(ភាគ៧) លោកពូ

1.2K 42 3
                                        

លោកពូ (ភាគ៧)
  __វីឡាគីម__
  ឡានម៉ាកBMWសារីចុងក្រោយបង្អស់បានឈប់នៅមុខវីឡាដល់ធំស្កឹមស្កៃរបស់Soo។ រាងក្រាស់ចុះពីលើឡានជាមួយJenហើយដើរចូលទៅខាងក្នុងផ្ទះ។
«អ្នកប្រុស!! អ្នកនាងតូច?» ម៉ែដោះដែរនៅក្នុងផ្ទះក៏ប្រញាប់ចេញមកទទួលពួកគេភ្លាម។
Jen «ម៉ែដោះ!! នឹកណាស់!» Jenរត់ទៅអោបរាងចំណាស់ជាប់ដោយក្តីនឹករលឹក។
«អីយ៉ា...មើលចុះធំពេញក្រមុំហើយ! ស្អាតដូចម៉ាក់
អ្នកនាងចឹង!» ម៉ែដោះសសើរមិនដាច់ពីមាត់ ព្រោះពេលនេះនាងតូចកាលពីមុនរបស់គាត់ពេលនេះធំពេញក្រមុំហើយថែមទាំងស្អាតទៀតផង។
Jen «ម៉ែដោះសុខសប្បាយទេ?» នាងតូចដកខ្លួនចេញពីកាអោបបន្តិចមុននឹងសួរទៅម៉ែដោះដោយស្នាមញញឹម។
«សុខធម្មតាទេ! ហើយនេះមកលេងប៉ុន្មានថ្ងៃ?»
Jen «គឺ...មិនទាន់ដឹងទេ!»
«ឃ្លានហើយនៅ?»
Jen «មិនឃ្លានទេ ព្រោះញាុំអីនៅតាមផ្លូវឆ្អែតហើយ!»
«អ៊ររ...មិនអីទេចឹង!»
Jen«លោកពូ!» រាងតូចងាកមកសួរSooដែរ
ឈរស្ងៀមជិតនាង
Soo «ហឹម?»
Jen«ពូញាុំអីហើយនៅ?» នាងក៏ចោទសំណួរសួរទៅគេដោយកាសង្ស័យ ព្រោះនាងដឹងទុកមុនទៅហើយថាគេប្រាកដជាមិនទាន់ញាុំអីនៅឡើយទេ តែនាងគ្រាន់តែចង់ដឹងចម្លើយពីមាត់គេផ្ទាល់ប៉ុន្នោះ។
Soo «គឺ...»
Jen «កុំកុហកJenឱ្យសោះ!» នាងតូចធ្វើជាជ្រួញចិញ្ចើមចូលគ្មាសម្លឹងគេមិនដាក់ភ្នែក.
Soo «នៅទេ...ម៉ែដោះរៀបចំអាហារទៅ បើមិនចឹងខ្ញុំត្រូវក្មេងស្តីបន្តោសទៀតហើយ!» រាងក្រាស់ក៏ឆ្លើយតបទៅនាងទាំងគេចមុខចេញ។
«ហឹស..ចា៎ា» ម៉ែដោះអស់សំណើចបន្តិចក៏ដើរចេញទៅរៀបចំអាហារបាត់។
Jen «គួឱ្យស្រលាញ់ណាស់!» Jenក៏ស្ទុះទៅទាញថ្ពាល់របស់Sooទាំងសងខាងហើយថែមទាំងញញឹមខ្ចឹបដាក់គេទៀត។
Soo «លែងដៃ!!» រាងក្រាស់សម្លឹងមកនាងហើយក៏និយាយដោយសម្លេងមាំ
Jen «ហេតុអី? ពូមិនចូលចិត្ត?» នាងតូចក៏ប្រញាប់ដកដៃចេញព្រោះមើលទៅទឹកមុខពូរបស់នាង
មិនបាននិយាយលេងសើចនោះទេ។
Soo «ត្រូវហើយ! ពូមិនចូលចិត្តឱ្យក្មេងមកលេងថ្ពាល់ពូផ្តេសផ្តាស់ទេ! កុំថាឡើយថ្ពាល់ សក់ក្បាលក៏ដូចគ្នា!»Sooនិយាយបែបនេះព្រោះគេពិតជាមិនចូលចិត្តពិតមែនកាលដែរឱ្យអ្នកអាយុតិចជាងខ្លួនដល់ទៅមួយខ្សែរមកលេងថ្ពាល់គេផ្តេសផ្តាសដូចលេង
ជាមួយមិត្តភក្តិបែបនេះ។
Jen «ឆឹស...ចិត្តអាក្រក់!»
Soo «ឆាប់ឡើងទៅបន្ទប់ឯងទៅ...ពូឱ្យគេរៀបចំរួចហើយ!» និយាយហើយក៏ដើរជ្រែកហោប៉ៅទៅបាត់។
______
Jenបានឡើងមកក្នុងបន្ទប់របស់នាងដែរSooបានឱ្យអ្នកបម្រើត្រៀនសម្រាប់នាងរួចជាស្រេច។ នាងតូចបានងូតទឹកនឹងផ្លាស់សម្លៀកបំពាក់រួចរាល់មុននឹងដើរទៅមុខបន្ទប់របស់Soo។ *តុកតុក*
Soo «ចូលមក!! ទ្វាមិនបានចាក់សោទេ!»
បន្ទាប់ពីឡឺសម្តីរបស់អ្នកខាងក្នុងហើយនាងក៏បើកទ្វារួចដើរចូលទៅឈរមុខគេដែរកំពុងអង្គុយឈ្ងោកមុខធ្វើការនៅលើតុកមិនចាប់អារម្មណ៍នឹងនាង។
«ពូរវល់ហ្អេ៎?»
«ឯងមានកាអី?និយាយមក!» រាងក្រាស់ឆ្លើយតបដោយភ្នែកនៅសម្លឹងមើលឯកសានៅឡើយ។
Jen «បើរវល់ខ្ញុំមិនរំខានទេ!» Jenនាងមានអារម្មថាអាកអន់ចិត្តបន្តិចព្រោះគេនិយាយដោយមិនសម្លឹងមុខនាងដូចជាមិនចាប់អារម្មនឹងនាងយ៉ាងចឹង។ រាងតូចក៏បែខ្នងបម្រុងនឹង
ត្រឡប់ទៅវិញតែក៏ឈប់វិញបន្ទាប់ពីឡឺសម្តីរបស់
អ្នកម្ខាងទៀត។
Soo «ហុឺយ...និយាយមកពូចាំស្តាប់!!» គេក៏បិទឯកសានោះមួយឡែកហើយសម្លឹងមករកនាង។
Jen «ខ្ញុំមានរឿងខ្លះចង់ប្រាប់ពូ ហើយក៏ចង់ឱ្យពូជួយដែរ!»
Soo «និយាយមក!»
Jen «គឺ...ខ្ញុំមកទីនេះ ប៉ានឹងម៉ាក់ ពួកគាត់មិនបានដឹងទេ!» Jenនិយាយទាំងអោនមុខចុះ នាងដឹងថាពូនាងអាចនឹងខឹងនាងព្រោះនាងធ្វើខ្លួនមិនល្អបែបនេះ។
Soo «ថាម៉េច? នេះបើម៉ាក់នឹងប៉ាឯងដឹង យើងស្លាប់មិនខានទេ!» គេនិយាយដោយធុញធប់មុននឹងយកដៃទាំងពីមកច្បូតមុខចុះឡើងដោយតប់ប្រម៉ល់ នេះបើប្អូនស្រីគេដឹងគេមិនដឹងត្រូវបកស្រាយបែបណានោះទេ តែបើមិនជួយក៏មិនកើតព្រោះនៅទីនេះ នាងមិនស្គាល់អ្នកណានោះទេ
Jen «ពូកុំបារម្ភអី បើពូមិននិយាយគឺគ្មានអ្នកដឹងទេ!» នាងតូចក៏រហ័សបញ្ចេញមតិភ្លាម ព្រោះនាងដឹងថាគេកំពុងធុញធប់
Soo «ចុះមកដោយរបៀបណា?»
Jen «ខ្ញុំឱ្យមិត្តរបស់ខ្ញុំគេជួយ!»
Soo «មិត្ត?»
Jen «ចា៎ា!»
Soo «ប្រុស ឫ ស្រី?»
Jen «គឺ...ប្រុស!»
Soo «សង្ហារជាងពូទេ?»
Jen «ពូសួរធ្វើអី?»
Soo «ក៏...គ្រាន់តែចង់ដឹង...បានហើយឯងទៅគេងវិញទៅ!!»
«ចា៎ា!!»
Soo «អ៎ររ...ត្រូវហើយ! ថ្ងៃស្អែកពូមានកាងារនៅខេត្តប្រហែលមកវិញយប់បន្តិច! មិនបាច់ចាំបាយពូទេ!»
Jen «ទៅជាមួយអ្នកណា? » រាងតូចរហ័សសួរទៅគេភ្លាម ព្រោះនាងខ្លាចគេទៅរញេរញៃជាមួយស្រីណាផ្សេង នាងខូចចិត្តស្លាប់មិនខានទេ។
Soo«ទៅជាមួយអ្នកធ្វើការនឹងហើយ!!»
Jen «ប្រុសឫស្រី?» នាងតូចក៏យកដៃទាំងពីទៅសង្កត់លើតុកមុននឹងសម្លឹងមុខគេចំៗដោយកាចង់ដឹង។ រាងក្រាស់ឃើញបែបនេះក៏ក្រោកឈរឡើងអស់កម្ពស់ហើយដើរមកឈរទល់មុខនាង។
Soo «ហុឹស...យ៉ាងម៉េច? ឯងសួរធ្វើអី?» គេនិយាយហើយក៏អោនទៅជិតនាងរហូតនាងមានអារម្មថាមិនស្រួលថ្ពាល់ក៏ចេះតែឡើងក្រហម នាងថយខ្លួនចេញពីគេរហូតខ្នងជិតទល់នឹងតុកធ្វើការទៅហើយ។
Jen «ក៏ គ្រាន់តែចង់ដឹងតែប៉ុន្នឹង! គ្មានអីទេខ្ញុំទៅគេងហើយ!»
Jenក៏ប្រញាប់គេចចេញភ្លាមហើយក៏រត់ទៅបន្ទប់វិញទាំងបេះដូងលោតញាប់ដូចម៉ាសុីនយ៉ាងចឹង។
Soo «ហុឹស...ចេះចង់ដឹងច្រើនណាស់នាងល្អិត!» រាងក្រាស់ឈរអស់សំណើចនឹងចរឹកគួឱ្យស្រលាញ់របស់នាងមុននឹងទៅធ្វើការរបស់ខ្លួនបន្ត។
និពន្ធដោយ ស៊ុងមីន
______
SeokMin_🐻

លោកពូ complete✔️ Season IWhere stories live. Discover now