ក្រាក...!!
Jungkookបើកទ្វារដើរចូលមកពិនិត្យ បន្ទប់របស់ Jimin ភ្លាមតែមិនបានឃើញមានអ្វីខុសប្លែកនោះទេ សម្លៀកបំពាក់អ្វីនៅទាំងអស់ តែគេក៏មានភាពជឿជាក់ណាស់ ថា sohi មានគំនិតច្បាស់ដែលធ្វើឲ្យ Jimin រត់បាន ។ Jimin ស្រលាញ់គេខ្លាំងណាស់ តែហេតុអ្វីដែលចង់រត់ពីគេ ទាំងនៅស្រលាញ់ វាពិតជាការពិតមិនប្រកែក ។
" អូនហ៎ា យប់មិញយើងនិយាយគ្នាផ្អែមល្ហែមសោះ ថ្ងៃឡើងអូនរត់ចោលបងមែនទេ អូនបោះបង់អូនហើយមែនទេ" jungkook អង្គុយនៅលើគ្រែហើយ ក៏លើកយកខ្នើយគេងរបស់ Jimin មកថើបស្ទាបអង្អែលទាំងស្រក់ទឹកភ្នែក ព្រោះគេពិតជាបាត់បង់ក៏ស្រលាញ់ម្តងទៀតហើយ ។
" អូននិយាយថាស្រលាញ់បង តែអូនក៏រត់ចោលបង បែបមែនទេ ហ្ហឹកៗ..." Jungkook និយាយទាំងទឹកភ្នែកហូរមកភ្លាម គេពិតជាទទួលយកមិនបានទេ បេះដូងរបស់គេត្រូវបានបាត់បង់ម្តងទៀត បើអត់ពី Jimin ទៅគ្រប់យ៉ាងនិងខ្មៅងងឹតម្តងទៀតហើយ ។
Jungkook អង្គុយស្រក់ទឹកភ្នែកមិនដាច់ រហូតដល់ នឹងបើកទ្វារចូលមកនិយាយភ្លាម ដា sohi នាងដឹងខ្លួនហើយ ។
" ល្អ វាយនាងកុំឲ្យសន្លប់ទៅវិញឲ្យសោះ "
" សុខសប្បាយទេ នាងគូរដណ្តឹង " jungkookប្រើសម្លេងកាចៗភ្លាម ដល់ថ្នាក់ sohi នាងគ្រវីក្បាលដោយភាពភ័យខ្លាច ចិត្តរបស់នាងលេងត្រូវការ jungkookទៀតហើយ នាយមិនមែនជាប្រុសក្នុងក្តីស្រមៃទៀតដែរ ។
" បើលោកហ៊ានចូលមកខ្ញុំនិងផ្តឹងលោកយាយ ជាមិនខានទេ " sohi នាងរហ័សស្រែកបញ្ឈប់ភ្លាម ដល់ថ្នាក់គេចាប់ចងដៃជាប់ អារម្មណ៍ភ័យខ្លាចកាន់តែខ្ពស់ ។
" នាងយកយាយខ្ញុំមកគម្រាមមែនទេ គិតថាខ្ញុំខ្លាចហ៎េ យាយខ្ញុំជាខ្មោចទៀត ក៏ខ្ញុំមិនព្រឺដែរ បើនាងមិនចង់ងាប់ ឆាប់និយាយមកថា Jimin បាត់ខ្លួនទៅណា "
" ខ្ញុំមិនដឹងទេ ខ្ញុំពិតជានិយាយមែន "
" កុហក ឆាប់វាយនាងទៀតទៅ " jungkookស្រែកបញ្ជាកូនចៅភ្លាម ដល់ថ្នាក់ sohi នាងស្រែកបញ្ឈប់ក៏គ្មានអ្នកណាខ្វល់ដែរ ។
" អត់ទេ លេងខ្ញុំទៅ ឈប់វាយទៅ ខ្ញុំខ្លាចហើយ...អាយ..អត់ទេ..."
" នាងនិយាយក៏អត់ ឆាប់ប្រាប់មក " jungkook ដើរមកជិតហើយ ចាប់ច្របាច់កម្តងទៀត មុននិងសង្កត់ខ្លាំងៗ ។
" ខឹកៗ...ខ្ញុំព្រមប្រាប់ហើយ...ខឹកៗ..ខ្ញុំប្រាប់ហើយ ..." Sohi តបទាំងទ្រាំលេងបាន ព្រោះតែ jungkook និងសម្លាប់នាងមែនទេ ។ ដោយ jungkook លឺហើយក៏រហ័សប្រលែងដៃចេញពីក នាងភ្លាម ។
" ឆាប់ប្រាប់ឲ្យអស់ភ្លាម មកបើនាងលាក់ខ្ញុំព្រួយថានាងមិនសល់ក្បាលទៅស្រុកវិញទេ "
" នៅពេលគេនិយាយជាមួយ លោកយាយរួចរាល់ គេក៏រត់ចេញពីទីនេះទៅ "
" លោកយាយទាក់ទងស្អីទៅ ហើយគាត់និយាយស្អីទៅ បានជា Jimin សុខចិត្តរតចេញទៅបែបនេះ នាងនិយាយឲ្យអស់មក "
" លោកយាយមិនចង់ឲ្យគេ រស់នៅជាមួយនិងលោកទេ ទើបគាត់និយាយអង្វរឲ្យគេចាកចេញ "
" ចរឹករបស់ Jimin គាត់មិនទាន់ស្គាល់ច្បាស់ទេ ហើយគាត់និយាយដេញក្បាលចេញបែបនេះ ណាមើលទៅដូចដឹងច្បាស់ណាស់ នេះនាងចាក់ចុចគាត់មែនទេ "
" ខ្ញុំ..ខ្ញុំ និយាយតាមការមើលឃើញទេលោក..."
" នាងកុំមកធ្វើជាមើលឃើញចរឹករបស់ Jimin ពេក ព្រោះចរឹកនាងប្រៀបមិនបាននិងចរឹក របស់ Jimin ផង " jungkook រហ័សប្រើពាក្យមើលងាយភ្លាម ព្រោះតែគេមិនចង់ប្រើកំហឹងកាន់តែខ្លាំង ដល់ថ្នាក់ sohi មានទឹកមុខស្លេកភ្លាម ។
" លោក កុំមក... "
" ឆាប់សារភាពភ្លាមមក ថា Jimin រត់ទៅណា "
" ខ្ញុំមិនដឹងទេ "
" នាងចង់ដាច់ក្បាលមែនទេ "
" ខ្ញុំមិនដឹងពិតមែន ណា "
" នាងឆ្លើយទេ ខ្ញុំសួរម្តងទៀត " jungkook ចូលទៅច្របាច់កម្តងទៀត ។
" អូយ..ខឹកៗ..ខ្ញុំមិនដឹងពិតមែន..ខឹក.." .
" អ្នកប្រុស នាងក៏មិនដឹងដែរមើលទៅ ព្រោះនាងខ្លាចងាប់ណាស់អ្នកប្រុស " មេដោះចូលមកនិយាយភ្លាម មិនមែនគាត់អាណិតទេ ។
Jungkook ស្តាប់ហើយក៏លេងដៃចេញពីករបស់នាងភ្លាម ដល់ថ្នាក់ sohi នាងដកដង្ហើមចូលឲ្យវែងៗភ្លាម ព្រោះតែមកលើកនេះគេយកជីវិតមកលេងហើយ ។
" បើសិនជា Jimin មានគ្រោះថ្នាក់ នាងនិងមានឆ្អឹងយកទៅបញ្ចុះធាតុស្រេច តែ Jimin មិនបានកើតអីនាងរួចខ្លួន "
" វាយនាងទៅ ទារុណកម្មស្រាល កុំឲ្យនាងងាប់លឿន វាយរហូតដល់ពេលដែលយើងរក Jimin
ឃើញ ហើយនាងត្រូវចាំថាលេងពាក់ព័ន្ធនិងជីវិតលោកយាយយើងទៀត "និយាយចប់ហើយ Jungkook ក៏ដើរចេញទាំងមិនស្តាយស្រណោះអ្វីសោះ ។
អគុណសម្រាប់ការអាន💜💜
Anny 🍁♒🍁
YOU ARE READING
( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀
De Todoលុយ500លានវ៉ុន វាមិនបានស្នើរនិងមួយជំនិតជើងរបស់លោកមហាសេដ្ឋីវ័យក្មេងបានទេ តែគេមានល្បិចខ្ពស់ពិសេសដំណើរចង់បានខ្លួនប្រាណរបស់ ក្មេងតូច jimin stanny តែម្តង ក្មេងតូចសាច់ផ្អែមរៀនចប់បណ្ឌិតថ្មីៗ តែសម្រាប់ jungkook rito វិញជាប្រុសល្មោភកាមលេងស្រីទាំងដែលខ្លួន មានស...