ភាគ១២ លោកពូ

1K 42 5
                                    

_ថ្ងៃថ្មី_
  ព្រឹកនេះJenបានទទួលទូរស័ព្ទពីMarkដែរជាមិត្តនាងពេលនៅកាណាដាគេបានខលមកប្រាប់នាងថាព្រឹកនេះគេមកដល់កូរ៉េដើម្បីចូលរួមកម្មវីធីជប់លៀងជំនួសប៉ារបស់គេហើយJenក៏បានទៅទទួលគេនៅប្រលានយន្តហោះ។
Sooចុះមកខាងក្រោមអង្គុយចាំក្មួយស្រីរបស់គេនៅតុកបាយ។ «ម៉ែដោះ!!»
«ចា៎ា! អ្នកប្រុស!»
«ហេតុអីJenនៅមិនទាន់ចុះមកញាុំបាយទៀត?»
«អរ! ខ្ញុំភ្លេចប្រាប់អ្នកប្រុសទៅថា អ្នកនាងតូចបានចេញទៅក្រៅតាំងពីព្រឹកមកម្លេះ!»
«នាងទៅណា?»
«ខ្ញុំមិនដឹងដូចគ្នា!»
«ហឹម! រៀបចំទុកវិញទៅខ្ញុំទៅធ្វើការសិនហើយ!» រាងក្រាស់និយាយសម្លេងមាំហើយក៏ចេញទៅធ្វើការបាត់ដោយមិនញាុំអាហារពេលព្រឹក។ គេប្រហែលជាលេបមិនចូលនោះទេ ព្រោះក្នុងខ្លួនពេលនេះកំពុងគិតពីក្មួយស្រីរបស់ខ្លួនដែរចេញទៅណាមកណាមិនប្រាប់គេមួយម៉ាត។
«ចា៎ា!» ម៉ែដោះនិយាយហើយក៏រៀបចំអាហារនៅលើតុកនោះទុកវិញយ៉ាងរៀបរយ។
_Airport/ប្រលានយន្តហោះ_
«Jen!!!» សម្លេងនៅពីក្រោយខ្នងនាងតូចJenបន្លឺឡើងធ្វើឱ្យអ្នកដែរឈរចាំបង្វែខ្លួនទៅរកម្ចាស់សម្លេង។ រាងខ្ពស់ស្រឡះក្នុងឈុតសាមញ្ញតែមើលទៅនៅតែសង្ហារ។
Jen «យ៉ាងម៉េច ហត់ដែរទេ?»
Mark «មិនអីទេ! គ្រាន់តែល្វើយបន្តិចប៉ុន្នោះ!!»
Jen «ត្រូវហើយ ឯងមិនបានប្រាប់យើងទេថាហេតុអីឯងមកកូរ៉េ»
Mark «គឺលោកប៉ាបញ្ចូនយើងឱ្យមកមើលក្រុមហ៊ុននៅទីនេះ ហើយថ្ងៃស្អែកក៏មានពីធីជប់លៀងនៅលើកាប៉ាល់ទៀតផង»
Jen «វ៉ាវ!!! នៅលើកាប៉ាល់ហ្អេ៎?»
Mark «អឺ...យ៉ាងម៉េច?»
Jen «យើង...សុំទៅដែរបានទេ?»
Mark «ទៅក្នុងនាមជាស្អី?»
Jen «គឺទៅក្នុងនាមជាភ្ញៀវទេសចរណ៍ទៅយ៉ាងម៉េចដែ?»
Mark «ទៅធ្វើការមិនមែនដើរលេង!»
Jen «aww! ចិត្តអាក្រក់ណាស់អាមាំងនេះ!»
Mark «ម៉ាក មិនមែន មាំង ឯងហៅឈ្មោះយើងស្រួលបួលមើល!»
Jen «ហុឺយ!!»
Mark «ឥឡូវចេះចុះ ឯងទៅធ្វើជាដៃគូបន្តើររបស់យើងទៅយ៉ាងម៉េចដែរ?»
Jen «អឺ ល្អណាស់ យ៉ាងម៉េចក៏បានដែរឱ្យតែបានទៅ យើងចង់ឃើញសមុទ្រ!»
Mark «ល្អ! សម្រេចចឹងចុះ!»
_______
_ល្ងាចថ្ងៃដដែរ_
Jenបានត្រឡប់មកផ្ទះវិញបន្ទាប់ពីដើរលេងជាមួយMark អស់ជាងមួយថ្ងៃ នាងនឹងគេបាននាំគ្នាទៅញាុំបាយ
មើលគុន លេងហ្គេម ជិះកន្ត្រក់ ហើយក៏ទៅសួនផ្កាទៀតផង ថ្ងៃនេះJenនាងសប្បាយចិត្តណាស់ញញឹមបិទ
មាត់មិនជិតទេ។
នាងតូចឈានជើងចូលក្នុងផ្ទះជាមួយស្នាមញញឹមពព្រាយមុននឹងបម្រុងឡើងទៅខាងលើតែក៏ត្រូវទុចដំណើរ
ដោយសម្តីរបស់អ្នកម្ខាងទៀត។ «ទើបមកពីណា?» Sooដែរទើបតែមកពីធ្វើការក៏ដើរចូលមកក្នុងផ្ទះហើយឃើញអ្នកដែរគេចង់ឃើញល្មម តាំងពីព្រឹកមកគេមិនទាន់បានឃើញ
មុខនាងទេ គេក៏ចោទសំណួរទៅលើនាងភ្លាម។
«មកពីខាងក្រៅ!!បើអស់អីហើយ ខ្ញុំសុំទៅគេងសិនហើយ!!» នាងតូចងាកមកតបជាមួយនឹងគេដោយទឹកមុខរាបស្មើ
«ឈប់!!» រាងក្រាស់ដាក់បញ្ចាឱ្យនាងតូចឈប់ដំណើរឡើងទៅខាងលើមុននឹងដើរមកឈរទល់មុខនាង
«ឯងទៅក្រៅតាំងពីព្រឹក ទើបតែមកវិញ! ឯងទៅក្រៅ
ធ្វើអី?» គេចោទសំណួរទៅរកនាងដោយអារម្មចង់ដឹងចម្លើយស្ទើស្ទះខ្យល់
«ខ្ញុំទៅទទួលMarkពីប្រលានយន្តហោះ!» Jenនិយាយហើយក៏បម្រុងនឹងដើរគេចឡើងទៅខាងលើវិញតែក៏ត្រូវដៃក្រាស់ចាប់កំភួនដៃនាងជាប់
«អ្នកណាបង្រៀនឯងឱ្យដើរចេញពេលកំពុងនិយាយជា
មួយមនុស្សចាស់បែបនេះ?»
«ពូយ៉ាងម៉េចនឹង?» រាងតូចជ្រួញចិញ្ចើមចូលគ្នា នាងមិនយល់ថាហេតុអីនៅសុខៗមកសួរដេញដោនាងបែបនេះ ទាំងដែរនាងទៅណាមកណាវាជារឿងរបស់នាង។
«ប្រាប់មកអាម្នាក់នោះនាំឯងទៅណាខ្លះ?»
«ហេតុអីហៅMarkបែបនេះ?គេក៏មានឈ្មោះ!គេជាមិត្តរបស់ខ្ញុំ!»
«កុំប្តូររឿង!និយាយមក» រាងក្រាស់ចាប់ផ្តើមច្របាច់នាងដោយមានអារម្មថាខឹងនឹងអន្ទះសាចង់ឡឺចម្លើយរបស់នាង។
«លែង!...អ្ហឹកៗ» Jenចាប់ផ្តើមសម្រក់ទឹកភ្នែកដោយសាកាឈឺចាប់នៅលើដៃរបស់នាង គេច្របាច់ដៃនាងស្ទើតែបាក់ឆ្អឹងទៅហើយ។ (ដៃតូចៗផង🙁)
«ពូ...ពូសូមទោស!» Sooក៏ប្រលែងដៃនាងឱ្យមានសិរីភាពវិញមុននឹងនិយាយសូមទោសដោយដឹងកំហុស គេមិនគួធ្វើឱ្យនាងឈឺបែបនេះទេគ្រាន់តែរឿងតិចតួចប៉ុន្នឹង នេះគេកើតស្អី។
«ខ្ញុំមិនចង់និយាយជាមួយពូទេ!» នាងតូចបន្ទាប់ពីគេលែងដៃហើយក៏ប្រញាប់រត់ឡើងទៅខាងលើដោយទឹកភ្នែកជោគថ្ពាល់។
«Jen!!!» រាងក្រាស់ស្រែកហៅនាងពីក្រោយដោយ
អារម្មខុសហើយក៏ចង់ឱ្យនាងស្តាប់ហេតុផលគេសិនដែរ
មុននឹងដើរចេញទៅ។ «បែបនេះក៏ល្អហើយ! ឯងស្អប់ពូកាន់តែខ្លាំងពូកាន់តែសប្បាយចិត្ត!» មាត់និយាយខុសពីចិត្ត
ចរឹករបស់គេបែបនេះចូលចិត្តលាក់អារម្ម នាងស្អប់គេកាន់តែខ្លាំងគេនឹងសប្បាយចិត្តដែរនាងមិនមកជ្រុលខ្លួនជាមួយគេជាងនេះ គេដឹងខ្លួនថាខុស តែគេក៏មិនដឹងថាត្រូវធ្វើបែបណាដូចគ្នា ទទួលខុសត្រូវលើនាងដោយការៀបការហ្អេ៎?គេជាអ្នកណា គេជាមនុស្សមានមុខមាត់ម្នាក់នៅក្នុងសង្គមសបថ្ងៃនេះមនុស្សគ្រប់គ្នាកោតសសើរគោរពគេណាស់។បើគេធ្វើបែបនេះអ្វីៗដែរគេខំសាងអស់ជិតកន្លះជីវិតនេះនឹងរលាយអស់មួយពព្រិចភ្នែកមិនខានទេ។
(ខ្លាចបាត់បងកិតិ្តយសណាស់មែនទេ?ខ្លាចមនុស្សក្នុងសង្គមមើលងាយសើចចម្អក់ហ្អេ៎? សង្ឃឹមថានឹងមិន
ស្តាយក្រោយចំពោះកាសម្រេចចិត្តមួយនេះចុះ!!)
______
To be continued

លោកពូ complete✔️ Season IWhere stories live. Discover now