«. . .» ជេន សម្លឹងមើលទៅមុខរបស់គេដោយក្រសែភ្នែកស្រទន់ នាងពិតជាចង់ប្រាប់គេនៅអារម្មណ៍របស់នាងខ្លាំងណាស់ នាងចង់ឱ្យគេដឹងថានាងស្រលាញ់គេប៉ុន្នាហើយក៏ចង់ឱ្យគេស្រលាញ់នាងថ្នាក់ថ្នមនាងដូចគ្នា។
«ញាុំទៅ!!» ដៃក្រាស់ហុចចានបបរឱ្យទៅនាង រាង
តូចក៏ទទួលវាយកមកញាុំ ស៊ូក្រោកចេញទៅធ្វើការ
នៅលើតុកគេបន្ត... នាងតូចញាុំបន្តើសម្លឹងមើលគេបន្តើ ពេលខ្លះគ្រាន់តែមើលគេបែបនេះនាងក៏មានអារម្មណ៍ថាសប្បាយចិត្តនឹងមានក្តីសុខណាស់ទៅហើយ។
ជេន ដាក់ចានបបរដែរនាងញាុំអស់នៅលើតុកហើយក៏យកទឹកមួយកែវមកផឹក ស៊ូ ក្រលែកមកឃើញថានាងញាុំរួចហើយ គេក៏យកថ្នាំទៅឱ្យនាងលេប៖
«លេបថ្នាំ!!» រាងក្រាស់ហុចថ្នាំទៅឱ្យនាងតែនាងបែជា
បដិសេធមិនលេបភ្លាម
«អត់ទេ!! ខ្ញុំជាហើយ» នាង និយាយយកលេសដោយមិនចង់លេប ព្រោះនាងមិនចូលចិត្តលេបថ្នាំដោយសាវាល្វីង ម៉ាក់របស់នាងក៏មិនដែរបង្ខំឱ្យនាងលេបដូចគ្នា។
«ឱ្យលឿន!!» រាងក្រាស់ដាក់បញ្ចាឱ្យនាងតូចដាច់ខាតត្រូវតែលេប
«ទេ!! យ៉ាងណាក៏មិនលេបដែរ...ល្វីងសឹងស្លាប់ ពូលេបខ្លួនឯងទៅ!!» ជេន រុញដៃរបស់គេចេញដែរកាន់ថ្នាំហុចមកឱ្យនាងនោះ...ស៊ូ ក៏ចាប់ផ្តើមដាក់បង្គុយចុះនៅលើពូកហើយលោមុខទៅជិតនាងមុននឹងនិយាយដោយក្រសែភ្នែកគួឱ្យខ្លាច៖
«លេបតាមសម្រួល ឫឱ្យចាប់ បញ្ច្រក់តាមមាត់?»
«ឃោឃៅណាស់!!» ជេន ឡឺបែបនេះក៏ស្ទុះយកថ្នាំពីដៃរបស់គេមកលេបក្អឹកៗទាំងខឹង ចូលចិត្តបង្ខំ នឹងគម្រាមនាងណាស់ រាល់ថ្ងៃនឹង ពិតជាគួឱ្យស្អប់មែន
«ហឹស...យើងឱ្យឯងលេបថ្នាំមិនមែនលេបជីងចក់ទេ!!»
រាងក្រាស់ស្រដីហើយក៏ដើរទៅទាញកន្សែងពីក្នុងទូរួចចូលទៅក្នុងបន្ទប់ទឹកបាត់ នាងតូចគ្រាន់តែឃើញគេចូលទៅបន្ទប់ទឹកភ្លាមក៏ធ្វើកាយវីកាជាក្ដាបដៃដូចចង់ទៅដាលមុខគេយ៉ាងចឹង បើតាមចិត្តនាងខឹងនោះ។
«ហឹស!! មនុស្សស្អី កាចដូចខ្លា!! យើងឈឺបែបនេះហើយគួតែមើលថែនឹងថ្នាក់ថ្នមយើងតែមើលចុះស្តីឱ្យយើង
ម៉ាតៗដូចយើងនឹងកូនឆ្កែចឹង! បង្ខំធ្វើនេះធ្វើនោះ!» ជេន អង្គុយជេប្រទេចគេដោយសម្លេងតិចៗ ព្រោះខ្លាចគេឡឺ រួចចេញមកសំពងក្បាលរបស់នាង នាងតូចក៏ចាប់ផ្តើមផ្តេកខ្លួនគេងដោយល្វើយព្រោះតែជាតិថ្នាំ។ មួយសន្ទុះក្រោយស៊ូក៏ចេញមកវិញជាមួយកន្សែងឃ្លុំនឹងកន្សែងតូចមួយទុកជូតសក់ក្បាលដែរទទឹករបស់គេ...រាងក្រាស់ផ្លាស់សម្លៀក
បំពាក់រួចរាល់ក៏ឡើងទៅគេងជិតនាងតូចមុននឹងស្រដីតិចៗ៖
«ហេតុអីបានជាឯងធ្លាក់ទឹក? ឯងដឹងទេថាយើងបារម្ភពីឯងប៉ុនន្នា យើងភ័យណាស់ពេលដែរឡឺថាឯងធ្លាក់ទឹក!!»
ស៊ូ និយាយទៅកាន់នាងដោយក្តីបារម្ភគេពិតជាបារម្ភណាស់ពេលដែរឡឺថានាងធ្លាក់ទឹកនោះ ព្រោះបើនាងកើតអីនោះតើឱ្យគេធ្វើយ៉ាងម៉េច? រាងក្រាស់អោនទៅថើបបបូមាត់របស់នាងមួយខ្សឺតហើយក៏អោបនាងជាប់ទ្រូងមុននឹងបិទភ្នែកគេង។
Morning**
ពន្លឺព្រះអាទិត្យរះឡើងចាំងចូលមកក្នុងបន្ទប់វីអាយភី
ដែរមានកម្លោះក្រមុំមួយគូកំពុងគេងឱបគ្នាយ៉ាងស្អិតរមួតស្ទើតែខ្លាចជាខ្លួនតែមួយទៅហើយ។ ជេន បើកភ្នែកឡើងតិចៗងើយសម្លឹងមើលទៅបុរសដែរនាងស្រលាញ់ដែរកំពុងគេងជិតនាង
«ពេលគេងលក់បែបនេះ គួឱ្យស្រលាញ់ណាស់ មិនគួឱ្យខ្លាចទេ!!» នាងតូចនិយាយហើយក៏យកចង្អុលដៃទៅប៉ះនឹងច្រមុះរបស់គេថើៗដោយធ្លោយស្នាមញញឹមចេញមក.
«ធ្វើស្អី?» ស៊ូស្រាប់តែបើកភ្នែកឡើងហើយក៏ចាប់ដៃនាងជាប់
«អឺ...គ្មានអីទេ!» ជេន រហ័សដក់ដៃចេញពីគេ រួចបម្រុងនឹងក្រោកចេញទៅព្រោះតែមានអារម្មណ៍ថាអៀន តែគេក៏ចាប់នាងមកឱបជាប់ហើយក៏ថើបសក់ក្បាលនាងថ្នមៗមុននឹងសួរឡើង៖
«ហេតុអីបានជាឯងធ្លាក់ទឹក?»
«បើខ្ញុំប្រាប់ថាមីងខេលីអ្នកច្រានខ្ញុំ តើពូជឿទេ?» ជេន ក៏ធ្វើជានិយាយលចិត្តរបស់គេសាក់មើល នាងចង់ដឹងណាស់ថាគេជឿនាងឫមួយក៏អត់
«មិនជឿទេ!!» គេឆ្លើយយ៉ាងលឿនដោយមិនគិតអ្វីសោះ គេមិនជឿនោះទេថាខេលីច្រាននាងនោះ ព្រោះគេស្គាល់ចរឹកនាងច្បាស់ ទោះនាងសម្តីអាក្រក់ហើយមិនចូលចិត្តជេនក៏ដោយ តែនាងគ្មានផ្លូវធ្វើរឿងបែបនេះទេ នាងគ្មានថ្ងៃលើកដៃសម្លាប់មនុស្សនោះទេ។
«ខ្ញុំសុំទៅងូតទឹកសិនហើយ!!» រាងតូចស្រាប់តែប្រែទឹកមុខទៅជាស្មើភ្លាមៗរួចក៏ចាប់បេះដៃរបស់គេចេញពីចង្កេះនាងហើយក្រោកចេញទៅទាំងអារម្មណ៍អាកអន់ចិត្ត...
«ខេលីច្រានឯងមែនហេ៎?»
«ស្រេចតែពូគិត!!» ជេន និយាយហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់
ស៊ូ នៅមិនស្ងៀមក៏ក្រោកទៅទាញខោអាវមកប្តូរហើយដើរចេញទៅខាងក្រៅយ៉ាងប្រញាប់ប្រញាល។
ចំណែក ជេន បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចក៏ចេញមកវិញហើយមិនឃើញ ស៊ូ នៅក្នុងបន្ទប់ នាងក៏ឆ្ងល់ដែរថាគេបាត់ទៅណា នាងតូចមិនគិតច្រើនក៏ស្លៀកពាក់រួចចេញទៅខាងក្រៅរកអីញាុំព្រោះនាងឃ្លានខ្លាំងណាស់ កាលពីយប់មិញនាងញាុំត្រឹមបបរទើបធ្វើឱ្យនាងឆាប់
ឃ្លានយ៉ាងនេះ។
To be continued
![](https://img.wattpad.com/cover/244935945-288-k115361.jpg)
YOU ARE READING
លោកពូ complete✔️ Season I
RomanceKim Jisoo / Kim Jennie Trailer «លោកពូ» Soo «រឿងរវាងពួកយើងវាខណ្ឌចែកដាច់រវាងពាក្យថាពូនឹងក្មួយ...ដូច្នេះវាមិនអាចទៅរួចនោះទេ» Jen«ខ្ញុំមិនជឿថាពូមិនស្រលាញ់ខ្ញុំទេ...» ទោះបីមានចិត្តលើគ្នាស្រលាញ់គ្នាយ៉ាងណាក៏ដោយក៏មិនអាចនៅជាមួយគ្នាកាន់ដៃគ្នាដើរទៅមុខបានដែរ ព្...