💞ស្អប់ព្រោះស្រលាញ់💞

3.1K 137 7
                                    

ភាគ18

Jinnie បានមកដល់មន្ទីពេទ្យដោយ Jungkook ជាអ្នកជូនមកតែដោយសារមិនបានកើតអីធ្ងន់ធ្ងរទេនាងគ្រាន់តែភ័យពេកក៏សន្លប់ ទើប Jungkook យកទៅសណ្ឋាគារដែលគេស្នាក់នៅ

«បងវ៉ល់ អស់ហើយតើមានរឿងអីកើតឡើងរយះ ពេលមួយខែមកនេះ»Jungkook កាន់ដៃតូចជាប់នឹងសម្លឹងមើលមុខអ្នកដែលសន្លប់នោះ ខួរក្បាលកំពុងវិលវល់ព្រោះតែឆ្ងល់នឹងរឿងដែលកើតឡើង

ប្រហែលម៉ោង 12 ថ្ងៃត្រង់នាងតូចដែលសន្លប់ក៏ចាប់ផ្ដើមបើកភ្នែកតិចៗ

«ខ្ញុំនៅឯណានឹង»Jinnie ងាកមើលជុំវិញខ្លួនទាំងឆ្ងល់ នាងចាំបានថានាងឆ្លងថ្នល់ហើយក៏មានឡានមួយបើកសំដៅមកនាងតែក្រោយមកនាងមិនដឹងថាមានរឿងអីកើតឡើងទេ

ក្រាក

Jungkook បើកទ្វាបន្ទប់ចូលមកដោយមានថាសអាហារនៅក្នុងដៃមកជាមួយ

«Jinnie នេះអូនដឹងខ្លួនហើយមែន»Jungkook ដាក់ថាសអាហារលើតុនឹងរត់ទៅអង្គុយលើពូក ទល់មុខរាងតូចនឹងនិយាយទាំងសប្បាយចិត្ត

«បង.....បងប្រុស»Jinnie បើកភ្នែកធំៗពេលឃើញ រាងក្រាស់នៅចំពោះមុខ

«បងសប្បាយចិត្តណាស់ដឹងទេពេលអូនដឹងខ្លួន»Jungkook ទាញកាយតូចមកអោបក្នុងទ្រូងកក់ក្ដៅរបស់ខ្លួនទាំងសប្បាយចិត្ត

«បង.....បងប្រុសម៉េចក៏-»Jinnie ស្ងៀមទ្រឹងគេកំពុងឆ្ងល់នឹងរាងក្រាស់ជាខ្លាំងមើលទៅគេសប្បាយចិត្តម្លេះ មិនដូចថ្ងៃដែលដេញគេសោះ

«ដឹងទេរយះពេលមួយខែមកនេះបងនឹកអូនណាស់ Jinnie បងសប្បាយចិត្តដែលអូនមិនបានស្លាប់»Jungkook ទាញកាយតូចចេញពីការអោប នឹងក្រសោបមុខតូចដោយដៃទាំងពីរនឹងញញឹមយ៉ាងស្រស់ដាក់រាងតូច

«បងប្រុស.....បងកើតអីម៉េចក៏-»Jinnie ធ្វើមុខឡេឡង់

«កុំទាន់និយាយអីញាំបាយសិនទៅណា»Jungkook ញញឹមនឹងជួយគ្រានាងតូចទៅអង្គុយនៅតុ«អង្គុយទៅ»

«បងប្រុស ម៉េចក៏ខ្ញុំមកនៅជាមួយបង»Jinnie មើល មុខរាងក្រាស់នឹងចាប់ផ្ដើមញាំអាហារដែលរាងក្រាស់យកមកអោយ

«អូនរត់ចូលឡានរបស់បង»Jungkook ញញឹមអង្អែលក្បាលនាងដោយក្ដីស្រលាញ់

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now