លោកពូ (៣១)

890 37 3
                                    

New day
   រាងតូចអង្គុយនៅលើសាឡុងយ៉ាងស្ងៀមស្ងាត ដូចជាគ្មានអារម្មណ៍អ្វីសោះ ភ្នែកសម្លឹងមើលទៅទូរស័ព្ទរបស់
ខ្លួនដែរនៅលើតុក ចិត្តកំពុងនឹកមនុស្សប្រុសម្នាក់នោះ នឹកគេណាស់ចង់ខលទៅរកគេ តែនាងមិនអាចធ្វើបែបនេះបានទេ ទោះនឹកខ្លាំងយ៉ាងណាក៏ដោយ។
«ជេន!!!» សម្លេងរបស់អ្នកម្ខាងទៀតបន្លឺឡើងដាស់អារម្មណ៍នាងតូចឱ្យងាកទៅរកម្ចាស់សម្លេង
«ម៉ាក់!!»
«នេះកូនញាុំបាយហើយនៅ??» អ្នកជាម្តាយដើរចូលមកអង្គុយជិតកូនស្រីមុននឹងយកដៃទៅអង្អែលសក់របស់នាងតិចៗនឹងទឹកមុខព្រួយបារម្មណ៍ចំពោះកូនស្រីជាខ្លាំង
«គឺកូន...»
«អ្នកនាងមិនព្រមញាុំអ្វីទេ តាំងពីព្រឹកម្លេះ!!» អ្នកបម្រើរវ័យចំណាស់ដែរមាននាមជាម៉ែដោះក៏ដើរចេញមកពីផ្ទះបាយនិយាយកាត់សម្តីនាងតូច ព្រោះតាំងពីព្រឹកមកគាត់ខំធ្វើម្ហូបដែអ្នកនាងចូលចិត្តទាំងអស់តែនាងញាុំមិនចូលទេ
«ហេតុអីមិនញាុំហា៎កូន?នេះកូនភ្លែកណាស់ ដឹងទេ?»
«គឺកូនមិនស្រួលខ្លួន ទើបមិនឃ្លាន!!» រាងតូចនិយាយហើយក៏អោនមុខចុះ មិនមែននាងមិនចង់ញាុំទេតែបើនាងញាុំនាងនឹងក្អួតរហូតទន់ដៃទន់ជើងមិនខានទេ។
«ជេន!! ប្រាប់ម៉ាក់មកថាកូនកើតអី?»
«ម៉ាក់!!»
«ម៉ាក់ជាម៉ាក់របស់កូនណា!!ម៉ាក់ត្រូវតែដឹងពីសុខទុក
របស់កូន»
«គឺប៉ុន្មានថ្ងៃនេះកូនគ្រាន់តែមិនឃ្លានអីទាំងអស់ ហើយចង់គេងឱ្យបានច្រើនព្រោះមានអារម្មណ៍ថាល្វើយហើយក៏ឧស្សាក្អួតចង្អោដែរទាំងដែរ!!»
«ទៅពេទ្យជាមួយម៉ាក់!!» អ្នកជាម្តាយពេលដែរបានស្តាប់ឡឺសម្តីកូនស្រីនិយាយហើយក៏មិនស្រួលចិត្តរួចក៏ប្រញាប់ទាញដៃកូនស្រីក្រោកចេញទៅ!»
«ម៉ាក់!!» ជេន រុញរាមិនចង់ទៅព្រោះនាងខ្លាច ខ្លាចថាអ្វីដែរនាងមិនចង់ឱ្យកើតវានឹងកើត
«មិនអីទេ!!!ម៉ាក់នៅជាមួយកូនហើយតា៎ស» ឆេ ដឹងថាកូនស្រីខ្លួនខ្លាចហើយក៏មិនចង់ឱ្យនាងពីបាកចិត្តពេលដែរលិទ្ធផលចេញមកមិនល្អទើបនាងព្យាយាមនិយាយលួងលោមកូន៕
#ប្រលានយន្តហោះ
  រាងខ្ពស់ស្រឡះជាមួយនឹងមុខមាត់ស្រស់សង្ហាររបស់
ខ្លួន ឈានជើងចុះពីលើយន្តហោះមួយៗហើយក៏ក្រលែកមើលមនុស្សស្រីដែរនៅប្រលានយន្តហោះដែរកំពុងប្រើក្រសែភ្នែកមានមន្តស្នេហ៍សម្លឹងមករូបគេ។ ទោះគេមានអាយុច្រើនក៏ដោយតែសម្រស់របស់គេគឺនៅតែស្អាតមិនចាញ់ក្មេងៗជំនាន់ក្រោយនោះទេ។ មនុស្សស្រីជាច្រើនពេលដែរបានឃើញគេហើយស្ទើតែចូលទៅប្រគល់ខ្លួនឱ្យគេដល់កន្លែងទៅហើយ តែគួឱ្យស្តាយបេះដូងរបស់គេមានសម្រាប់ស្រីម្នាក់ទៅហើយ។
«ចាហ្វាយ!! ទៅស្នាក់នៅខនដូមែនទេ?»
«ទៅផ្ទះរបស់ឆេទៅ!!»
«បាទ!!» និយាយហើយក៏នាំគ្នាឡើងឡានចេញទៅកាត់ក្រសែភ្នែកនារីៗជាច្រើននៅប្រលានយន្តហោះនេះ
#មន្ទីពេទ្យ
   ឆេ អង្គុយចាំកូនស្រីដែរកំពុងចូលទៅពិនិត្យសុខភាពនៅខាងក្នុងដោយអន្ទះអន្ទែងព្រោះនាងពិតជាចង់ដឹងណាស់ថាកូនស្រីរបស់នាងកើតអី នាងក៏សង្ឃឹមដូចគ្នាថាអ្វីដែរនាងសង្ស័យវាមិនមែនជាកាពិតទៅចុះ។*ក្រាក...*សម្លេងបើកទ្វា
«តើកូនស្រីខ្ញុំនាងកើតអីទៅ?»
«សូមជួយអបអរផងកូនស្រីអ្នកស្រីមានផ្ទៃពោះ១សប្តាហ៍ហើយ!!»
«មានកូនចឹងហេ៎?»
«ចា៎!! ចូលរួមអបអរផងណា»
«ចា៎! អគុណហើយអ្នកគ្រូពេទ្យ»
«ខ្ញុំចង់ឱ្យកូនអ្នកស្រីសម្រាក់នៅទីនេះ១អាទិត្យសិនព្រោះអ្នកម្តាយខ្សោយខ្លាំងណាស់ខ្ញុំចង់ឱ្យគាត់សម្រាក់នៅទីនេះសិន!!»
«ចា៎! មិនអីទេ ខ្ញុំអរគុណច្រើនហើយ»
«ចា៎!!»
  ស្រដីចប់គ្រូពេទ្យក៏ដើរចេញទៅដើម្បីទៅមើលអ្នកជំងឺផ្សេងទៀត ចំណែក ឆេ ក៏ប្រញាប់ចូលទៅខាងក្នុងដើម្បីមើលកូនស្រីរបស់ខ្លួន។ * ក្រាក*
  ទ្វាបានបើកឡើងបង្ហាញឱ្យឃើញនៅរាងស្តើងក្នុងឈុតអ្នកជំងឺកំពុងអង្គុយផ្អែកខ្នងនៅនឹងក្បាលគ្រែអ្នកជំងឺសម្លឺងមើលទៅមាត់បង្អួចជាមួយនឹងទឹកមុខស្រងូកស្រងាត់។
«ជេន!!!»
«ម៉ាក់!! កូន...» រាងតូចព្យាយាមនិយាយទាំងអួលដើមក ហាមឃាត់ទឹកភ្នែកមិនឱ្យស្រក់ តែនៅតែមិនអាចហាមបាន
«មិនអីទេ ម៉ាក់ដឹង ម៉ាក់ហើយ!» ឆេ ប្រញាប់ចូលមកអោបកូនស្រីមួយរំពេច នាងយល់អារម្មណ៍មួយនេះច្បាស់ណាស់
«អ្ហឹកៗ កូនសូមទោស សូមទោសដែរធ្វើឱ្យខ្លួនឯងខ្លាចទៅជាបែបនេះ អ្ហឹក»
«មិនអីទេៗ»
«អ្ហឹក កូនធ្វើខ្លួនមិនល្អ បន្តោយខ្លួនឯងឱ្យមានកូនទាំងនៅក្មេង កូនសូមទោស អ្ហឹកៗ» ទឹកភ្នែកហញស្រក់ចុះមកដូចជាទឹកបាក់ទំនប់ នាងពិតជាមិនដឹងថាត្រូវធ្វើយ៉ាងម៉េច
នោះទេ វាជាកំហុសនាងដោយខ្លួនឯង
«មិនអីទេ កូនកុំបន្តោសខ្លួនឯងអី!! ប្រាប់ម៉ាក់មកអ្នកណាជាប៉ាកូនមួយនេះ?»
«ម៉ាក់...»
«ម៉ាក់មិនខឹង ហើយក៏មិនស្អប់កូន ឆាប់និយាយមក» អ្នកជាម្តាយពិតជាចង់ដឹងណាស់ថាប្រុសម្នាក់ណា
ធ្វើបែបនេះដាក់កូនស្រីរបស់នាង អារម្មណ៍ជាម្តាយពេលដែរឃើញកូនបែបនេះគឺឈឺខ្លាំងណាស់ នាងអាចនឹងមិនខឹងស្អប់កូនរបស់ខ្លួនដែរខ្លាចទៅជាបែបនេះតែនាងខឹងស្អប់ប្រុសម្នាក់នោះទៅវិញទេ ដែរហ៊ានធ្វើបែបនេះដាក់
កូនរបស់នាង។
«គឺ...លោកពូ!!»
«...» សម្តីប៉ុន្មានម៉ាតធ្វើឱ្យនាងគាំងនិយាយអីមិនចេញ នាងមិននឹកស្មានថាទៅជាបែបនេះទេ
«អ្ហឹកៗ ម៉ាក់ កូនសូមទោស កូនពិតជាសូមទោសពិតមែន ម៉ាក់កុំខឹងស្អប់កូនអីណា! អ្ហឹក»
«ម៉ាក់ដឹងថាកូនស្រលាញ់ពូកូនណាស់ តែម៉ាក់មិនគិតទេថារវាងកូននឹងបងប្រុសក្លាចទៅជាបែបនេះទេ!!»
«អ្ហឹកៗ ម៉ាក់កុំប្រាប់រឿងនេះទៅលោកប៉ាបានទេ? ដឹងត្រឹមយើងពីនាក់បានហើយណាម៉ាក់!»
«កូនគិតថាលាក់បានយូប៉ុន្នា?យូៗទៅពោះរបស់កូនវានឹងធំទៅៗហើយ»
«ម៉ាក់បញ្ចូនកូនទៅប៉ារីសទៅ!!កូននឹងទៅសាងជីវិតថ្មីជាមួយកូនមួយនេះនៅទីនោះ!!»
«ម៉ាក់មិនឱ្យកូនទៅណាទាំងអស់!! ម៉ាក់នឹងមើលថែ
កូននឹងចៅរបស់ម៉ាក់នៅទីនេះ!!»
«អ្ហឹកៗ ម៉ាក់!!!»
«កុំបារម្មណ៍អី កូននៅមានម៉ាក់!! ម៉ាក់នឹងមិនឱ្យកូនមាន
អារម្មណ៍ថាឯកកាទេ!!»
«អ្ហឹកៗ»
«កូនត្រូវសម្រាក់នៅទីនេះ១អាទិត្យសិនដើម្បីឱ្យមាន
កម្លាំងហើយក៏ធូស្រាលខ្លះ!! ម៉ាក់ទៅផ្ទះឱ្យម៉ែដោះធ្វើអាហារបំប៉នឱ្យកូនណា!!»
«ចា៎!!!» និយាយហើយក៏ចាកចេញទៅដោយទុកឱ្យនាងតូចអង្គុយសម្លឹងមើលបង្អួចនៅខាងក្រៅជាមួយទឹកភ្នែកស្រក់ចុះមកមិនឈប់ ទឹកភ្នែកដែរស្រក់មកដោយគ្មានសម្លេងគឺវាឈឺណាស់។ ដៃតូចៗកម្រើកមកស្ទាបពោះដែរមានដុំសាច់មួយដុំនៅក្នុងនោះដែរជាដំណក់ឈាមនាងនឹង
ប្រុសម្នាក់នោះ នាងស្រលាញ់គេណាស់ ស្រលាញ់ស្ទើតែអាចប្តូរជីវិតកាពារគេទៅហើយតែមើលអ្វីដែរគរតបស្នងមកនាងវិញចុះ គឺមានតែពាក្យថាឈឺចាប់មួយប៉ុន្នោះ គេមិនដែរផ្តល់ក្តីសុខឱ្យនាងបន្តិចទេ មានតែទឹកភ្នែកមួយគត់។
#seokmin_🐻

លោកពូ complete✔️ Season IWhere stories live. Discover now