ថ្ងៃថ្មីបានចូលមកដល់ ពន្លឺព្រះអាទិត្យនៅពេកព្រឹករះឡើងជះចូលមកក្នុងបន្ទប់របស់នាងតូចដែរកំពុងគេងលង់លក់ទាំងអស់កម្លាំងជាមួយនឹងអ្នកម្ខាងទៀតដែរកំពុងឱបនាងជាប់យ៉ាងស្អិតរមួត។ ស៊ូចាប់ផ្តើមកម្រើកត្របក់ភ្នែកបន្តិចហើយក៏បើកភ្នែកឡើងទាំងមីងមាំងមុននឹងឱនទៅថើបសក់របស់នាងតូចបន្តិចហើយក៏ប្រញាប់ប្រញាលក្រោកពីដំណេកទៅបន្ទប់ទឹករៀបចំខ្លួនព្រោះព្រឹកនេះគេមានប្រជុំនៅឯក្រុមហ៊ុន។ ចំណែកជេនពេលដែរឡឺសម្លេងគេកំពុងងូតទឹកនាងក៏រហ័សក្រោកពីលើគ្រែដើម្បីរៀបចំខ្លួនទៅខាងក្រោមព្រោះខ្លាចប៉ានឹងម៉ាក់សង្ស័យនាងនឹងស៊ូ។
«ម៉ែដោះ!!!» ជេនចុះមកខាងក្រោមដោយទឹកមុខស្លេកស្លាំងគ្មានកម្លាំងសឹងតែឈរមិនជាប់ទៅហើយតែបានរាងក្រាស់មកឈរទប់នាងពីក្រោយ ជេន ពេលដែដឹងថាស៊ូមកឈពីក្រោយនាងបែបនេះ នាងតូចក៏ដើរចេញទៅអង្គុយនៅតុកបាយបាត់ទៅ ព្រោះមិនចង់និយាយឫមើលមុខប្រុសឃោឃៅម្នាក់នេះទេ គេមិនខ្វល់ថានាងឈឺឫជាទេ តែគេខ្វល់តែពីក្តីសុខខ្លួនឯងប៉ុន្នោះ។
«ម៉ាក់នឹងលោកប៉ាមិនទាន់ចុះមកទៀតហេ៎?»
«គឺលោកប្រុសនឹងអ្នកស្រីទៅក្រុមហ៊ុនបាត់ហើយ!! ព្រោះឡឺថាមានប្រជុំ!!» រាងចំណាស់ក៏ឆ្លើយប្រាប់ទៅនាងតូចដោយស្នាមញញឹមហើយក៏លើកអាហារមកដាក់នៅលើតុក
«អ្នកប្រុសស៊ូញាុំអាហារពេព្រឹកសិនដែរទេ?» ម៉ែដោះក៏ងាកទៅឃើញរាងក្រាស់ដែរកំពុងដើរមកឈរជិតកន្លែងនាងតូចអង្គុយ
«អត់ទេ! មិនបាច់រៀបចំឱ្យខ្ញុំទេ!!»
«បើអ្នកប្រុសមិនទាន់ទៅក្រុមហ៊ុនទេ ជួយជូនអ្នកនាងតូចទៅមន្ទីពេទ្យផងទៅ! ព្រោះអ្នកស្រីប្រាបថាដល់ថ្ងៃណាត់ជួបគ្រូពេទ្យហើយ!!»
«ខ្ញុំឱ្យអ្នកបើកឡានជូនទៅបាន!!មិនបាច់រំខានអ្នកណាទេ!!»ជេន និយាយបន្តើញាុំបបរបស់នាងបន្តើធ្វើរឹកពាដូចជាស្អប់ខ្ពើស៊ូណាស់ចឹង
«តែអ្នកបើកឡានឈប់សម្រាក់មួយអាទិត្យហើយអ្នកនាង!»
«ខ្ញុំឱ្យMarkជូនទៅក៏បាន!!»
«មួយម៉ាតMarkពីម៉ាតMarkអាMarkនោះវាជាប្តីឯងហេ៎?» ស៊ូ ចាប់ផ្តើមដំឡើងសម្លេងដាក់នាងតូច
«...» ជេន មិនឆ្លើយតបតែបែជាងើបបម្រុងនឹងដើរគេចចេញពីគេទៅវិញ ព្រោះមិនចង់ច្រមក់មាត់ជាមួយ
«យើងកំពុងនិយាយជាមួយឯង មានឡឺទេ?» ស៊ូរហ័សចាប់ដៃនាងតូចជាប់
«ខ្ញុំមិនចង់ស្តាប់!!! ចេញឱ្យឆ្ងាយពីខ្ញុំទៅ!!អ្ហើស លែង!»
«Kim Jennie!!!»
«បើមិនចេញខ្ញុំចេញ!!» នាងតូចក៏ក្រលាស់ដៃរបស់គេចេញយ៉ាងខ្លាំងហើយក៏ដើរចេញទៅ
«មោនេះ!!ឯងត្រូវនិយាយជាមួយយើងឱ្យដឹងរឿងសិន!!»
តែមិនទាន់នឹងដើរបានពីរជំហ៊ានផងក៏ត្រូវគេចាប់កដៃជាប់បម្រុងនឹងអូសឡើងទៅក្នុងបន្ទប់ទៅហើយតែម៉ែដោះក៏និយាយកាត់ ព្រោះឃើញវាហួសហេតុពេក។
«អ្នកប្រុសស៊ូចិត្តត្រជាក់សិនទៅ អ្នកនាងតូចកំពុងតែឈឺ!»
«មិនអីទេម៉ែដោះ!! គាត់មិនដែខ្វល់ស្រាប់ហើយ!!» នាង
តូចនៅតែនិយាយឌឺដងដាក់គេមិនឈប់
«ពេលណាឯងឈប់រឹងទទឹងជាមួយយើង?»
«លែងដៃខ្ញុំ!!»
«យើងសួថាពេលណាឯងឈប់រឹងទទឹងជាមួយនឹងយើង!!»
«អ្ហឹកៗ...ហេតុអីចូលចិត្តប្រើរឹកពាព្រៃផ្សៃបែបនេះដាក់ខ្ញុំម្លេះ?»
«ព្រោះឯងរឹងខ្លាំងពេក ហើយចូលចិត្តធ្វើឱ្យយើងខឹង!!»
«លែងទៅ...ខ្ញុំហត់!😪»
«ឆ្លើយនឹងសំណួររបស់យើងសិន!!»
«...» នាងតូចមិនឆ្លើយនឹងគេតែភ្នែកក៏ចាប់ផ្តើមស្រវាំងលំណឹងខ្លួនក៏ទប់មិនជាប់ ស្រប់ពេលរាងកាយទន់ទៅៗមិនអាចទប់ជំហរបានក៏បម្រុងនឹងដួលសន្លប់នៅលើដីតែបានរាងក្រាស់ត្រកងជាប់។
«ជេន!!!» រាងក្រាស់ចាប់ផ្តើមភ័យពេលដែរឃើញនាងសន្លប់នៅនឹងមុខគេបែបនេះ
«អ្នកនាងតូច!»
«Sah!!!»
«បាទ!!ចាហ្វាយ»
«ឆាប់យកឡានមក!! ជូនយើងទៅមន្ទីពេទ្យ!!»
«បាទ!!»
«ជេន!!!កុំបែបនេះអីបានទេ!បើឯងកើតអីនោះឱ្យយើងធ្វើយ៉ាងម៉េច?!» រាងក្រាស់ស្រវ៉ាចាប់បីនាងតូចដើរទៅក្នុងឡានដើម្បីចេញទៅមន្ទីពេទ្យ.
«សង្ឃឹមថាអ្នកនាងតូចមិនកើតអីទៅចុះ!!» រាងចំណាស់និយាយបន្តើបន់ស្រន់ព្រះបន្តើគាត់ខ្លាចថាអ្នកនាងតូចដែរគាត់ស្រលាញ់មើលថែតាំងពីតូចកើតអីនោះគាត់ធ្វើចិត្តមិនបាននោះទេ។#មន្ទីពេទ្យ
រាងក្រាសដើរទៅមកមុខបន្ទប់អ្នកជំងឺមិនឈប់ព្រោះតែបាម្មណ៍ពីនាងតូចដែរនៅក្នុងបន្ទប់ មួយស្របកក្រោយទើបគ្រូពេទ្យចេញពីបន្ទប់អ្នកជំងឺវិញ។
«នាងយ៉ាងម៉េចហើយ?នាងកើតអីអ្នកគ្រូពេទ្យ?»
«ខ្ញុំសុំនិយាយជាមួយលោកក្នុងបន្ទប់ពិគ្រោះបានទេ?»
«បាទ! បាន» និយាយហើយក៏នាំគ្នាដើរចេញទៅបន្ទប់ពិគ្រោះជំងឺ
«អ្នកជំងឺត្រូវកាសម្រាកឱ្យបានច្រើននឹងញាុំអាហារឱ្យទៀងទាត់ ព្រោះបើមិនធ្វើបែបនេះកូននៅក្នុងពោះមិនមានសុវត្តិភាពទេ អ្នកម្តាយក៏ដូចគ្នា!»
«ឈប់សិន!! អ្នកគ្រូពេទ្យនិយាយថាមិច! កូនចឹងហេ៎?»
«ចា៎!! ត្រូវហើយ!! អ្នកជំងឺមានផ្ទៃពោះជិតមួយខែហើយ!»
«ជិតមួយខែ!?នេះ...»
«មានអ្វីទៀតទេ?»
«បាទ! គ្មានទេ អរគុណ!» រាងក្រាសប្រញាបចេញមកខាងក្រៅទាំងទឹកមុខរំភើបហើយក៏សប្បាយចិត្តណាស់ដែរ
«នេះយើងខ្លាចជាឪពុករបស់គេហើយ!»
រាងក្រាសសឹងតែមិនជឿទេថាគេអាចមានថ្ងៃនេះ គេតែងតែចង់បង្កើតគ្រួសារដល់កក់ក្តៅមួយរស់នៅជាមួយនឹងនាងជាមួយមនុស្សដែរស្រលាញ់ ទីបំផុតថ្ងៃដែរគេរង់ចាំក៏មកដល់។ តែអ្វីដែគេខ្លាចនោះគឺគេខ្លាចជេននាងមិនលើកទោសឱ្យគេ ហើយចាប់ពង្រាត់កូនចេញពីគេ។To be continued
#Seokmin
YOU ARE READING
លោកពូ complete✔️ Season I
RomanceKim Jisoo / Kim Jennie Trailer «លោកពូ» Soo «រឿងរវាងពួកយើងវាខណ្ឌចែកដាច់រវាងពាក្យថាពូនឹងក្មួយ...ដូច្នេះវាមិនអាចទៅរួចនោះទេ» Jen«ខ្ញុំមិនជឿថាពូមិនស្រលាញ់ខ្ញុំទេ...» ទោះបីមានចិត្តលើគ្នាស្រលាញ់គ្នាយ៉ាងណាក៏ដោយក៏មិនអាចនៅជាមួយគ្នាកាន់ដៃគ្នាដើរទៅមុខបានដែរ ព្...