ភាគ23
ក្រោយពីនិយាយរៀបរាប់ប្រាប់ទៅគ្រួសាររយះពេលដែលនាងបែកទៅហើយនោះ ស្រីតូចក៏បានសុំអោយគ្រួសារឈប់ខឹងនឹង Jungkook នឹងប្រាប់គ្រប់យ៉ាងរវាងពួកគេទាំងពីរយះពេលដែលនៅជាមួយគ្នា
«ចឹងបានន័យថាកូននឹងកូន Jung មានអីៗនឹងគ្នាហើយមែនទេ»Mrs Wang សួរស្ទើមិនចង់ចេញក្រោយស្ដាប់សម្ដីរបស់កូនស្រីហើយ
«ចាស៎អ្នកម៉ាក់»Jinnie ឆ្លើយទាំងអោនមុខចុះខ្មាស់ចំពោះបងប្រុសទាំង6ដែលកំពុងបើកភ្នែកធំៗភ្ញាក់ផ្អើលពេលលឺបែបនេះ
«ស្លាប់ហើយ»Jin នឹង Jimin និយាយព្រមគ្នា
«គ្មានអ្នកណាស្លាប់ទេ»Hoseok សម្លក់ទៅបងប្រុសនឹងប្អូនប្រុសគ្រាន់តែរឿងប៉ុណ្នឹង ធ្វើដូចមានអ្នកស្លាប់
«ឯងមិនភ្ញាក់ផ្អើលទេឬ»NamJoon ងាកទៅសួរ Hoseok
«អត់»Hoseok តបធម្មតាៗអត់ខ្វល់
«ហេតុអីធ្វើបែបនេះកូន»Mrr Wang សួរទៅនាងទាំងលួចញញឹមក្នុងចិត្តតែក៏ខំធ្វើមុខស្មើដើម្បីធ្វើបាបកូនស្រីរបស់ខ្លួន
«ហឹកៗលោកប៉ាអ្នកម៉ាក់កូនស្រលាញ់បងប្រុសពៅ កូនស្រលាញ់គាត់ក្នុងន័យស្នេហា ហឹកៗ មិនមែនបងប្រុសទេ»Jinnie អោនមុខចុះយំហ៊ូតែម្ដងព្រោះខ្លាចថានឹងត្រូវលោកប្រុសនឹងលោកស្រីស្ដីបន្ទោសហើយជាពិសេសខ្លាច Taehyung នឹង Yoongi ខឹងនឹងនាង
«ឯងទៅស្រលាញ់វាយ៉ាងម៉េច ក៏ដឹងមិនចឹងថាគេស្អប់ឯង»Yoongi និយាយឡើងជាមួយទឹក មុខដោយការមិនពេញចិត្តតែវាគ្រាន់តែជាការសម្ដែងទេ ល អោយក្មេងភ័យលេងនឹង
«អត់ទេបងប្រុសពៅគាត់ឈប់ស្អប់ខ្ញុំបងទី1ហើយគាត់ក៏បានសុំទោសខ្ញុំរួចហើយដែល»Jinnie ជូតទឹកភ្នែកនឹងងើបមុខទៅតបនឹង Yoongi ទាំងពេបមាត់មិនឈប់
«ហើយឯងក៏លើកលែងអោយវា»NamJoon សួរបញ្ចាក់ខ្លាចថានាងកុហុកព្រោះមើលតាម ទង្វើ Jungkook កន្លងមកមិនសមនឹងទទួលបានការលើកលែងទោសពីនាងលឿនយ៉ាងនេះឡើយ
«ចាស៎ ព្រោះខ្ញុំស្រលាញ់ កន្លងមកខ្ញុំក៏មិនបានខឹងដែល»Jinnie តបទៅ NamJoon ទាំងអោនមុខចុះ
«ហ៉ើយ មានបញ្ហាខួរក្បាលមិនខាន»Jimin និយាយទាំងហួសចិត្ត
«អា Min បិតមាត់ទៅ»Hoseok យកដៃបិតមាត់នឹងសម្លក់
YOU ARE READING
💞ស្អប់ព្រោះស្រលាញ់💞(complete ✔)
RomansaJeon Jungkook ❤️ Kim Jinnie ស្នេហាមួយកើតឡើងចេញពីការស្អប់...រវាងអ្នកប្រុសនឹងស្រីតូចដែលគ្រួសារគេយកមកចិញ្ចឹម...តើស្នេហាពួកគេវាចាប់ផ្ដើមដោយរបៀបណាបើខាងប្រុសស្អប់ខាងស្រីយ៉ាងនឹង....