ព្រឹកនៃថ្ងៃថ្មីមកដល់ ព្រះអាទិត្យក៏ចាប់ផ្តើមរះឡើងនៅលើមេឃដល់ធំល្វឹងល្វើយ... រាងតូចបើកភ្នែកឡើងសន្សឹមៗសម្លឹងមើលទៅជុំវិញបន្ទប់ក៏មិនឃើញលោកពូរបស់នាង។
ទឹកភ្នែកក៏ហូស្រក់ចុះមកដោយមិនដឹងខ្លួន រាងតូចប្រញាប់យកដៃទៅជូតទឹកភ្នែកចេញភ្លាមព្រោះនាងបានឡឺសម្លេងបើកទ្វាបន្លឺឡើង។
«ម៉ាក់?»
«កូនភ្ញាក់ហើយហេ៎?ម៉ាក់បានយកផ្លែឈើដែរពូរបស់កូនទិញវាយកមកឱ្យកូនណា!!» ឆេ ដើរចូលមកជាមួយនឹងថង់ផ្លែឈើជាច្រើននឹងអាហារបំប៉នសុខភាពមិនចេះតិច របស់អស់នេះគឺ ស៊ូ ជាអ្នកទៅផ្សារទិញដោយខ្លួនឯងទាំងអស់ ធម្មតាគេមិនដែរដើរទិញរបស់អស់នេះទេ តែគេធ្វើនេះក៏ព្រោះតែចង់ឱ្យ ជេន បានញាុំរបស់ដែរគេទិញឱ្យ
«ចុះគាត់ទៅណាហើយ?» រាងតូចធ្វើជាសួរនាំទាំងដែរនាងដឹងរួចហើយថាគេទៅណា ព្រោះគេបានប្រាប់នាងតាំងពីយប់មិញម្លេះ។
«អឺ...ជេន!!»
«មិនអីទេ! កូនដឹងហើយ!! ម៉ាក់យកផ្លែឈើអស់នេះទៅបស់ចោលទៅ ខ្ញុំមិនឃ្លានទេ» ជេន និយាយហើយក៏បែមុខចេញទៅម្ខាង នាងអន់ចិត្តនឹងប្រុសម្នាក់នោះណាស់ តែមិនដឹងត្រូវធ្វើយ៉ាងម៉េចនោះទេ
«ជេន!!!កូននិយាយនេះហួសហេតុពេកហើយ!!» អ្នកជាម្តាយពេលឡឺសម្តីកូនស្រីនិយាយដោយមិមចេះគិតបែបនេះក៏បន្លឺសម្លេងរាងខ្លាំងដាក់នាងបន្តិច
«ពិននឹងវាមិនហួសហេតុទេ!! ចុះដែរម្ចាស់ផ្លែឈើនេះទុកខ្ញុំចោលទៅធ្វើកាងាររបស់គេនោះ វាមិនហួសហេតុទេហេ៎?» ជេន និយាយបក់មកវិញទាំងទ្រូងអួលណែន នាងចង់ឱ្យគេមើលថែនាងពេលដែរនាងឈឺមិនមែនឱ្យគេទុកនាងនឹងកូនចោលបែបនេះទេ ប្រហែលគេមិនស្រលាញ់នាងទេ។
«ម៉ាក់យល់អារម្មណ៍របស់កូន តែពេលនេះកូនត្រូវមើលថែសុខភាពឱ្យឆាប់ជាសះស្បើយសិន!!» ឆេ ព្យាយាមនិយាយពន្យល់កូនស្រី នាងមិនមែនមិនយល់អារម្មណ៍កូនរបស់នាងនោះទេ នាងយល់ ហើយនាងក៏ធ្លាប់ជួបរឿងបែបនេះដូចគ្នា ទើបនាងព្យាយាមលួងលោមផ្តល់កម្លាំងចិត្ត។
«...» រាងតូចស្ងៀមមិនមាត់អ្វីទាំងអស់
«ទោះកូនមិនឃ្លានឫមិនចង់ញាុំតែអ្នកដែរនៅក្នុងពោះនោះគេឃ្លាន!! បើកូនមិនចង់ធ្វើបាបកូនខ្លួនឯងទេ គួតែឈប់ចចេះរឹងរួសខ្លះទៅ!!» ឆេ អត់មិនបាននឹងស្តីបន្តោសកូនស្រីដល់រឹងរួសមួយនេះ នាងតែងតែបន្តោយកូនម្នាក់នេះគ្រប់យ៉ាងទើបចារឹករបស់នាងរឹងរួសបែបនេះ។
«កូនសូមទោស!!» ពេលដែរឡឺម្តាយរបស់ខ្លួននិយាយបែបនេះនាងតូចក៏ដឹងថាខ្លួនខុស នាងមិនគួរនិយាយ
បែបនេះហើយក៏មិនគួធ្វើបែបនេះដូចគ្នា នាងស្រលាញ់
កូននៅក្នុងពោះនេះខ្លាំងណាស់ ហើយក៏ស្រលាញ់ប៉ារបស់គេខ្លាំងដូចគ្នា។
«ហុឺយ!!!»
«ម៉ាក់សូមទោសណា ម៉ាក់មិនគួបង្អត់អាហារកូនបែបនេះទេ!!» ជេន យកដៃទៅស្ទាបអង្អែលពោះរបស់នាងថ្នមៗ
«ពូរបស់កូនទៅមិនយូទេ ប្រហែល៤ទៅ៥ថ្ងៃក៏ត្រឡប់មកវិញហើយ!!»
«ម៉ាក់ឈប់និយាយពីគេទៀតទៅ!!ខ្ញុំមិនចង់ស្តាប់»
ជេន និយាយបន្តើញាុំផ្លែឈើបន្តើ នាងមិនចង់ឡឺពីប្រុសម្នាក់នោះទេ ហើយក៏មិនចង់ឱ្យគេមករវីរវល់នឹងនាងដូចគ្នា
«ឆាប់ញាុំទៅម៉ាក់ទៅទិញរបស់ខ្លះៗទុកឱ្យកូនពេលចេញពីមន្ទីពេទ្យ!!»
«ចា៎!!» ស្រដីចប់ ឆេ ក៏ចេញទៅផ្សារដើម្បីទិញរបស់ប្រើប្រាស់ខ្លះៗទុកឱ្យកូននឹងចៅរបស់នាង។
#In call *
"អាឡូ!!"
Li "កូនជេន យ៉ាងម៉េចហើយ?"
Chae "ធូស្រាលខ្លះហើយព្រោះបានញាុំផ្លែឈើនឹង
ដាក់សេរ៉ូមបានច្រើន បន្តិចទៀតក៏ជាហើយគ្រាន់តែថានៅខ្សោយបន្តិច!!"
Li "បងធូចិត្តខ្លះហើយ! អូនក៏ដូចគ្នា មើលថែសុខភាពផង!!"
Chae "អូនមិនអីទេ!! និយាយចឹង បងប្រុសនៅជិតបងហេ៎?"
Li "អឹម កំពុងអង្គុយគិតពីអី បងក៏មិនដែ!! បានហើយចឹង!"
Li និយាយពីរាងក្រាស់ដែរអង្គុយជិតគេសម្លឹងទៅខាងក្រៅបង្អួច ទឹកមុខរបស់គេបញ្ចាក់ច្បាស់ណាស់ថាកំពុងគិតពីរឿងអ្វីមួយ
Chae "អឹម!!"
ទូរស័ព្ទត្រូវបានកាត់ផ្តាច់
«យ៉ាងម៉េចហើយ?»
«ជេនបានធូខ្លះហើយ!!គ្រាន់តែនៅខ្សោយកម្លាំងបន្តិច»
«ឯងថាឱ្យយើងមកទីនេះជួយមើលកូនស្រីរបស់ឯងតែឯងមិនបានប្រាប់យើងទេថាឯងមានកាងាររបស់យើងនៅទីនេះដែរ!!»
«ខ្ញុំភ្លេចប្រាប់!!»
«អាចំកួតនេះ!!»
«បានហើយ!! ឈប់និយាយទៅ»
To be continued#seokmin
YOU ARE READING
លោកពូ complete✔️ Season I
RomanceKim Jisoo / Kim Jennie Trailer «លោកពូ» Soo «រឿងរវាងពួកយើងវាខណ្ឌចែកដាច់រវាងពាក្យថាពូនឹងក្មួយ...ដូច្នេះវាមិនអាចទៅរួចនោះទេ» Jen«ខ្ញុំមិនជឿថាពូមិនស្រលាញ់ខ្ញុំទេ...» ទោះបីមានចិត្តលើគ្នាស្រលាញ់គ្នាយ៉ាងណាក៏ដោយក៏មិនអាចនៅជាមួយគ្នាកាន់ដៃគ្នាដើរទៅមុខបានដែរ ព្...