💞ស្អប់ព្រោះស្រលាញ់💞

2.6K 125 5
                                    

ភាគ26

       Jungkook ដេកអោបកាយតូចរបស់មនុស្សស្រីជាទីស្រលាញ់ជាប់ បបូរមាត់មានមន្តស្នេហ៍ញញឹមនឹងថើបពេញផ្ទៃមុខតូចគួរអោយ ស្រលាញ់ជារឿយៗ ព្រោះតែគេខ្នាញ់នឹងមុខ ប៉ោងៗរបស់នាងខ្លាំងពេក

«បងប្រុសអូនគេង»Jinnie ជ្រួញចិញ្ចើមព្រោះតែភាពរំខាននឹងនិយាយងុលៗទាំងបិតភ្នែកហើយសសុលមុខខ្ទប់នឹង ក របស់ Jungkook ថែមទាំង

«អូនគេទៅបងមានធ្វើអី»Jungkook អស់សំណើចនឹងនាងតូចហើយក៏ថើបថ្ពាល់មួយខ្សឺតទៀតមុននឹងអោបនាងជាប់

Skip _______

Wang Villa ________

Taehyung ដើរចូលក្នុងផ្ទះដូចមនុស្សគ្មានវិញ្ញាណ ទោះអ្នកណាហៅក៏គេមិនចាប់អារម្មណ៍ដែល

«Taehyung អា Tae»Hoseok ហៅប្អូនប្រុសតែមិនឃើញគេឈប់សោះ

«ហឺម?វាកើតអី Hyung »Jimin ងាកទៅសួរ Hoseok ទាំងឆ្ងល់ពេល Taehyung ធ្វើដូច មិនលឺ

«អត់ដឹងវាកើតអីទេ មើលទៅដូចអត់មានព្រលឹងព្រលះម៉េចទេអា៎»Hoseok ងាកមកតបនឹងប្អូនប្រុសវិញទាំងមិនយល់ដូចគ្នា

«កើតអីបាននាំគ្នាមកឈរបែបនេះកូន»Mrs Wang ចេញពីផ្ទះបាយសួរទៅកូនប្រុសដែល ព្រោះឃើញឈរមើលអីមិនដឹងទាំងពីរនាក់តែម្ដង

«គឺមើល Taehyung ណាម៉ាក់មិនដឹងកើតអីទេ មើលទៅដូចគ្មានព្រលឹងយ៉ាងចឹង ខ្ញុំហៅវាដូចជាមិនលឺសោះ»Hoseok ប្រាប់ទៅម្ដាយ

«មែនហើយមិនដឹងកើតអីទេ»Jimin

«ចាំម៉ាក់ទៅមើល»Mrs Wang ញញឹមបន្តិច ក្នុងគិតកំពុងគិតថានឹងត្រូវធ្វើយ៉ាងម៉េចអោយកូន ប្រុសភ្លេចនាងម្នាក់នោះបានទៅ

«បាទ»Hoseok នឹង Jimin មិនបានគិតច្រើនហើយក៏ដើរចេញទៅក្រៅបាត់

Taehyung room______

រាងក្រាស់ទម្លាក់ខ្លួនលើពូកទាំងអស់កម្លាំង គ្រាន់តែបិតភ្នែកទឹកហូរមកដូចទឹកភ្លៀង បេះដូង របស់គេខ្ទិចគ្មានសល់ពេលដែលបាត់មនុស្សជាទីស្រលាញ់ស្មើជីវិត មិនថានាងចេញទៅដោយហេតុផលអីទេ គេពិតជាចង់ដឹងណាស់ ថាហេតុអី ហេតុអីទៅចោលគេទាំងបែបនេះ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now