PART 29: ខ្ញុំគ្មានគូរដណ្តឹងទេ

1.1K 91 0
                                    

" ល្អណាស់ អស្ចារ្យនិយាយបានល្អ ដល់ម៉ោងហើយសម្រាកបាន " jungkook ងើបឈរហើយនិយាយទាំងញញឹមភ្លាម រួចបានដើរចេញពីរបន្ទប់ប្រជុំ ។

  បុគ្គលិកដែលនៅខាងក្នុងបន្ទប់ប្រជុំ បើកភ្នែកធំៗភ្លាមព្រោះមិនដែលលឺប្រយោគនិយាយសសើរបែប នេះ ព្រោះពួកគេឃើញចៅហ្វាយថ្ងៃនេះ គឺអង្គុយញញឹមជាប់តែម្តង ។

" ចៅហ្វាយខ្ញុំខ្មោចទឹកចូលមែនទេ ឃើញថ្ងៃនេះញញឹមហើយមិនមួម៉ៅទៀត ឬក៏គាត់និង Jimin ទាក់ទងគ្នាបានស៊ីជម្រៅហើយ " samuel ដើរតាមក្រោយមិនភ្លេចរអ៊ូរតិចៗ នៅអាចល្អបន្តិចហើយបើគេមិនឡូឡា ខ្លាំងជាងនេះ មិនដូចមុនៗទេឲ្យតែមកដល់ដឹងតែក្តៅក្រហាយហើយ ។

  " យើងទៅភូមិគ្រឹះវិញ ឲ្យលឿន " jungkook និយាយដាក់កូនចៅហើយដើរទៅឡានភ្លាម ។

" បាទ ចៅហ្វាយ អញ្ជើញបាទ " samuel រត់មកបើកទ្វារឡានឲ្យ jungkook ហើយក៏រត់ទៅចង្កូតឡានភ្លាម ទាំងមិនភ្លេចសួរសំណួរ ។

" ចៅហ្វាយ ទៅលឿនបែបនេះនឹកអ្នកប្រុស Jimin មែនទេបាទ ឃើញទៅលឿនណាស់ "

" ឆ្កួតមែនទេ ថ្ងៃនេះវាទំនេរមិនដឹងជាធ្វើស្អីទេ យើងក៏ចង់ទៅផ្ទះទៅ " jungkook ប្រញាប់ប្រកែកភ្លាម។

" អ៎រ មាត់ខុសពីចិត្ត " samuel និយាយតិចៗទាំងមិនភ្លេចសើចដាក់  'ហឹម  ចៅហ្វាយចង់មកកុហកកូនចៅដូចខ្ញុំនេះ ខុសផ្លូវហើយ '

" មានការអ្វីទៀតទេ " jungkook បិទភ្នែកសួរភ្លាម
ព្រោះនាយដឹងចរឹកកូនចៅច្បាស់ណាស់ ត្រូវតែសួរវាមុនទើបបាន ។

" អឺ..មុននិងចៅហ្វាយចូលប្រជុំ លោកស្រីធំបានខលមកបាទ គឺគាត់ចង់និយាយជាមួយ " samuel និយាយសំដៅដល់លោកយាយរបស់ jungkook ដែលនៅកូរ៉េ ។

  " លោកយាយមានរឿងអ្វី ចង់និយាយមែនទេ " jungkook បើកភ្នែក ហើយងើបមកសួរភ្លាម ។

" គាត់អត់បានប្រាប់ទេបាទ គាត់ថា គាត់និងខលមកពេលក្រោយទៀត " samuel និយាយចប់ jungkook ក៏ងក់ក្បាលយល់ព្រមភ្លាម ទាំងក្នុងចិត្តលួចឆ្ងល់មិនតិចដែរ ថាគាត់ខលមកមានការអ្វី ។

....

មេដោះ បានឈរមើលនារីតូចស្រស់ស្អាតម្នាក់ ដែលឈរនៅមុខរបងភូមិគ្រឹះ ដោយមានទាំងវ៉ាលីយ៉ាងច្រើន ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now