💞ស្អប់ព្រោះស្រលាញ់💞

3.2K 143 2
                                    

ភាគ7
ម៉ោង9យប់...

រាងក្រាស់សង្ហាររបស់ Jungkook ដើរចូលក្នុងផ្ទះ....ថ្ងៃនេះខុសពីរាល់ដងព្រោះគេចូលផ្ទះម៉ោង9មិនមែនដូចរាល់ដងម៉ោង1 2 យប់អីបានមក...អ្នកកម្លោះរៀបនឹងឡើងទៅខាងលើតែក៏ទាក់ភ្នែកនឹងក្រមុំតូចកំពុងគេងលក់លើសាឡុង...

«មកដេកស្អីត្រង់នឹង»Jungkook ជ្រួញចិញ្ចើមនឹងដើរចូលទៅលើនាងតូចនឹងបីឡើងទៅបន្ទប់.....

Jinnie room

នាយដាក់នាងតូចលើពូកថ្នមៗនឹងទាញភួយដណ្ដប់អោយស្រួលបួលនឹងដាក់ខ្លួនក្បែរនាងតូច....

«សូម្បីពេលគេងក៏គួរអោយស្រលាញ់ដែល....អូនមានឥទ្ធិពលលើបងណាស់ដឹងទេ»Jungkook អង្អែលសក់ទន់រលោងតិចនឹងអោនថើបថ្ងាស់នាងមួយខ្សឺតហើយក៏ងើបទៅបន្ទប់របស់គេវិញ....ទាំងមិនបាន ដឹងឡើយថាមានក្រសែភ្នែកមួយគូរមើលមកទាំងញញឹម.......

«ឯងស្រលាញ់នាងពិតមែនប្រុសពៅ»Hoseok ញញឹម......សកម្មភាពមុននឹងគឺត្រូវអ្នកកម្លោះមើលឃើញទាំងអស់ព្រោះមុននឹងពេលគេដើរចូលផ្ទះចៃដន្យក៏ឃើញ Jungkook បីនាងតូចធ្វើអោយគេឆ្ងល់ទើបលួចតាមមើលរហូតដល់ដឹងគ្រប់យ៉ាង....

Morning ~~~~

Jinnie ក្រោកពីព្រលឹមតាមទម្លាប់តែនាងរាងឆ្ងល់បន្តិចនាងចាំបានថានាងចាំ Suga ត្រឡប់មកវិញតែប្រហែលគេងលក់តែព្រឹកឡើងក៏នៅក្នុងបន្ទប់ទៅវិញ........

«ចាំសួរពេលគាត់ចុះមក»Jinnie និយាយហើយក៏ធ្វអាហារបន្ត.....ពេលធ្វើរួចក៏ឡើងទៅហៅ Taehyung

តុកៗក្រាក

«បងទី5»Jinnie បើកទ្វារចូលចំពេលរាងក្រាស់ចេញពីបន្ទប់ល្មម

«អរស្រីតូច....មកល្អហើយជូតសក់អោយបងបន្តិច»Taehyung ហុចកន្សែងអោយនាង

«ចាស៎.....បងអង្គុយទៅ»Jinnie ញញឹម រាងក្រាស់អង្គុយមុខតុសំអាងចំណែកនាងតូចឈរពីក្រោយជូតសក់អោយ....

«ស្រីតូចបងត្រូវទៅជប៉ុនមួយអាទិត្យណា»Taehyung

«បងទៅជប៉ុន....ទៅថ្ងៃណា»Jinnie សួរតែដៃនៅតែជូតសក់អោយអ្នកជាបង

«ទៅថ្ងៃនេះពេលល្ងាច.....នៅម្នាក់ឯងមើលថែខ្លួនផងណា»Taehyung បែរមករកនាងនឹងទាញអោយអង្គុយលើភ្លៅ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now