(ភាគ៦)លោកពូ

1.1K 45 2
                                    

លោកពូ ភាគ៦
__ព្រឹកថ្ងៃបន្ទាប់__
Jenបានរៀបចំឥវ៉ានដាក់វ៉ាលីនឹងរបស់របប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើនទៀតមុននឹងចុះទៅខាងក្រោម។
Jen «ម៉ាក់ ប៉ា!!»
Chae «Jen! កូនចង់ទៅណានឹង?» Chaeឃើញកូនស្រីខ្លួនចុះមកជាមួយនឹងវ៉ាលីហើយក៏សួរទៅនាងទាំងឆ្ងល់ នេះចង់ទៅណាទាំងព្រឹកនឹង។
Jen «គឺកូនចង់ទៅដើរលេង!» និយាយ
ហើយក៏ដើរទៅរកChaeនឹងLiដែកំពុងអង្គុយនៅលើសាឡុង។
Chae «ដើរលេង?ទៅជាមួយអ្នកណា?»
Jen «ជាមួយMark!បន្តិចទៀតគេនឹងមក
ទទួលកូនហើយ!»
Li «ហេតុអីនៅសុខៗចង់ទៅដើរលេង?»
Jen «គឺកូនរៀនចប់ហើយណាប៉ា! កូនចង់សម្រាក់ខួរក្បាលខ្លះ...»
Li «តាមចិត្តឯងចុះ...ហើយនេះចង់ទៅប៉ុន្មានថ្ងៃ?»
Jen «ប្រហែល២អាទិត្យ»
ChaeLi «ឯងចង់ទៅដើរលេងនៅឯណាJen?»
អ្នកជាប្រុសក៏ចុះមកខាងក្រោមហើយសួរទៅប្អូនស្រីខ្លួនទាំងឆ្ងល់ នេះនៅសុខៗក៏ចង់ទៅដើរលេង។
Jen «ខ្ញុំគិតថាចង់ទៅ ប៉ារីស នឹង ស្វីស ណាបងប្រុស!»
ChaeLi «អឹម...ទៅស្វីសក៏ល្អម្យ៉ាងដែរ ទីនោះជាកន្លែងដើរលេងល្អបំផុតហើយ!» ChaeLiគេនិយាយបែបនេះព្រោះគេដឹងថាទីនោះជាកន្លែងដែរស្រស់ស្អាតបំផុតបើសិនជាចង់ដើរលេងទីនោះគឺត្រូវហើយ។
Jen «ចា៎ា!!»
Mark «ជំរាបសួរលោកពូ អ្នកមីង បងប្រុស!!» សម្លេងមួយក៏បន្លឺឡើងកាត់ចង្វាកពួកគេMarkដែរជាមិត្តរបស់Jenក៏បានដើរចូលមកខាងក្នុងហើយលើកដៃជំរាបសួរទៅChaeនឹងLi។ Markគេជាមនុស្សដឹងខុសត្រូវ ចាស់ទុំ គេគឺល្អណាស់ក្នុងភ្នែករបស់Li ។
Jen «Mark!!»
Chae«នេះគិតទៅឥឡូវមែនទេ?»
Jen «ចា៎ា ម៉ាក់! ព្រោះកូនឱ្យMarkកក់សំបុត្ររួចហើយ!»
Chae «អឹម! ទៅចុះ មើលថែខ្លួនផង!»
Jen «ចា៎ា..ខ្ញុំទៅសិនហើយ ប៉ា បងប្រុស!»
Li «អឹម!»
Mark «មោះ! យើងជួយយក» រាងក្រាស់ក៏ជួយយកវ៉ាលីពីដៃនាងយកទៅដាក់ក្នុងឡាន ហើយពួកគេក៏នាំគ្នាបើកចេញទៅប្រលានយន្តហោះ...
Li «អូនថាទៅ កូនយើងគេពិតជាទៅដើរលេងមែនទេ?»
Chae «ហេតុអីបងសួរបែបនេះ?»
Li «បងគ្រាន់តែបារម្ភ!»
Chae «កុំបារម្ភពេកអី Jenមិនធ្វើអីផ្តេសផ្តាសនោះទេ! កូនយើងធំហើយគេចេះគិតហើយ»
Skip*
__ក្នុងឡាន__

Mark «Jenឯងធ្វើបែបនេះមិនល្អទេ!»
Jen «មិនល្អយ៉ាងមិច?»
Mark «ក៏ឯងកុហកប៉ានឹងម៉ាក់ឯងនឹងណា រួមមានទាំងបងប្រុសឯងទៀត!»
Jen «ហើយយ៉ាងម៉េច?»
Mark «បើគាត់ដឹងថាឯងមិនមែនទៅដើរលេងតែទៅ កូរ៉េ ឯងធ្វើយ៉ាងម៉េច?»
Jen «បើឯងមិនប្រាប់គ្មានអ្នកណាដឹងទេ! បិទមាត់ឱ្យតែជិតទៅបានហើយ!»
Mark «ហុឺយ...យើងខ្លាចដែរបិទមិនបានយូនឹងណា»
Jen «បានហើយ!ឈប់ខ្វល់ទៅ...ចាំដល់ពេលនោះចាំគិតទៀត...» នាងមិនចង់ឱ្យគេនិយាយពី
រឿងនេះទេ ព្រោះនាងមិនចង់គិតច្រើនឈឺក្បាល បើសិនពេលនោះកើតឡើងពិតមែន នាងនឹង
ដោសស្រាយដោយខ្លួនឯង។
មិនប៉ុន្មាននាទីក្រោយMarkក៏បានជូនJenមកដល់ប្រលានយន្តហោះហើយគេក៏ត្រឡប់ទៅវិញ។
_______
#ក្រុមហ៊ុនKim

លោកពូ complete✔️ Season IWhere stories live. Discover now