part 08 " ឯងគ្មានផ្លូវដែលក្បត់ខ្ញុំបានទេ"

1.4K 105 0
                                    

" វាយូរណាស់មកហើយឯងនៅគិតពីវាទៀតមែនទេ ឯងចិត្តអាក្រក់ ព្រោះឯងមិនដែលលើកលែងទោសឲ្យយើង និង hanna ទេមែនទេ" Bam  និយាយប្រកបដោយភាពប្រាកដចិត្ត និងស្មោះត្រង់ចង់សើចនិងអតីតមិត្ដភិក្ត ដែលចូលចិត្តយកអតីតកាលមកនៅជាមួយនិងខ្លួន ។
 
" មែនហើយ វាយូរធ្វើឲ្យយើងឆ្អែតខ្លាំងទៀតផង ឯងមិនចេះខ្មាស់គេទេមែនទេ ដែលចង់បានការសុំអភ័យទោសពីយើងនិង "

  " យើងពិតជាសុំទោសពិតមែន តែយើងក៏មិនអាចស្តាយក្រោយបានដែរ នៅពេលដែលយើងបានរៀបការជាមួយនិងhanna នោះព្រោះតែយើងនិងនាងគឺស្រលាញ់គ្នាហើយក៏ដើរចូលរោងការជាមួយគ្នា "Bam អោនមិខចុះនិយាយឡើងទាំងបៀមការឈឺចាប់ ។

  " បើស្រលាញ់គ្នា មិចក៏ឯងចាំបាច់ឲ្យអតីតសង្សារយើងស្លាប់ ហាស់និយាយមក " jungkook សម្លឹងមើលមុខភ្ញៀវដែលមិនបានអញ្ជើញដោយអារម្មណ៍ ខឹងឆួល ។

  " អឹ.. jungkook មេដោះបានប្រាប់ថាលោកនិងភ្ញៀវគឺអាចទៅទទួលទានអាហារជាមួយគ្នាណា " Jimin ដើរចូលមកបន្ទប់ទទួលភ្ញៀវ តែសម្លេងស្រទន់នេះបានធ្វើឲ្យ អតីតមិត្តភក្តិរបស់ jungkook ងាកមើលភ្លាមនេះក្មេងម្នាក់នេះគេបានជួប បីបួនថ្ងៃមុន ។

" ឯងរៀបចំឲ្យដូចរាល់ដងទៅ ហើយភ្ញៀវមិនបានអញ្ជើញនេះ តិចទៀតគេនិងទៅវិញហើយ  " jungkook ចាប់ផ្តើមកកើតឡើងនៅអារម្មណ៍មួម៉ៅភ្លាម ពេលឃើញអតីតមិត្តភក្តិសម្លឹងមើលមនុស្សរបស់គេមិនឈប់ ។

" បាទ " jimin ងក់ក្បាលហើយភ្នែកដៀងមើលមនុស្សប្រុសម្នាក់នោះទាំងអារម្មណ៍ របស់គេគឺដូចជាធ្លាប់ជួបនៅកន្លែងណាមក ។

" កូនក្មេង យើងធ្លាប់ជួបគ្នាម្តងតើមែនទេ " Bam ញញឹមរាក់ទាក់ភ្លាម ព្រោះតែអារម្មណ៍សោកសៅអម្បាញ់មិញនេះត្រូវបានរំសាយចោល នៅពេលឃើញកូនក្មេង មួយនេះបានឈរនៅនិងមុខខ្លួន ។

" អ៎រ លោកសួរស្តី ចៃដន្យខ្លាំងណាស់" Jimin ញញឹមស្រាលៗទៅវិញ ធ្វើមើលដូចជាអ្នកស្គាល់គ្នារាប់ឆ្នាំអ៊ីចឹង ។

" នេះចង់មានន័យថាមិចនឹង? " Jungkook ជ្រួញចិញ្ចើមភ្លាម អារម្មណ៍មិនពេញចិត្តនិងរូបភាពបែបនេះវាពិតជាសិទ្ធស្នាលនិងគ្នាពេក ហើយពួកគេទាំងពីស្គាល់គ្នាតាំងពីរពេលណា ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now