លោកពូ
ភាគ១០
ពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីជះចូលមកក្នុងបន្ទប់ដែរមានរាងរឹងមាំគេងនៅលើគ្រែមិនទាន់ភ្ញាក់នៅឡើយ។Jenនាងបានក្រោកតាំងពីព្រឹកដើម្បីរៀបចំអាហារដូចសព្វដង តែថ្ងៃនេះនាងដូចជាសប្បាយចិត្តខុសធម្មតាប្រហែលមកពីរឿងយប់មិញហើយ ទើបធ្វើឱ្យនាងញញឹមបិទមាត់មិនជិតបែបនេះ។
មួយស្របកក្រោយSooក៏ក្រោក ហើយទៅងូត
ទឹករៀបចំខ្លួនដើម្បីទៅធ្វើការដូចរាល់ដង គេមិន
បានភ្លេចរឿងយប់មិញនោះតែគេគ្រាន់តែមិនចង់
គិតដើម្បីឱ្យឈឺក្បាលប៉ុន្នោះ គេបានត្រៀមចិត្តនឹងពាក្យសម្តីដើម្បីនិយាយជាមួយJenរួចហើយទោះដឹងថានាងខឹងក៏ដោយ។
«លោកពូ!!!» Jenញញឹមពព្រាយពេលដែរឃើញSooចុះមកខាងក្រោម។
«អរុណសួស្តី!!» នាងនិយាយទៅកាន់គេ
ដោយស្នាមញញឹម
«ហឹម!!» Sooញញឹមស្ងួតដាក់នាងបន្តិចមុននឹងដើរចូលមកអង្គុយនៅតុកបាយទល់មុខនាង។
«នេះជាម្ហូបដែរJenធ្វើផ្ទាល់ដៃទាំងអស់!!
សាកញាុំមើលទៅ!» នាងតូចចាប់ផ្តើមដូសម្ហូប
ដាក់ចាន់របស់គេ...
«Jen!!»
«ហឹម??»
«រឿងកាលពីយប់មិញឯងបំភ្លេចចោលទៅ!» Sooនិយាយដោយមិនហ៊ានសម្លឹងមុខរបស់នាង
«ថាម៉េច?បំភ្លេចចោលហ្អេ៎?» នាងតូចចាប់ផ្តើមចងចិញ្ចើមចូលគ្នាដោយមិនយល់នឹងស្មានមិនដល់ថាគេហ៊ាននិយាយចេញមកបែបនេះ។
«មែនហើយ!ពូមិនបានតាំងចិត្តធ្វើបែបនោះ
ដាក់ឯងទេ!» រាងក្រាស់ក៏ចាប់ផ្តើមសម្លឹងមុខនាងហើយនិយាយចំៗជាមួយទឹកមុខមាំ
«ពូចង់ឱ្យខ្ញុំបំភ្លេចចោលងាយៗចឹងហ្អេ៎?» ទឹកមុខដែរមានស្នាមញញឹមមិញនេះក៏ប្រែទៅជាទឹកមុខរាបស្មើ
«មែន!! បំភ្លេចចោលទៅ ឯងនឹងពូមិនបានស្រលាញ់គ្មាទេ!!»
«តែខ្ញុំស្រលាញ់ពូ!»
«តែពូមិនស្រលាញ់ឯងទេ!»
«បើមិនស្រលាញ់ធ្វើបែបនោះធ្វើអី?» Jenចាប់ផ្តើមដំឡើងសំឡេងដាក់គេដោយកាខឹងសម្បារ។
«ពូសូមទោស! ពូមិនដឹងដូចគ្នាថាមានរឿងអីកើត
ឡើងលើពូកាលពីម្សិលមិញ!ដូច្នេះ...»
«ខ្ញុំមិនបំភ្លេច!!ពូត្រូវទទួលខុសត្រូវលើខ្ញុំ!» នាងតូចចាប់ផ្តើមនិយាយសង្កត់សម្លេងនឹងដាក់កំហិតទៅលើគេដាច់ខាត នាងស្រលាញ់គេណាស់ នាងមិនចង់ឱ្យឱកាសនេះបាត់បងនោះទេ។
«Jen!!តែយប់មិញឯងក៏មិនបានប្រកែកមិនចឹង?» Sooក៏ចាប់ផ្តើមដំឡើងសម្លេងដូចគ្នា នេះនាងចង់ចោទថាគេជាអ្នកបំពានលើនាងទាំងដែរយប់មិញនាងក៏មិនបានព្យាយាមប្រកែកឫរត់គេច។
«ព្រោះតែខ្ញុំគិតថាពូស្រលាញ់ខ្ញុំនោះអី!!ទើបខ្ញុំល្ងង់បែបនេះ» រាងស្តើងអង្គុយលែងជាប់ នាងក៏ស្ទុះក្រោកឈរឡើងនិយាយម៉ាតៗដាក់មុខគេទាំងខឹង។
«រឿងរបស់ពួកយើងមិនអាចទៅរួចទេ!!ឯងបញ្ឈប់គំនិតឯងទៅ» Sooមិនចង់និយាយអីច្រើនក៏ក្រោកចេញទៅធ្វើកាបាត់ដោយមិនបានញាុំអាហារដែរនាងធ្វើឱ្យ។ (ភ្លើងប៉ះភ្លើងចឹង/ខ្លាំងទៅខ្លាំងមោ)
«អ្ហឹកៗ...ធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងម៉េច?អ្ហឹក» នាងតូចចាប់ផ្តើមសម្រក់ទឹកភ្នែកដោយកាឈឺចាប់ នេះគេធ្វើបែបនេះដាក់នាងបានយ៉ាងម៉េច គេក៏ដឹងថានាងស្រលាញ់គេប៉ុន្នាហេតុអីក៏ធ្វើបែបនេះដាក់នាង។ នាងល្ងង់ណាស់មែនទេដែរដឹងថាគេមិនស្រលាញ់ហើយនៅព្យាយាមចងជើងគេទុកទៀត? គ្រប់យ៉ាងប្រែប្រួលអស់ហើយ!
_____
#ក្រុមហ៊ុន
Sooអង្គុយធ្វើការនៅក្នុងបន្ទប់របស់គេ តែគេគ្មានអារម្មធ្វើការទាល់តែសោះ អារម្មណ៍គេពេលនេះមិននៅក្នុងខ្លួនទេ ខួរក្បាលក៏ចេះតែគិតពីរឿងកាលពី
ព្រឹកមិញ។
«យប់មិញយើងកើតឆ្កួតស្អីបានជាធ្វើបែបនោះ?»
គេសួរទៅខ្លួនឯងទាំងឆ្ងល់ហេតុអីក៏ទៅធ្វើរឿង
ឆ្កួតៗបែបនោះដាក់ក្មួយខ្លួនឯងទៅវិញ។ ពេលនេះមិនដឹងត្រូវដោសស្រាយបែបណានោះទេ អ្វីដែរពីបាក
នោះគឺនាងនិយាយថាស្រលាញ់គេទៀត តើឱ្យគេធ្វើមិច? គេមិនអាចស្រលាញ់នាងបានទេ ព្រោះគេនឹងនាងអាយុខុសគ្មាស្ទើតែ២ខ្សែរទៅហើយ ចុះបើគេនឹងនាងទាក់ទងគ្នាមនុស្សក្នុងសង្គមមួយនេះនឹងគិតបែបណាហើយមើលមកនាងនឹងគេបែបណា? គេក៏មិនមែនមនុស្សធម្មតា គេជាមនុស្សម្នាក់ដែរមានមុខមាត់ក្នុងសង្គមបើរឿងបែបនេះលិចឡឺទៅខាងក្រៅឱ្យគេយកមុខទុកឯណា?[រឿងរបស់ពួកយើងវាបានខណ្ឌចែកដាច់ រវាងពាក្យថាពូនឹងក្មួយ ដូច្នេះវាមិនអាចទៅរួចទេ]
_______
និពន្ធដោយ ស៊ុងមីន
To be continued
YOU ARE READING
លោកពូ complete✔️ Season I
RomanceKim Jisoo / Kim Jennie Trailer «លោកពូ» Soo «រឿងរវាងពួកយើងវាខណ្ឌចែកដាច់រវាងពាក្យថាពូនឹងក្មួយ...ដូច្នេះវាមិនអាចទៅរួចនោះទេ» Jen«ខ្ញុំមិនជឿថាពូមិនស្រលាញ់ខ្ញុំទេ...» ទោះបីមានចិត្តលើគ្នាស្រលាញ់គ្នាយ៉ាងណាក៏ដោយក៏មិនអាចនៅជាមួយគ្នាកាន់ដៃគ្នាដើរទៅមុខបានដែរ ព្...