PART 41: មិនចាប់អារម្មណ៍និងរឿងរៀបការ

1K 102 2
                                    

ព្រឹកបន្ទាប់ តាំងពីពេលដែល Jimin ចេញទៅដេកនៅបន្ទប់ខ្លួន jungkook បែរជាដេកមិនលក់រសាប់រសល់ រហូតដល់ពេលព្រឹកទៅធ្វើការ Jimin ក៏មិនបាននិយាយជាមួយ ។

ដោយនាយមកអង្គុយ និយាយការងារជាមួយនិង samuel តែខួរក្បាលរបស់គេបែរជានឹកគិតរឿងឈ្លោះគ្នាយប់មិញ គ្មានចិត្តចង់ធ្វើការ ហើយសម្រាប់អ្នកជាកូនចៅ បែរជាសង្កេតដឹងថាចៅហ្វាយរបស់គេ ច្បាប់ជាឈ្លោះគ្នាជាមួុយនិង Jimin ហើយ ព្រោះឃើញព្រឹកមិញនេះ Jimin គេចមុខមិនជួបនិងចៅហ្វាយរបស់គេសោះ ។

" ចៅហ្វាយគួរតែសម្រាកសិនទៅបាទ  ចាំខ្ញុំនិយាយជាមួយនិង Jimin ឲ្យលើកអាហារយកមកឲ្យណា បាទ " samuel និយាយភ្លាមព្រោះតែថ្ងៃសម្រាកទើប jungkook មិនបានចេញទៅណា ហើយថ្ងៃនេះគេចង់នៅកំដរ Jimin ដែរតែដោយសារតែឈ្លោះគ្នាទើបគេមិនអាចធ្វើអ្វីបាន ។

"  Jimin និងមិនមកទេ ក្មេងម្នាក់នោះនិយាយហើយថាមិនមកជួបមុខយើងទេ " jungkook ដកដង្ហើមធំតាមបែបអស់សង្ឃឹម ដល់ថ្នាក់កូនចៅឃើញហើយចង់សើចណាស់ ឯណាចៅហ្វាយដែលមឺុងម៉ាត់របស់គេពីមុននោះ នេះមកខ្លាចចិត្តកូនបំណុលមែនទេ ។

" ចៅហ្វាយឈ្លោះគ្នាមែនទេបាទ"

  Samuel នេះហើយជាគ្រូប្រឹក្សាស្នេហារបស់ចៅហ្វាយនាយ បើមិនសួរឲ្យដឹងទេច្បាស់ណាស់មើលមុខគ្នាលេងចំហើយ។

" យើងប្រាប់ឯងក៏បាន យើងមិនបានឈ្លោះទេ យើងផ្តល់ការត្រូវការឲ្យ Jimin មិនបានហើយគេក៏បដិសេធមិនយកកូនឲ្យយើង យើងមិនទាន់កាត់ប្រយោគរៀបការអស់ផង គេក៏ជំទាស់បាត់ ហើុយ " jungkook បិទភ្នែកហើយដកដង្ហើមធំម្តងទៀត ។

" ងាប់ហើយចៅហ្វាយ អ្នកណាឲ្យទៅនិយាយពីរឿងមានកូនមុនរៀបការនោះ បើចៅហ្វាយនិយាយគួរតែរឿងរៀបការមុនមានកូនទើបបាន នេះ Jimin មានកើតអ្វីទេ"

" មិនបាននិយាយអីទេ ក្រៅពីយំហើយយំ យើងមិនដែលដឹងទេថា Jiminជាមនុស្សដែលចង់បានការរៀបការបំពេញឈ្មោះនោះទេ ឯងដឹងទេ "

" លើកក្រោយចៅហ្វាយគួរតែចេះនៅស្ងៀមទៅ មុននិងក្រោយវាអាចកើតមានបានដដែលៗ សុខចិត្តមានទាំងមិនដឹងខ្លួនវាល្អជាង ព្រោះថាចៅហ្វាយនិយាយទៀត គេច្បាស់ជាយំឈឺចិត្តងាប់ហើយ  "

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now