💞ស្អប់ព្រោះស្រលាញ់💞

3.1K 140 2
                                    

ភាគ8

Jinnie ស្លៀកពាក់រួចក៏ចុះមកក្រោមវិញនាងតូចចូលទៅក្នុងផ្ទះបាយឆុងតែក្ដៅមួយកែវនឹងលើកយកទៅខាងលើ.....

តុកៗ

«បងប្រុស»Jinnie គោះទ្វារបន្ទប់របស់រាងក្រាស់

«....»ស្ងាត់

«បងប្រុសនៅខាងក្នុងទេ»Jinnie និយាយម្ដងទៀតតែមិនទទួលបានចម្លើយទេគឺស្ងាត់ជ្រៀប«បងប្រុសខ្ញុំចូលទៅហើយណា»នាងតូចបើកទ្វារចូលសំណាងដែលរាងក្រាស់មិនចាក់សោរ.....ពេលចូលទៅក៏ឃើញតែបន្ទប់ទទេស្អាតគ្មានមនុស្សតែក៏លឺសំលេងទឹកបានន័យថារាងក្រាស់កំពុងងូតទឹក«គាត់ ងូតទឹក»នាងតូចនិយាយហើយដាក់ទឹកខ្ញីលើតុនឹងចេញទៅវិញបាត់.....

រាងក្រាស់ចេញពីបន្ទប់ទឹកដោយមានកន្សែងរុំល្វែងក្រោមនឹងមានកន្សែងមួយទៀតនៅនឹងដៃគេប្រើសម្រាប់ជូតសក់សើមរបស់ខ្លួន.....រាងក្រាស់ដាក់ភ្នែកទៅក៏ឃើញកែវទឹកនៅលើតុរបស់ខ្លួន

«អ្នកណាយកមក....នៅក្ដៅៗតើឬក៏ជាម៉ែដោះ»Jungkook លើកយកមកផឹកអស់ពាក់កណ្ដាលទើបដើរទៅទូខោអាវដើម្បីស្លៀកពាក់ទើបចុះទៅក្រោម....

«អ្នកប្រុសពៅមកល្មមនេះចាស៎ទឹកខ្ញីក្ដៅខ្ញុំធ្វើអោយណា»ម៉ែដោះ និយាយទាំងញញឹម

«ទឹកខ្ញីហើយចុះមុននឹង»Jungkook ជ្រួញចិញ្ចើមនេះរបស់ម៉ែដោះចុះទឹកខ្ញីនៅខាងលើជារបស់អ្នកណា........

«មុននេះអ្វីទៅអ្នកប្រុសខ្ញុំមិនយល់ទេ»ម៉ែដោះ

«ឬមួយជានាង.....ម៉ែដោះអោយមកនេះ»Jungkook កាន់កែវទាំងមុខខឹងសំដៅទៅនាងតូចដែលកំពុងអង្គុយនៅសួនមុខផ្ទះ

«Kim Jinnie »Jungkook ចូលមកក៏ស្រែក ដាក់នាងតូចយ៉ាងខ្លាំងធ្វើអោយស្រីតូចភ័យមិនស្ទើ

«បង....បងប្រុសពៅ»Jinnie និយាយទាំងភ័យ

«មុននេះនាងចូលបន្ទប់យើងមែនទេហាស៎»Jungkook ដាក់កែចលើតុហើយចាប់ដៃនាងច្របាច់យ៉ាងខ្លាំង

«អួយ៎​បងប្រុសខ្ញុំឈឺ»Jinnie ទឹកភ្នែករលីងរលោងព្យាយាមរមួលដៃចេញពីការច្របាច់

«យេីងសួរថានាងចូលទៅមែនទេ»Jungkook ស្រែក​សម្លុត

«ចាស៎​បងប្រុសខ្ញុំចូលទៅ»Jinnie ងក់ក្បាលនឹងនិយាយទាំងសំលេងខ្សោយនឹងអោនមុខចុះ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now