💞ភាគបញ្ចប់💞

4.7K 175 41
                                    


ប្រហែល 1ម៉ោងក្រោយនៅមិនទាន់មានអ្នកមកវិញទៀតធ្វើអោយ អ្នកអង្គុយចាំចាប់ផ្ដើមបារម្ភ

«បងទី1 នេះពួកគាត់ទៅយូហើយនៅមិនទាន់ឃើញត្រឡប់មកវិញទេ»Jinnie និយាយឡើងទាំងបារម្ភ

«ចាំបន្តិចចាំបង ខល សួរសិន»Yoongi ទាញទូរស័ព្ទដើម្បី ខល ទៅប្អូនប្រុស

[អាឡូ Jungkook ហាស៎ អរ okay] Yoongi និយាយចប់ក៏ហៅគេគិតលុយហើយក៏ងាកមកនិយាយជាមួយនឹង Jinnie នឹង Yeji

«Jungkook មានរឿងនៅមាត់ឆ្នេរ តោះឆាប់ទៅ»Yoongi និយាយទាំងទឹកមុខភ័យធ្វើអោយ Jinnie នឹង Yeji បារម្ភតែម្ដង

«គាត់កើតអីបងទី 1»Jinnie សួរ បងប្រុសទាំងសំឡេងញ័រ ពេលលឺថា Jungkook មានរឿង

«ទៅនឹងដឹងហើយ»Yoongi កាន់ដៃប្អូនស្រីនឹងប្រពន្ធដើរទៅកន្លែង Jungkook

     Yoongi នាំនាងតូចមកដល់កន្លែងមួយដែលរាងស្ងាត់បន្តិចគេនាំនាងដើរទៅកាន់តែជិតកន្លែងមួយដែលរៀបចំអក្សរ Marry Me នឹងមាន នឹងមានរៀបស្រទាប់ផ្កាកុលាបពណ៌ ស ជារាងបេះហើយមានអំពូលភ្លើងតូចៗរៀបជារាងបេះដូងដូចគ្នា

«បងប្រុសនាំពួកខ្ញុំមកទីនេះធ្វើអី»Jinnie ងើយមុខសួរទៅបងប្រុសទាំងឆ្ងល់

«មែនហើយ Su មានអីមែនទេ»Yeji សួរទៅស្វាមីរបស់ខ្លួន

«បន្តិចទៀតដឹងហើយថាមានរឿងអី»Yoongi សើចបន្តិចធ្វើអោយនាងតូចទាំងពីរឆ្ងល់រឹតតែខ្លាំង

«អុស៎»Jinnie បើកភ្នែកធំៗភ្ញាក់ពេលឃើញ អក្សរដែលរៀបចំបើកភ្លើងដោយខ្លួនឯងធ្វើអោយឃើញថាអក្សរ​នោះមានន័យថាយ៉ាងម៉េច

«wow នេះមានអ្នកណាគេសុំគ្នារៀបការ មែនទេ»Yeji បើកភ្នែកភ្ញាក់ផ្អើលក៏មិនខុសពី Jinnie ដែល

«មែនហើយមាន»Yoongi ឆ្លើយនឹងញញឹម
ដាក់ Jinnie

«បងមើលមកខ្ញុំធ្វើអី»Jinnie សួរពេលអ្នកជាបងមើលមកខ្លួន

«ដើរចូលទៅក្នុងរង្វង់បេះដូងនឹងទៅ»Yoongi បញ្ជាអោយប្អូនស្រីដើរទៅកន្លែងដែល Jungkook បានប្រាប់

«អូ៎»Yeji ភ្ញាក់មិនស្ទើពេលលឺបែបនេះ

«ហេតុ....ហេតុអី»Jinnie សួរទាំង
រដាក់រដុបព្រោះមានអារម្មណ៍ថាភ័យ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now