសពយឺតៗតាមដោយ Jungkook ដើរពីក្រោយទៅជិតគ្រែដាក់សាកសព នោះដៃញ័រៗរបស់ Jimin លើកទាញក្រណាត់ ស ចេញពីមុខសាកសព យឺតៗ

«មិនពិតទេ»Jimin ពោលតិចៗទឹកភ្នែកហូរមកដូច បាក់ទំនុកពេលឃើញសាកសពរបស់ប្អូនស្រី សភាព សាកសពគឺឆេះមុខខ្ទេចមើលមិនយល់ថានេះជាមុខ របស់អ្នកណា

«សាក....សាកសពមើលមិនយល់ហេតុអីក៏ថាប្អូនរបស់ពួកយើង»Jungkook ងាកទៅក្របួច ក អាវ របស់ប៉ូលិស

«លោកស្ងប់អារម្មណ៍សិន....នេះភុស្តតាងលោក»Police ហុចថងថ្លាដែលក្នុងនោះមាន កាបូប នឹងខ្សែដែលដាច់មួយខ្សែ

«អោយមកនេះ»Jungkook កញ្ឆក់យកមកមើល គេយកកាបូបមកបើកមើលអ្វីដែលនៅក្នុងកាបូប ប្រកែកមិនបានពិតមែនព្រោះវាច្បាស់ៗពេក អត្តសញ្ញាណប័ណ្ឌ រូបថតនៅក្នុងកាបូបលុយ អ្វីដែលកានតែច្បាស់នោះគឺខ្សែ ក ដែលនាងតែងតែពាក់ជាប់នឹង ក នោះ គេចាំបាថាកាលពីមិនទាន់មានរឿងគេជាអ្នកទិញអោយនាងដោយផ្ទាល់

«មិនពិតទេគ្រប់យ៉ាងមិនមែនការពិតទេ»Jungkook និយាយតិចៗម្នាក់ឯងគេក្រវីក្បាលទៅមកបែបមិនជឿពេលនេះ បេះដូងដែលឈឺចាប់ប៉ុន្មានថ្ងៃដែល បាត់នាងកំពុងធ្វើទុកឡើងវិញគឺលោតខ្លាំងស្ទើធ្លាយចេញពីទ្រូង មានអារម្មណ៍ថាថប់ដង្ហើមដកមិនចង់រួចទឹកភ្នែកក៏ហូរមកដោយម្ចាស់វាមិនឃាត់«ហឹកៗ....មិនពិតទេ Nini មិនពិតទេបងមិនជឿទេ»Jungkook ស្ទុះក្បែរគ្រែអ្នកជំងឺនឹងស្រែកយំយ៉ាងខ្លាំង

«Jungkook បានហើយនាងទៅហើយ»Jimin ចូលទៅអោបប្អូនប្រុសពីក្រោយទាំងឈឺចាប់គេមិនទាន់បានសុំទោសនាងទេម៉េចក៏នាងដាច់ចិត្តទៅចោលគេ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now