លោកពូ(២៩)

943 34 6
                                    

*Skip~~*
មិនយូប៉ុន្មាន ជេន នឹង ម៉ាក បានមកដល់កាណាដាដែរជាស្រុកកំណើតរបស់ជេន នាងតូចបស់ជំហ៊ានមួយៗចុះពីលើយន្តហោះជាន់នៅលើទឹកដីកំណើតរបស់ខ្លួន យូគួសមដែរហើយដែរនាងបានចាក់ចេញពីទីនេះទៅប្រទេសកូរ៉េ នាងសម្រេចចិត្តកុហកប៉ាកម៉ាក់របស់ខ្លួនដើម្បីទៅរកមនុស្សដែរខ្លួនស្រលាញ់ តែចុងក្រោយនាងបានអ្វីមកវិញទៅក្រៅពីកាឈឺចាប់...
«ជេន!!» រាងខ្ពស់ស្រឡះចុះមកជាមួយនឹងវ៉ាលីនឹងសម្ភារះខ្លះជាប់នឹងដៃមុននឹងក្រលែកទៅនិយាយជាមួយនាងតូច.
«ហឹម?»
«ទៅរកអីញាុំសិនហើយចាំទៅផ្ទះយ៉ាងម៉េចដែរ?ឯងឃ្លានទេ?» ម៉ាកនិយាយផ្តល់យោបលទៅនាងតូចព្រោះឃើញថានាងស្លេកស្លាំងណាស់ប្រហែលជាឃ្លានហើយ ណាមួយធ្វើដំណើរលើយន្តហោះនេះអស់ពេលជិតមួយថ្ងៃទៅហើយ.
«យើងថាទៅផ្ទះតែម្តងទៅ!!» ជេន និយាយសម្លេងស្រាលដូចជាគ្មានកម្លាំងនឹងនិយាយយ៉ាងចឹង នាងមិនចង់ទៅណាទៀតនោះទេ ព្រោះនាងមានអារម្មណ៌ថាហត់ហើយក៏ល្វើយណាស់ដែរ សុខចិត្តទៅញាុំបាយផ្ទះល្អជាង.
«ហឹម...អូខេ!!» និយាយចប់ពួកគេក៏នាំគ្នាឡើងឡានដែរជំនិតរបស់រាងក្រាស់មកទទួលចេញទៅវីឡារបស់នាងតូចជេនដែរនៅចំកណ្តាលក្រុង។

ឡានម៉ាកAWMសារីចុងក្រោយគេបង្អស់ឈប់នៅមុុខវីឡាដល់ធំស្កឹមស្កៃដែរម្ចាស់វីឡាជាអ្នកជំនួញវ័យចំណាស់ដែរមានកូនពីនាក់នឹងប្រពន្ធដល់ស្រស់ផូផង់ម្នាក់។ រាងតូចច្រឡឹងចុះពីលើឡានរួចក៏សម្លឹងមើលវីឡាដែរជាផ្ទះដែរនាងរស់នៅតាំងពីតូចមកម្លេះ

«តោះ! ចូលទៅ» រាងក្រាស់ចុះពីលើឡានហើយចាប់ដៃនាងតូចដើរចូលទៅខាងក្នុងផ្ទះជាមួយនឹងស្នាមញញឹមពព្រាយ
«ហឹម!!»
«អ្នកនាងតូច!!!» អ្នកបម្រើស្រីម្នាក់ដែរកំពុងឈរជូតគ្រឿងសង្ហារឹមនៅក្នុងផ្ទះនិយាយទាំងភ្លាត់មាត់ឡើងព្រោះបានឃើញអ្នកនាងតូចរបស់គេត្រឡប់មកវិញ
«កូនជេន!!» ស្រីស្រស់ដែរមាននាមជាម្តាយកំពុងអង្គុយចាក់កម្រង់ផ្កានៅលើសាឡុងក្រលែកនៅឃើញអ្នកដែរជាកូនស្រីដើរចូលមកក៏និយាយទាំងភ្ញាក់ផ្អើល។
«នេះត្រឡប់មកវិញមិនប្រាប់ម៉ាក់មួយម៉ាត់សោះចឹង!»
«គឺកូនមិនចង់រំខានកាងាររបស់ម៉ាក់ ណាមួយកូនក៏មកជាមួយម៉ាកដែរ!!» ត្រូវហើយនាងមិនចង់រំខានអ្នកណាទៀតទេ ព្រោះពេលនេះនាងធំហើយ អាចធ្វើជាម្ចាស់កាខ្លួនឯងបានហើយ
«តែយ៉ាងហោចក៏កូនគួតែខលប្រាប់ម៉ាក់មួយម៉ាតដែរ!!ម៉ាក់នឹងបានត្រៀមទុកមុន!!» អ្នកជាម្តាយក៏តបទៅវិញដោយអារម្មណ៌អាកអន់ចិត្តព្រោញបើកូនរបស់នាងប្រាប់មុន នាងនឹងបានត្រៀមកាស្វាគម៍យ៉ាងល្អ
«កូនសូមទោស!!»
«មិនអីទេៗ! ហើយនេះក្មួយម៉ាកនឹងកូនញាុំអីហើយនៅ!?»
«នៅទេអ្នកមីង ជេនក៏ដូចគ្នា!»
«អ៎៎! ចឹងចាំមីងឱ្យអ្នកបម្រើរទៅធ្វើម្ហូបសិន! ក្មួយចាំញាុំជាមួយគ្នានៅទីនេះហើយ!»
«បាទ! អ្នកមីង»
«លោកប៉ានឹងបងប្រុសមិនទាន់មកពីធ្វើកាទៀតហេ៎៎!?»
«នៅទេ! ប្រហែលតិចទៀតមកដល់ហើយ!»

លោកពូ complete✔️ Season IWhere stories live. Discover now