ភាគ៨ លោកពូ

1K 38 0
                                    

__ព្រឹកថ្ងៃថ្មី__
Jenបានក្រោកពីព្រឹករៀបចំអាហារសម្រាប់ពូរបស់នាងព្រោះនាងខ្លាចថាគេទៅបាត់ហើយនាងមិនបានជួបគេ...Jenរៀបអាហារដាក់លើតុករួចរាល់ហើយក៏អង្គុយចាំគេ...។
Killy «Sooនៅឯណា?» សម្លេងស្រួចស្តើងចេញពីមាត់របស់រាងស្តើងដែរមានចារឹកឆ្មើងឆ្មៃ Killyដើរចូលមកខាងក្នុងផ្ទះហើយសួរមករាងតូច។
Jen «នាង?» Jenក៏ប្រញាប់ក្រោកឈរឡើងដោយ
ការភ្ញាក់ផ្អើលនាងមិនគិតទេថា ស្រីចាស់ម្នាក់នេះមកដល់ផ្ទះពូរបស់នាងបែបនេះ។
Jen «នាងមកផ្ទះខ្ញុំធ្វើអី?»
Killy «ផ្ទះឯងហ្អេ៎?នេះជាផ្ទះរបស់Sooមិនមែនផ្ទះរបស់ឯងទេ!»
Jen «មែន! ផ្ទះនេះជាផ្ទះរបស់ពូSooដូចច្នេះវាក៏ដូចជាផ្ទះខ្ញុំ»
Killy «នាងក្មេងសម្តីឈ្លើយ និយាយគ្មានដឹងចាស់ទុំ!»
Jen «តែថា បើចាស់វាភ្លើក៏ខ្ញុំនិយាយចឹងហើយ!»
Killy «នេះនាង...»
Soo «មានរឿងអី?សម្លេងលាន់ឡឺដល់ខាងលើ! Jen ឯងមានរឿងអីជាមួយKilly ទៀតហើយ!?» Sooចុះមកពីខាងលើដោយទឹកមុខងឿនឆ្ងល់ព្រោះសម្លេង
ពួកនាងឈ្លោះគ្នាមិញនេះវាឡឺដល់ខាងលើហើយគេក៏ប្រញាប់ចុះមកតែម្តងទៅ។ រាងក្រាស់ក៏ដើរមកជិតពួកគេ។
Jen «ពូគួតែសួរស្រីម្នាក់នេះទើបត្រូវ!» Jenនិយាយទាំងសម្លេងមាំ នាងកំពុងតែខឹងនឹងស្រីចាស់ម្នាក់នោះស្រាប់ដូច្នេះនាងមិនអាចទប់កំហឹងបាននោះទេ។
Soo «Jen!!! ពូប្រាប់ឯងប៉ុន្មានដងហើយថាកុំនិយាយខ្វះសុជីវធម៍បែបនេះ!»
Jen «តែនាងជាអ្នកចង់រករឿងខ្ញុំមុន!»
Soo «បានហើយ!យើងប្រញាប់ទៅKillyខ្ញុំ
មានការច្រើនណាស់!» Sooមិនចង់ឈ្លោះជាមួយនាងក៏ប្រញាប់ដើរចេញទៅខាងក្រៅ ណាមួយគេក៏មានកាងារច្រើនត្រូវធ្វើបន្ត។
«នេះពូ...»
«ហុឹស!» Killy ដើរចេញទៅមុននឹងសើចចម្អក់ដាក់នាងតូចដោយភាពជាអ្នកឈ្នះ។
«អ្ហឹក...នេះចេញទៅទាំងមិនបានញាុំអាហារដែរខ្ញុំធ្វើ ហើយថែមទាំងទៅជាមួយមីស្រីម្នាក់នឹងទៀត! អ្ហឹក គួឱ្យខឹងណាស់»
«អ្នកនាងតូច!! យ៉ាងម៉េចនឹង?»
«អ្ហឹកៗ ម៉ែដោះ !» នាងតូចក៏ប្រញាប់ចូលទៅឱបម៉ែដោះភ្លាម...
«មានរឿងអី ប្រាប់ម៉ែដោះមក!»
«គឺលោកពូគាត់ចេញទៅទាំងមិនបានញាុំអាហារដែរខ្ញុំខំធ្វើដោយផ្ទាល់ដៃតាំងពីព្រឹកមកម្លេះ!»
«ពុទ្ធោ!! បើអ្នកប្រុសមិនបានញាុំក៏យកទៅឱ្យដល់កន្លែងធ្វើការតែម្តងទៅ!»
«ល្អដែរហ្អេ៎?»
«គឺល្អ មិនអីទេ គ្រាន់តែអាហារមួយពេល អ្នកប្រុសប្រាកដជាញាុំ!»
«តែគាត់ថាគាត់មានកាងារនៅឯខេត្ត...ខ្ញុំប្រហែលទៅមិនកើតទេ! ណាមួយបើទៅក៏ក្លាចជាមេរំខានគាត់ក៏ថាបាន!»
«ហុឺយ...ចឹងចាំអ្នកប្រុសត្រឡប់មកវិញចុះ ! យើងនាំគ្មាធ្វើសាជាថ្មីទៅ! ចាំម៉ែដោះជួយ»
«មែនហ្អេ៎? ល្អណាស់!»
______
#បូស៊ាន_Busan
ពេលល្ងាចថ្ងៃដដែរSoo បានប្រជុំកាងារចប់ហើយក៏បន្តទៅកម្មវីធីមួយផ្សេងទៀតដោយគេបានអញ្ចើញSooនឹងKillyទៅជាមួយគ្នា។មូលហេតុដែេគេអញ្ជើញKillyទៅព្រោះនាងជាកូនស្រីម្ចាស់ក្រុមហ៊ុននឹងមុខជំនួញធំៗដូចគ្នា។ «Soo លោកចង់ទៅផ្ទះពេលណា?» Killyកាន់កែវទឹកក្រូច2កែវដើរមករករាងក្រាស់ដែេកំពុងអង្គុយនៅក្នុងកម្មវីធីនេះជាមួយនឹងទឹកមុខធុញធប់។
«ប្រហែលបន្តិចទៀតព្រោះខ្ញុំទុកJenនៅផ្ទះម្នាក់ឯងយូមិនបានទេ!!» គេតប់ទាំងភ្នែកមិនបានសម្លឹងរាងតូច Killy នាងមិនប្រកាន់ក៏ចូលទៅអង្កុយជិតគេ ព្រោះនាងដឹងថាចរឹករបស់គេតែងតែបែបនេះ ក្រអឹតក្រទម។
«ចុះអ្នកបម្រើផ្ទះលោកនោះ!»
«ម៉ែដោះសុំច្បាប់2-3ថ្ងៃព្រោះគាត់ត្រូវទៅមើលចៅឈឺនៅឯស្រុកកំណើត!!»
«គួឨ្យស្តាយណាស់ដែរលោកមិនបាននៅយូជាងនេះ!!»
«នាងមានរឿងអីនិយាយជាមួយខ្ញុំហ្អេ៎៎?» គេនិយាយហើយក៏សម្លឹងមកនាងជាមួយនឹងក្រសែភ្នែកមុតស្រួច គេសម្លឹងនាងបែបនេះព្រោះគេនឹកឃើញសម្តីក្មួយស្រីគេនិយាយកាលពីព្រឹកមិញគេក៏ដឹង តែគេមិនចង់កាន់ជើងនាងព្រោះនាងក៏មានចំណែកខុសដែរនិយាយខ្វះសុជីវធម្មដាក់Killyដូចគ្នា។ប្រសិនបើគេនិយាយកាន់ជើងនាងនោះ ថ្ងៃក្រោយនាងនៅតែនិយាយស្តីបែបនេះដដែរ។
«គ្មានអីទេ! គ្រាន់តែចង់មានពេលខ្លះនៅជាមួយលោក! នេះទឹកក្រូច...» និយាយហើយក៏ហុចកែវទឹកក្រូចឱ្យទៅSoo
«អរគុណ!» រាងក្រាស់ក៏ទទួលទឹកក្រូចនោះយកមកផឹកទាំងអស់ដោយគ្មានការសង្ស័យ។ ចំណែកKillyពេលឃើញគេផឹកទឹកក្រូចដែរនាងយកមកអស់ក៏ធ្លោយស្នាមញញឹមយ៉ាងពេញចិត្ត។
«ចា៎៎ា!!»
មួយស្របក់ក្រោយកម្មវីធីក៏ចប់Sooក៏បម្រុងនឹងក្រោកឈរចេញទៅតែKillyនាងបែជាឃាត់។ «អឺ...Sooឈប់សិន!» រាងស្តើងប្រញាប់ចាប់ដៃគេជាប់
«យ៉ាងម៉េច?»
«លោក...លោកមិនមានអារម្មថាចម្លែកទេហ្អេ៎៎?»
«គ្មានទេ!! ខ្ញុំត្រឡប់ទៅវិញហើយ!» និយាយហើយក៏រលាស់ដៃចេញពីនាងហើយដើរចេញទៅ។
«អឺSoo...ហុឺយ...ចង្រៃយ៍ហេតុអីក៏កម្មវីធីឆាប់ចប់យ៉ាងនេះ?ខូចការអស់» រាងតូចឈរទន់ទ្រាំជើងសងខាងទាំងមួម៉ៅមិនសុខចិត្ត តាមពិតនាងបានរៀបផែនការដាក់ថ្នាំចូលទៅក្នុងកែវទឹកក្រូចរបស់Sooតែគេផឹកហើយបែជាគ្មានព្រឹត្តិកម្មអ្វីសោះ ទើបនាងខកចិត្តយ៉ាងខ្លាំង។
_____
#ក្នុងឡាន__
Sah «ចាហ្វាយ!!»
Soo «យ៉ាងម៉េច?»
Sah «ចាហ្វាយកើតអី?មើលទៅដូចជាបែកញើសមិនឈប់សោះហើយ!!» Sah សួរបែបនេះក៏ព្រោះតែគេឃើញរាងក្រាស់តាំងពីចូលឡានមកដូចជាបែកញើសមិនឈប់ស្ទើតែជោកអាវទៅហើយ។
Soo «បើកម៉ាសុីត្រជាក់ឱ្យអស់ទៅ!» រាងក្រាស់និយាយបន្តើរដៃក៏ទាញបន្ធូរក្រវ៉ាតកបន្តើរដើម្បីកុំឱ្យធប់ពេក។
Sah «បាទ!!»
Soo «ឯងបើកអស់ហើយនៅ?»
Sah «អស់ហើយតា៎៎ចាហ្វាយ!»
Soo «ហេតុអីក៏យើងមានអារម្មថានៅតែក្តៅដូចភ្លើងបែបនេះ!!»
Sah «ត្រូវកាទៅមន្ទីពេទ្យទេចាហ្វាយ?»
Soo «មិនបាច់ទេ!!ទៅផ្ទះងូតទឹកទៅក៏ចប់ហើយ!»
Sah «បាទ!!»
________
និពន្ធដោយ ស៊ុងមីន

To be continued

លោកពូ complete✔️ Season IWhere stories live. Discover now