💞ស្អប់ព្រោះស្រលាញ់💞

3.2K 147 12
                                    

ភាគ11

Morning~~

ព្រឹកថ្ងៃថ្មីចូលមកដល់ស្រីតូច Jinnie កំពុងរៀបចំខ្លួនស្លៀកពាក់យ៉ាងស្អាតដើម្បីទៅជួបម្ចាស់ ហាងដែលហៅខ្លួនទៅធ្វើការ....

​«ញញឹមដើម្បីថ្ងៃថ្មីរបស់យើង»Jinnie ស្រីតូចសម្លឹងមើលខ្លួនឯងនៅមុខកញ្ចក់ហើយក៏ញញឹមមុននឹងទាញកាបូបមកស្ពាយជំហៀងហើយចេញទៅក្រៅដោយដៃកាន់នាមប័ណ្ឌរបស់អ្នកកម្លោះដែល បានអោយខ្លួនពីម្សិលមិញជាប់នឹងដៃ.....

ចំណាយពេល30នាទីតាក់ស៉ីក៏បានឈប់នៅមុខ ហាងកាហ្វេមួយកន្លែងនៅមុខផ្សារទំនើបមួយកន្លែងដែលនៅក្នុងខេត្តនោះ.....ដែលនាងបងប្រាប់ទៅតាក់ស៉ី

«ពូនេះលុយអរគុណច្រើន»Jinnie ញញឹមហុចលុយអោយតាក់ស៉ីហើយក៏ចុះពីលើឡាន នឹងដើរសំដៅទៅក្នុងហាង....

«សួស្ដីអ្នកនាងត្រូវការអ្វីដែល»បុគ្គលិកស្រីម្នាក់ ញញឹមស្រស់ដាក់រាងតូច

«អរ....សួស្ដីចាស៎....គឺលោក Choi Soobin បាន ប្រាប់ខ្ញុំអោយមកទីនេះ»Jinnie និយាយទាំង រាងភ័យៗ

«អរជាភ្ញៀវរបស់លោក Bin មែនទេ»Mina (បុគ្គលិកប្រចាំហាង)សួរទៅ Jinnie

«គឺខ្ញុំមកដាក់ពាក្យធ្វើការទេចាស៎មិនមែនភ្ញៀវគាត់ ទេ»Jinnie ប្រញាប់ប្រាប់ពេលដែលគេគិតថាខ្លួនជាភ្ញៀវ

«អរចឹងទេឬ....ចូលមកក្នុងសិនមក»Mina ហៅនាងអោយអង្គុយក្នុងបន្ទប់ធ្វើការរបស់ Soobin តែម្ដង

«ចាស៎អរគុណ»Jinnie

«ចាំទីនេះហើយ....ចាំខ្ញុំខលប្រាប់លោក Bin ណា»Mina ញញឹមដាក់បើយក៏ចេញទៅក្រៅទុកអោយនាងតូចអង្គុុយម្នាក់ឯង.....

«តើពេលណាគេមកទៅ»Jinnie រអ៊ូតិចៗ ម្នាក់ឯង

ក្រាក

«សួស្ដីនាងច្រម៉ក់»Soobin និយាយទាំងញញឹមមកកាន់នាង

«សួស្ដីលោក....អឺគឺខ្ញុំមកតាមដែលលោក ប្រាប់....ចុះលោកអោយខ្ញុំធ្វើការអ្វីទៅ»Jinnie សួរទៅរាងក្រាស់

«អ្នកលាងបង្គង់»Soobin

«ហាស៎»Jinnie ស្រែកទាំងភ្ញាក់ផ្អើល....ចំណេះដឹងគេប៉ុណ្នឹងដែលមកអោយគេលាងបន្ទប់ទឹក....ហឹកៗ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now