យប់ថ្ងៃដដែរ ឆេ ក៏ត្រឡប់ទៅផ្ទះវិញដើម្បីទៅប្រាប់ លី នឹងកូនប្រុសអំពីរឿង ជេន គេងនៅមន្ទីពេទ្យព្យាបាល ឆេ នាងបាននិយាយជាមួយនឹង ស៊ូ រួចរាល់ហើយតែនាងមិនបានប្រាប់គេទេថា ជេន នាងកំពុងមានកូនជាមួយគេ ព្រោះនេះជារឿងដែរកូនស្រីនាងសុំ នាងមិនចង់ឱ្យកូនស្រីនាងមិនជឿទុកចិត្តលើនាងនោះទេ។ នាងក៏ចង់ឱ្យ ស៊ូ នឹង ជេន ចុះសម្រុងនឹងគ្នាដែរ ទើបនាងមិនប្រាប់រឿងនេះដល់ស៊ូ ព្រោះចង់ឱ្យ ស៊ូ នឹង ជេន ស្វែងយល់ពីអារម្មណ៍របស់ខ្លួនសិនថាត្រូវកាគ្មាឫមួយក៏អត់ មិនមែនព្រោះតែកូនទេ។
រាងក្រាស់បស់ជំហ៊ានចូលទៅខាងក្នុងបន្ទប់អ្នកជំងឺ
យឹតៗដែរមានរាងតូចកំពុងគេងលង់លក់នៅលើគ្រែដោយល្វើយនឹងអស់កម្លាំងនឹងរឿងកាលពីព្រឹកមិញ។
«នេះមិនញាុំអីខ្លះទេហេ៎?? បបរនៅឡើងពេញចាន!!!»
ស៊ូ ក្រលែកឃើញថាសអាហារនៅលើតុកក្បែរគ្រែ
គេងរបស់នាងដែរបបរនៅពេញចានទាំងអស់ទើបធ្វើឱ្យគេអត់មិនបាននឹងនិយាយចេញមកដោយខ្វាយខ្វល់។
រាងក្រាស់យកដៃទៅស្ទាបអង្អែលថ្ពាល់របស់នាងតូចដែរកំពុងគេងលក់មិនដឹងអី ថ្ពាល់ដែរដាបដោយទឹកភ្នែកកាលពីព្រឹកមិញ ទ្រូងខាងឆ្វេងក៏ចាប់ផ្តើមឈឺតិចៗពេលដែរឃើញមុខដល់ស្រស់ផូផង់របស់នាងប្រែខ្លាចទៅជាស្លេកស្លាំងនឹងដាមដោយទឹកភ្នែក។
«ពូធ្វើឱ្យឯងបាត់ស្នាមញញឹមហើយមែនទេ?»
«សូមទោស!!» *សឺត*** រាងក្រាស់បស់ស្នាមថើបទៅលើថ្ងាសរបស់នាងតូចមួយខ្សឺតដោយអារម្មណ៍ខ្វាយខ្វល់នឹងដឹងខុសដូចគ្នា គេដឹងថាគេជាអ្នកធ្វើឱ្យនាងបាត់បង់ស្នាមញញឹម មិនដែរសើច មិនដែរសប្បាយចិត្តនោះទេ គ្រប់ពេលដែរនៅជាមួយគេ គឺមានតែទឹកភ្នែកនឹង
ឈឺខ្លួនប្រាណប៉ុន្នោះ។
«ហឹម!!!» រាងតូចចាប់ផ្តើមបម្រាស់ខ្លួនហើយក៏បើកភ្នែកឡើងម្តងបន្តិចៗ ព្រោះតែឃ្លានទើបនាងមិនអាចបន្តគេងទៀតបាន។
«អ្នកណាឱ្យពូចូលមក?» ជេន និយាយបន្តើងើបអង្គុយបន្តើ
«ចូលមកដោយខ្លួនឯង ព្រោះទីនេះមិនបានដាក់ផ្លាកហ៊ាមមិនឱ្យយើងចូលទេ!!» ស៊ូ មានចេតនានិយាយឌឺដងដាក់នាង គេដូចជាមនុស្សពីផ្សេងគ្នាយ៉ាងចឹង ល្អបានតែបន្តិច ឫមួយគេមិនចូលចិត្តបង្ហាញអារម្មណ៍ឱ្យអ្នកណាដឹង!
«ហុឺយ...» ជេន ដក់ដង្ហើមធំបន្តិច ហើយក៏ចាប់យកចានបបរដែរនៅជិតនោះមកកាន់ នាងមិនចង់ឈ្លោះប្រកែកនឹងគេទេ ព្រោះនាងដឹងថានាងឈ្លោះមិនដែរឈ្នះគេ ទោះនាងនិយាយឈ្នះគេឫឌឺដងដាក់គេ លិទ្ធផលគឺនាងដដែរ
ជាអ្នកទទួល។
«ចាប់ពូបញ្ចុក!!» រាងក្រាស់និយាយហើយក៏ទាញចានបបរពីនាងយកមកកាន់នៅនឹងដៃ
«ខ្ញុំញាុំខ្លួនឯងបាន ដៃខ្ញុំមិនបានពិកាទេ!!»
«ឈប់រឹងបានទេ??»
«ហុឺយ!!!» ជេន ដក់ដង្ហើមធំហើយក៏ព្រមឱ្យគេបញ្ចុកបបរនាង តែបបរមិនទាន់នឹងទៅដល់មាត់ផង នាងតូចក៏ច្រាលចង់ក្អួតទៅហើយ... «អ៊ួក...» ស៊ូ ឃើញបែបនេះក៏ប្រញាប់ដាក់ចានបបរចុះនៅលើតុកហើយយកដៃមកអង្អែលខ្នងនាងថ្នមៗ «នេះគ្រូពេទ្យថាឯងកើតជំងឺអីឱ្យប្រាកដ?»
«គឺ...រោគក្រពះ!!»
«រោគក្រពះ?»
«អ៊ួកៗ» រាងតូចប្រញាប់ចុះពីលើគ្រែដើម្បីទៅបន្ទប់ទឹក ស៊ូ ក៏ប្រញាប់គ្រានាងទៅបន្ទប់ទឹកដូចគ្នា ជេន ក្អួតយកៗ មិនចេះតិច ស្ទើតែធ្វើឱ្យអ្នកនៅខាងក្រៅចង់ក្អួតទៅតាមហើយ
«យ៉ាងម៉េចហើយ?» ស៊ូ សួរទៅជេនពេលដែរនាងឈប់ក្អួតហើយចេញមកក្រៅវិញទាំងធីងធោងទប់លំនឹងមិនចង់ជាប់
«មិនអីទេ!!» មាត់និយាយថាមិនអី តែជើងនាងពេលនេះកំពុងទន់ទៅៗហើយ
«ជេន!!». រាងតូចបម្រុងនឹងដួលទៅហើយតែបានស៊ូ ចាប់នាងជាប់ហើយគ្រាទៅគ្រែគេងវិញ
«ក្អួតរហូតបែបនេះ ឯងញាុំអីកើតទៅ?»
«ខ្ញុំចង់គេង!!»
«ក្រែងឃ្លានមិនចឹង?គេងលក់ដែហេ៎?»
«ចុះឱ្យធ្វើម៉េចបើញាុំមិនកើតដដែរ!!»
«ឯងគេងទៅចឹង!! ចាំថ្ងៃស្អែកពូនឹងក្រោកពីព្រឹកទៅទិញផ្លែឈើមកឱ្យឯងញាុំ!!»
«ហេតុអីចាំបាច់ក្រោកពីព្រឹក?»
«ពូមានកាងារត្រូវធ្វើនៅប៉ារីស! ប្រហែលមិនបានមើលថែឯងទេ!!» រាងក្រាស់និយាយហើយក៏ដើរទៅគេងនៅលើសាឡុងនៅជ្រុងម្ខាង
«ចង់ទៅណាក៏ទៅៗ!!» ជេន ពេលឡឺបែបនេះហើយក៏ដេកបែខ្នងអៅម្ខាង នាងអន់ចិត្តណាស់ហើយក៏ខឹងដែរ គេទុកនាងចោលទៅមើលកាងារចឹងហេ៎? ត្រូវហើយ នាងមិនមែនមនុស្សសំខានសម្រាប់គេទេ ហេតុអីគេត្រូវទុកកាងារចោលហើយមកមើលនាង?
«ហុឺយ!!!» ស៊ូ ដក់ដង្ហើមធំ គេដឹងថានាងកំពុងអន់ចិត្តនឹងគេ តែនាងក៏ដឹងដូចគ្នាថាគេជាមនុស្សទុកកាងារសំខានប៉ុន្នា គេមិនដឹងទេថាអ្វីដែរធ្វើត្រូវឫខុស តែគេក៏មានអារម្មណ៍រារែកបន្តិចដែរ។
(ទុកប្រពន្ធកូនចោលទៅមើលកាងារប្រពៃណាស់)" ម្ខាងជាភ្លើង ម្ខាងជាសាំងបែបនេះ រស់នៅជាមួយ
គ្នាសុខដែរទេ? ម្ខាងយកតែចិត្តខ្លួនឯង ម្ខាងពូកែមានៈ!!"To be continued
#seokmin
YOU ARE READING
លោកពូ complete✔️ Season I
RomansaKim Jisoo / Kim Jennie Trailer «លោកពូ» Soo «រឿងរវាងពួកយើងវាខណ្ឌចែកដាច់រវាងពាក្យថាពូនឹងក្មួយ...ដូច្នេះវាមិនអាចទៅរួចនោះទេ» Jen«ខ្ញុំមិនជឿថាពូមិនស្រលាញ់ខ្ញុំទេ...» ទោះបីមានចិត្តលើគ្នាស្រលាញ់គ្នាយ៉ាងណាក៏ដោយក៏មិនអាចនៅជាមួយគ្នាកាន់ដៃគ្នាដើរទៅមុខបានដែរ ព្...